ភំ្នពេញ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានក្រុមការងារ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញទានភេវរកម្ម (បសប ហ.ភ) បានលើកឡើងថា ការដាំដុះ ការជួញដូរ ការប្រើប្រាស់ និងការដឹកជញ្ជូនគ្រឿងញៀន ឆ្លងកាត់ផ្សេងៗនៅតែមាន និងមិនមានការថយចុះគិតទាំងពិភពលោក និងតំបន់ដែលក្នុងនោះចំណុចមួយដែលសំខាន់ គឺពាក់ព័ន្ធហិរញ្ញវត្ថុ ហៅថា ហិរញ្ញទានគ្រឿងញៀន។ នេះបើយោងតាមការចេញផ្សាយ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នៅឆ្នាំ២០២២នេះ នឹងដំឡើងប្រាក់បៀរវត្ស (ប្រាក់ខែ) ជូនដល់មន្រ្តីរាជការ ដោយក្នុងនោះ សម្រាប់គ្រូពេទ្យនិគ្រូបង្រៀន ទាបបំផុត១លានកន្លះ។ ការប្រកាសដំឡើងប្រាក់បៀរវត្ស ជូនមន្រ្តីរាជការបែបនេះ ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាល បានកាត់បន្ថយការចំណាយជាច្រើន ពីការគ្រប់គ្រងជំងឺកូវីដ១៩ ដែលរាតត្បាតសកលលោក រួមទាំងកម្ពុជា អស់រយៈពេលជាង ៣ឆ្នាំកន្លងមកនេះ។...
បរទេស៖ ប្រទេសស៊ែប៊ី ត្រូវតែធ្វើតាមការនាំមុខ របស់សហភាពអឺរ៉ុបក្នុងការ ដាក់ទណ្ឌកម្មរុស្ស៊ី និងទទួលស្គាល់ខេត្តដែលផ្តាច់ ចេញពីកូសូវ៉ូរបស់ខ្លួនជារដ្ឋឯករាជ្យ ប្រសិនបើខ្លួនសង្ឃឹមថា នឹងចូលរួមជាមួយប្លុកនៅថ្ងៃណាមួយ, នេះបើតាមអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយកាលពីថ្ងៃសុក្រ។ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Belgrade បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic លោក Scholz ក៏បាននិយាយផងដែរថា...
បរទេស៖ មន្ត្រីចារកម្មកំពូលរបស់ អ៊ុយក្រែនបាននិយាយថា កងកម្លាំងរបស់រដ្ឋាភិបាលទីក្រុងគៀវ ស្ទើរតែគ្មានគ្រាប់រំសេវ ហើយអាចពឹងផ្អែកលើ អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Vadim Skibitsky អនុប្រធានផ្នែកចារកម្មយោធា អ៊ុយក្រែនបានប្រាប់កាសែត The Guardian កាលពីថ្ងៃសុក្រថា...
កិច្ចសន្ទនា Shangri-La បានបើកធ្វើនៅថ្ងៃទី១០ ខែមិថុនា នៅសិង្ហបុរី ។ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសទាំងពីរចិននិងអាមេរិក នឹងចូលរួមវេទិកាពហុភាគីដ៏សំខាន់ ដែលផ្តោតសំខាន់លើសន្តិសុខ អាស៊ីប៉ាស៊ីហ្វិកលើកនេះ ។ ជាងមួយខែមុន រដ្ឋមន្ត្រីការពារជាតិចិននិងអាមេរិក ធ្លាប់សន្ទនាគ្នាតាមទូរស័ព្ទ បន្ទាប់ពីនេះមិនជាយូរប៉ុន្មាន រដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បានបង្ហាញជាសាធារណៈថា រំពឹងទុកអាចជួបសន្ទនាជាមួយ រដ្ឋមន្ត្រីការពារជាតិចិនក្នុងកិច្ចសន្ទនា Shangri-La ។...
ម៉ូស្គូ៖ យោងតាមសេចក្តីថ្លែងការណ៍ ផ្លូវការមួយបានឱ្យដឹងថា យោធារុស្ស៊ីបានបញ្ចប់សមយុទ្ធទ្រង់ទ្រាយធំ នៅមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសមយុទ្ធ រយៈពេលមួយសប្តាហ៍នេះ សមយុទ្ធប្រយុទ្ធជាង ៣០០ ត្រូវបានធ្វើឡើង ដែលក្នុងនោះ ១៧០ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធជាក់ស្តែង។ ក្រុមនាវិកបានអនុវត្តការ ស្វែងរកនាវាមុជទឹក បាញ់កាំភ្លើងធំ និងវាយប្រហារគោលដៅ...
សិង្ហបុរី៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe និងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ ដើម្បីបង្កើនការជឿទុកចិត្តគ្នា ទៅវិញទៅមកជាយុទ្ធសាស្ត្រ និងគ្រប់គ្រងភាពខុសគ្នារវាងយោធា នៃប្រទេសទាំងពីរឱ្យបានត្រឹមត្រូវ។ ប្រមុខការពារជាតិទាំងពីរ ដែលបានជួបគ្នានៅទីនេះនៅខាងក្រៅកិច្ចសន្ទនា Shangri-La លើកទី១៩ នៅប្រទេសសិង្ហបុរី បានឯកភាពថា យោធាទាំងពីរគួរតែអនុវត្តការ...
ហ្សឺណែវ៖ អង្គការស្បៀងអាហារ និងកសិកម្ម (FAO) នៃអង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃសុក្រថា ការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន បានជះឥទ្ធិពលយ៉ាងសំខាន់ ទៅលើទីផ្សារស្បៀងអាហារពិភពលោក ហើយអាចបណ្តាលឱ្យមនុស្សពី ១១ ទៅ ១៩លាននាក់ បន្ថែមនូវភាពអត់ឃ្លានរ៉ាំរ៉ៃ។ អ្នកនាំពាក្យរបស់ FAO លោក Boubaker Ben Belhassen បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសទាំងពីរ...