សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ថា នៅមុនពេលលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចាកចេញពីកូរ៉េខាងត្បូង ឆ្ពោះទៅកាន់ប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះលោកបានផ្ដល់សារខ្លីមួយ ទៅកាន់លោក គីម ជុងអ៊ុន ដែលគ្រោងបាញ់អាវុធនុយក្លេអ៊ែរ ដែលនេះជាការប្រថុយប្រថាន សម្រាប់ការដំណើរទេសចរណ៍ មកកាន់តំបន់អាស៊ីជាលើកដំបូង...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានព្រមានកាលពីថ្ងៃសៅរ៍ថា មានតែរបកគំហើញខាងការទូតប៉ុណ្ណោះ ជាជាងការទទួលជ័យជម្នះ ដោយប្រើប្រាស់យោធាទាំងស្រុង ដែលអាចបញ្ចប់សង្គ្រាមរបស់រុស្ស៊ី លើប្រទេសរបស់គាត់បាន ខណៈដែលក្រុងម៉ូស្គូបានកាត់បន្ថយ ការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសហ្វាំងឡង់ ។ លោក...
ម៉ូស្គូ៖ ក្រុកហ៊ុននាំចេញឧស្ម័ន Gazprom របស់រុស្ស៊ីនឹងផ្អាកការចែកចាយឧស្ម័ន ទៅកាន់ប្រទេសហ្វាំងឡង់ចាប់ពីថ្ងៃសៅរ៍នេះ ព្រោះខ្លួនមិនបានទទួលការ ទូទាត់ចាំបាច់ជាប្រាក់រូបល ពីក្រុមហ៊ុនថាមពលរដ្ឋរបស់ហ្វាំងឡង់ Gasum ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ដោយដកស្រង់សម្តីរបស់ Gazprom Export ថា “នៅចុងថ្ងៃធ្វើការនៅថ្ងៃទី២០ ខែឧសភា (ថ្ងៃផុតកំណត់នៃការទូទាត់ ដែលកំណត់ដោយកិច្ចសន្យា) Gazprom Export មិនបានទទួលការទូទាត់ណាមួយពី...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបាន “រំដោះទាំងស្រុង” នូវរោងចក្រដែក Azovstal នៅទីក្រុង Mariupol នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “កន្លែងក្រោមដីនៃសហគ្រាស ដែលក្រុមសកម្មប្រយុទ្ធលាក់ខ្លួននោះ គឺស្ថិតនៅក្នុងការគ្រប់គ្រងទាំងស្រុង របស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី”។ ប្រភពបានឲ្យដឹងថា “ក្រុមចុងក្រោយនៃ ពួកសកម្មប្រយុទ្ធចំនួន ៥៣១នាក់ បានចុះចាញ់នៅថ្ងៃនេះ” ដោយបន្ថែមថា...
រ៉ូម៖ យោងតាមរបាយការណ៍ ព័ត៌មានបានឲ្យដឹងថា ប្រទេសអ៊ីតាលី កំពុងនាំចូលប្រេងពីរុស្ស៊ី ៤ដង ច្រើនជាងមុនពេលជម្លោះ រវាងរុស្ស៊ីនិងអ៊ុយក្រែន ចាប់ផ្តើម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រឿងមួយដែលត្រូវបានចេញ ផ្សាយនៅក្នុងកាសែត Financial Times បានរាយការណ៍ថាប្រទេសអ៊ីតាលី បានបង្កើនចំនួនប្រេងឆៅរបស់រុស្ស៊ី ដែលខ្លួនបាននាំចូលដល់ទៅ ៤៥ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។ របាយការណ៍បានឲ្យដឹងថា ការកើនឡើងយ៉ាងខ្លាំង គឺដោយសារការបង្ខូចឥទ្ធិពល...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍កាលពីថ្ងៃសុក្រថា ការងារលើការបោសសម្អាតទឹកដី នៃប្រទេសអ៊ុយក្រែន ពីគ្រាប់មីន ដែលរាយប៉ាយក្នុងអំឡុង ជម្លោះជាមួយរុស្ស៊ី នឹងចំណាយពេលចន្លោះពី ៥ ទៅ ៧រឆ្នាំ។ អនុរដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែនលោកស្រី Mary Akopyan បានឲ្យដឹងនៅក្នុងកិច្ចប្រជុំលើកដំបូង នៃមជ្ឈមណ្ឌលសម្របសម្រួលអន្តរជាតិ សម្រាប់ការដោះមីនមនុស្សធម៌ នៃប្រទេសអ៊ុយក្រែនថា ទឹកដីអ៊ុយក្រែនប្រហែល ៣០ម៉ឺនម៉ែត្រការ៉េ...
