ភ្នំពេញ៖ ថ្ងៃទី១២ កុម្ភៈ ជាថ្ងៃឱសាននៃការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ (EBA)ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំពាវនាវកុំឲ្យកម្មករ-កម្មការិនី មានការតក់ស្លុតនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ ព្រោះប្រសិទ្ធភាពនៃ ការសម្រេចរបស់អឺរ៉ុប មានរហូតទៅដល់ខែសីហាឯណោះ ។
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាមេដឹកនាំប្រទេសកម្ពុជា បានប្រកាសប្រាប់ប្រជាពលរដ្ឋខ្មែរថា សម្ដេចនឹងអញ្ជើញទៅដល់ Las Vegas នៅថ្ងៃទី១២ ខែ មីនា ខាងមុខដើម្បីវាយកូនហ្គោល លើទឹកដីអាមេរិកនិងត្រៀមចូលរួម កិច្ចប្រជុំកំពូលអាស៊ាន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម្តេចគឺជាមេដឹកនាំក្នុងពិភពលោកម្នាក់ ដែលមានចៅច្រើនផងដែរ គឺអត់មានអ្នកណាតាមទាន់ទេ គឺប៉ាវដាច់ ។ សម្តេចថា មកដល់ពេលនេះសម្តេច មានចៅសរុបទាំងអស់ ២២នាក់ហើយ ៕
បរទេស៖ ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយ ដែលបានចេញផ្សាយ នៅថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ដោយវេបសាយ Buinessinsider ។ កាសែតនេះបានសរសេរថា កងកម្លាំងយោអាមេរិកកំពុងធ្វើការ ពិចារណាមើលថាតើ មានវិធីណាដែលអាចឲ្យគេអាច មើលឃើញធ្លាយជញ្ជាំងឬរបាំងបាន។ យោធាអាមេរិក មានបំណងធំបំផុតនោះគឺ អនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន អាចមើលឃើញជាមុននឹងឧបសគ្គ ឬសត្រូវដែលលាក់ខ្លួនដែលធ្វើបែបនេះ គេនឹងអាចការពារខ្លួនចេញពីការ គម្រាមកំហែងនានាបានយ៉ាងងាយស្រួល។ មកដល់ពេលនេះសំណើ...
បរទេស៖ ប្រទេសក្រិក តាមសេចក្តីរាយការណ៍ មានគម្រោងបង្កើនល្បឿន បង្កើតមណ្ឌលឃុំឃាំង នៅលើកោះដាច់ស្រយាលនានា នៅសមុទ្រ Aegean Sea ក្រោយពីជនអន្តោប្រវេសន៍ និងអ្នករស់នៅជិតខាងនោះ មានប្រតិកម្មចំពោះជំរុំ ដែលចង្អៀតខ្លាំងហួស។ តាមសម្តីអាជ្ញាធរក្រិក បាននិយាយប្រាប់នៅថ្ងៃចន្ទនេះថា ពួកគេនឹងដំណើរការទិញយកដីនៅលើកោះ Lesbos កោះ Chios និងកោះ Samos និងជំរុញគម្រោងបង្កើត...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមានការដក EBA គឺប្រសិទ្ធភាពរហូតដល់ខែ៨ ហើយបើគេចង់ដកក៏ដកទៅ សម្តេចអត់មានធ្វើសេចក្តីថ្លែងការណ៍ អីគេគឺទោះបីជាយ៉ាងណា មិនយកអធិបតេយ្យភាពកម្ពុជា ទៅដោះដូរជាមួយជំនួយណាទាំងអស់។ សម្តេចបានឲ្យពលរដ្ឋកម្ពុជា ងើបឡើងដើម្បីការពារ អធិបតេយ្យភាពកម្ពុជា មិនត្រូវឱនក្បាលឲ្យអ្នកណាម្នាក់ឡើយ។ សម្តេចបន្តថា ព្រោះកម្ពុជាត្រូវការសន្តិភាព មិនអាចអត់សន្តិភាពបានទេ ៕
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រសិនបើមានការបិទរោងចក្រ នៅកម្ពុជាមិនមែនមកពីបញ្ហា EBA នោះទេ គឺមកពីកង្វះវត្ថុធាតុដើម ក្នុងការផលិតព្រោះចិន ជួបវិបត្តិវីរុសកូរ៉ូណា ជាមូលហេតុផ្គត់ផ្គត់ មកឲ្យកម្ពុជាមិនទាន់ពេល...
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រនៅព្រឹកថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រឲ្យមានកិច្ចប្រជុំបន្ទាន់ ថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន និងកិច្ចប្រជុំថ្នាក់តំបន់ផ្សេងៗទៀត ដើម្បីពិភាក្សាទប់ស្កាត់វីរុសកូរ៉ូណា ព្រោះបញ្ហាជំងឺនេះមិនមែនជា រឿងដាច់ដោយឡែករបស់ចិន នោះទេគឺជាបញ្ហារួមតែម្ដង ។
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការភ័យខ្លាចដោយសារជំងឺកូរ៉ូណាគឺជាការរើសអើងតែម្តង ដែលនឹងឈានទៅដល់ការ សម្លាប់សេដ្ឋកិច្ចខ្លួនឯងតែម្តង ។
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ ក្រសួងធនធានទឹកបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាព អាកាសធាតុជាប់ជាបន្ត សង្កេតឃើថា៖ កម្រិតសម្ពាធទាបខ្សោយ បាននឹងកំពុងគ្របដណ្តប់លើកម្ពុជា។ សូមអានសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ៖