ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ មករានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការបរទេសអាស៊ាន ចាប់ពីពីថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២០ នៅខេត្តញ៉ាចាង សាធារណរដ្ឋសង្គមនិយមវៀតណាម ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី១៤...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ នាវាទេសចណ៍បរទេស មួយគ្រឿងមានឈ្មោះ COSTA FORTUNA បាននាំភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ជិត ៣.០០០នាក់ ចូលចតនៅកំពង់ផែ អន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចមួយថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា មុននឹងចាកចេញទៅកាន់ប្រទេសថៃ ។ នេះបើយោងតាម AKP ។ តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារច្រកសមុទ្រហូម៉ូស ដោយស្នើថា ទីក្រុងវ៉ាស៊ីនតោនស្វែងរកការប្តេជ្ញាចិត្កើ នឡើងពីទីក្រុងសេអ៊ូល។ នៅក្នុងនោះដែរលោក Pompeo និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានជួបពិភាក្សាគ្នានៅ Palo Alto រដ្ឋ California ដើម្បីពិភាក្សាពីស្ថានភាពនៅមជ្ឈឹមបូព៌ា...
ភ្នំពេញ៖ ក្រោយរាជរដ្ឋាភិបាល សម្រេចបិទល្បែងអនឡាញ យុវជនមួយចំនួន ត្រូវបានបាត់បង់ការងារ ឆ្លើយតបនឹងបញ្ហានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញនិងលើកទឹកចិត្តឲ្យយុវជន គួរតែស្វែងរកការងារថ្មី ដែលតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានប្រកាសផ្ដល់ការងារដល់យុវជនជិត ៤ម៉ឺននាក់ បន្ថែមទៀតនៅឆ្នាំ២០២០ នេះ ។ លោកអភិបាលខេត្តបានសរសេរ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “សូមក្មួយៗដែលកំពុងស្វែងរក...
សេអ៊ូល៖ លោកនាយករដ្ឋមន្រ្តី Chung Sye-kyun បានណែនាំដល់មន្រ្តីរដ្ឋាភិបាលកាលពីថ្ងៃពុធឱ្យត្រួតពិនិត្យ យ៉ាងដិតដល់នូវផលប៉ះពាល់ នៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទៅលើសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង និងជំរុញការត្រៀមខ្លួន ដើម្បីធ្វើការឆ្លើយតបយ៉ាងឆាប់រហ័ស។ លោក Chung Sye-kyun ដែលបានឡើងកាន់តំណែង កាលពីថ្ងៃអង្គារបានលេីកឡេីងថា មិនមានសេចក្តីរាយការណ៍ណាមួយ ដែលខូចខាតដល់ក្រុមហ៊ុនកូរ៉េខាងត្បូង នៅមជ្ឈឹមបូព៌ា និងការនាំចូល និងពាណិជ្ជកម្មប្រេងរបស់កូរ៉េខាងត្បូង នៅតែមានស្ថេរភាពនោះទេ។ លោក...
សេអ៊ូល៖ កាសែតផ្លូវការរបស់កូរ៉េខាងជើង បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងសម្រេច បាននូវទ្រព្យសម្បត្តិ និងវិបុលភាពដោយគ្មាន ជំនួយពីខាងក្រៅដោយថា “ ភាពពឹងផ្អែកខ្លួនឯង” គឺជាគោលនយោបាយល្អបំផុត ដើម្បីបន្សាបការដាក់ទណ្ឌកម្មរបស់កងកម្លាំងអរិភាពប្រឆាំងនឹង ប្រទេសកុម្មុយនិស្តមួយនេះ។ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង បានសង្កត់ធ្ងន់លើសារសំខាន់នៃ “ភាពខ្លួនទីពឹងខ្លួន” នៅក្នុងវិស័យផ្សេងៗស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីការអំពាវនាវថ្មីៗនេះ របស់មេដឹកនាំលោក គីម ជុងអ៊ុន ឱ្យមានការត្រៀមលក្ខណៈ កាន់តែខ្លាំងឡើងសម្រាប់...
ភ្នំពេញ៖ លោក ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១៦ មករានេះថា ជនជាតិកូរ៉េ២ នាក់ជិះម៉ូតូធំកង់បួន ធ្លាក់ជង្ហុករ៉េចង្កូតបុកបង្គោលថ្ម ជ្រុលធ្លាក់ចូលរណ្តៅដីទំហំ១០០ ម៉ែត្រ×២០០ ម៉ែត្រ ក្នុងនោះជនជាតិកូរ៉េម្នាក់ បានស្រវ៉ាឡើងលើគោកវិញ ចំណែកម្នាក់ទៀត បានលិចបាត់ជាមួយម៉ូតូ ត្រូវបានកម្លាំងជំនាញ រកឃើញវិញហើយនៅព្រឹកនេះ ។...
ភ្នំពេញ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានថ្លែងនាពេលថ្មីៗនេះថា ត្រឹមខែធ្នូ ឆ្នាំ២០១៩ ស្ថិតិយានយន្តក្នុងរាជធានីភ្នំពេញ មានរថយន្តចំនួន ៥០៨ ១៤៣ គ្រឿង និងទោចក្រយានយន្តចំនួន ១ ៩៦៦ ៣២២គ្រឿង ដែលបានចុះបញ្ជីត្រឹមត្រូវ នៅមន្ទីរសាធារណការ រាជធានីភ្នំពេញ ។...
ភ្នំពេញ៖ តុលាការបានបន្តសវនាការសំណុំរឿង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ទន្ទឹមនឹងកងកម្លាំងចម្រុះ បានដាក់ពង្រាយជាធម្មតាដូចសវនាការថ្ងៃទី១ ដែរ ។ បាតុភាពទូទៅថ្ងៃទី១ នៃសវនាការរឿងក្តីនេះ ឃើញថា មិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ ពោលគឺ ដំណើរការនីតិវិធី ដើរដោយរលូន គ្មានការរារាំង ឬរាំងស្ទះអ្វីឡើយ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមសេចក្តីរាយការណ៍ពីកាសែតក្នុងស្រុក ប្រទេសជប៉ុនកំពុងតែធ្វើដំណើរឆ្ពោះទៅរកការដាក់បម្រាម លើការនាំចូលកូនដ្រូនចិន។ កាសែតជប៉ុន Asahi Shimbun បានរាយការណ៍នៅថ្ងៃអង្គារម្សិលមិញនេះថា រដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្ស៊ូ អាបេ កំពុងតែធ្វើដំណើរ ឆ្ពោះទៅរកការគាំទ្រ ចំពោះការអភិវឌ្ឍកូនដ្រូន នៅក្នុងចំណោមក្រុមហ៊ុនក្នុងប្រទេស ស្របពេលជាមួយការដកក្រុមហ៊ុនផលិតកូនដ្រូនចិន...