ប៉ារីស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានតែងតាំងរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ សម្រាប់រដ្ឋាភិបាលថ្មីនៃប្រទេសនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សរុបមក រដ្ឋាភិបាលថ្មីមានសមាជិកចំនួន ២៧ ដែលមានក្រសួងចំនួន ១៧ ប្រតិភូក្រសួងចំនួន ៦ និងរដ្ឋលេខាធិការចំនួន ៤ ។ រដ្ឋមន្ត្រីមួយចំនួនពីរដ្ឋាភិបាលមុនៗ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីម្តងទៀត ប៉ុន្តែនៅក្នុងក្រសួងផ្សេងៗគ្នា។ លោកប្រធានាធិបតី...
គៀវ៖ អ៊ុយក្រែនបានឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានទទួលជំនួយទីពីរចំនួន ៦០០លានអឺរ៉ូ (៦៣៤ លានដុល្លារអាមេរិក) នៃកម្មវិធីជំនួយម៉ាក្រូហិរញ្ញវត្ថុបន្ទាន់ របស់សហភាពអឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “មូលនិធិនឹងត្រូវបានប្រើ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលសង្រ្គាម” ។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានស្វាគមន៍ជំនួយនេះ ហើយបានថ្លែងអំណរគុណ...
ប៉េកាំង៖ ៦ខែបន្ទាប់ពីការស៊ើបអង្កេត ប្រព័ន្ធផ្សព្វផ្សាយបង្ហាញថា យោធាអាមេរិកបានលាក់បាំង ការវាយប្រហារតាមអាកាសឆ្នាំ២០១៩ នៅក្នុងប្រទេសស៊ីរី ដែលបានសម្លាប់ជនស៊ីវិលរាប់សិបនាក់ ការស៊ើបអង្កេតផ្ទៃក្នុង របស់មន្ទីរបញ្ចកោណ បានឈានដល់ការសន្និដ្ឋាន ផ្ទុយស្រលះបន្តិចនៅដើមសប្តាហ៍នេះ ខណ:ពេលដែលការពិនិត្យឡើងវិញ ដំបូងរបស់យោធានៃការវាយប្រហារនេះ ត្រូវបានចាត់ចែងខុស គ្មានវិធានការវិន័យត្រូវបានធានា។ ដើម្បីការពារសេចក្តីសន្និដ្ឋាន អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានឲ្យដឹងកាលពីថ្ងៃអង្គារថា “បាទ...
ហុងកុង៖ រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានសម្តែងការប្រឆាំងយ៉ាងខ្លាំង ចំពោះការកត់សម្គាល់ នៅក្នុងរបាយការណ៍ ស្តីពីទីក្រុងហុងកុង ដែលចេញដោយគណៈកម្មការអឺរ៉ុប (EC) និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ។ រដ្ឋាភិបាល HKSAR ជំរុញជាថ្មីម្តងទៀត EC ឱ្យគោរពច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាន ដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ និងបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសចិនតាមរយៈកិច្ចការហុងកុង។ សេចក្តីថ្លែងការណ៍នេះបាន...