បរទេស៖ ប្រធានាធិបតីអាមេរិក លោក Biden នឹងជួបជាមួយប្រធានាធិបតីថ្មី កូរ៉េខាងត្បូងលោក Yoon Suk Yeol នៅទីក្រុងសេអ៊ូលថ្ងៃសុក្រ ដែលជាកន្លែងដែលអ្នកទាំងពីរ នឹងធ្វើទស្សនកិច្ចនៅ Samsung Electronics Pyeongtaek Campus ។ យោងទៅតាមសារព័ត៌មាន Fox Bysiness ចេញផ្សាយនៅថ្ងៃទី20 ខែឧសភា...
បរទេស៖ យោងតាមប៉ូលិស កូរ៉េខាងត្បូងបានឲ្យដឹងថា មន្ត្រីសន្តិសុខម្នាក់ក្នុងចំណោម មន្ត្រីសន្តិសុខរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទបំពាន លើពលរដ្ឋកូរ៉េខាងត្បូងម្នាក់ ក្នុងទីក្រុងសេអ៊ូល ប៉ុន្មានម៉ោងមុនពេលលោក Biden មកដល់ប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមប៉ូលិសកូរ៉េខាងត្បូង។ យោងទៅតាមសារព័ត៌មាន Washington Post ចេញផ្សាយនៅថ្ងៃទី20 ខែឧសភា ឆ្នាំ2022...
បរទេស៖ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍ដើម្បី អនុម័តកញ្ចប់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចចំនួន 40 ពាន់លានដុល្លារដល់អ៊ុយក្រែន។ សេចក្តីព្រាងច្បាប់នេះ បានផ្តល់អំណោយដល់ទីក្រុងកៀវ ជិត២០ពាន់លានដុល្លារ ជាអាវុធ គ្រាប់រំសេវ និងការបណ្តុះបណ្តាល និងជួយជំរុញថវិការបស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក យ៉ាងខ្លាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី20 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា...
បរទេស៖ ការនាំចូលថាមពលរបស់ចិន ពីរុស្ស៊ីបានបន្តកើនឡើង រហូតដល់ ៦ពាន់លានដុល្លារ ក្នុងខែមេសា, នេះបើយោងតាមទិន្នន័យគយ ដែលបានដកស្រង់ដោយ Bloomberg កាលពីថ្ងៃសុក្រ។ យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី20 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា ស្ថិតិបានបង្ហាញថា ការទិញប្រេង ឧស្ម័ន និងធ្យូងថ្ម បានកើនឡើង 75%...
តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង អាចបាញ់សាកល្បងកាំជ្រួចផ្លោងអន្តរទ្វីប ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោកបានប្រាប់អ្នកសារព័ត៌មានថា មានលទ្ធភាពដែលកូរ៉េខាងជើង ចាត់វិធានការបង្កហេតុបន្ថែមទៀត រួមទាំងលទ្ធភាពនៃការបាញ់មីស៊ីល រយៈចម្ងាយឆ្ងាយបែបនេះ។ ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានការព្រួយបារម្ភថា កូរ៉េខាងជើង អាចនឹងធ្វើការសាកល្បងនុយក្លេអ៊ែរ ឬមីស៊ីល ក្នុងអំឡុងពេលដំណើរទស្សនកិច្ច...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានទាមទារឱ្យស្ថានទូតស្លូវេនី នៅទីក្រុងមូស្គូកាត់បន្ថយ បុគ្គលិកការទូតរបស់ខ្លួនចំនួន ៤នាក់ប្រហែល ៤០ភាគរយនៃចំនួនសរុបក្នុងរយៈពេល ១០ថ្ងៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ជាការឆ្លើយតបទៅនឹងការផ្លាស់ប្តូររបស់ Ljubljana កាលពីខែមុន ដើម្បីកាត់បន្ថយទំហំនៃស្ថានទូតរុស្ស៊ី និងការចុះខ្សោយនៃ លក្ខខណ្ឌការងាររបស់ខ្លួន។ ក្រសួងបានឲ្យដឹងថា ខ្លួនក៏បានសម្រេចចិត្តកែសម្រួលលក្ខខណ្ឌ សម្រាប់ការបំពេញបេសកកម្មការទូតស្លូវេនី...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែង ដើម្បីធ្វើសមាហរណកម្មផលិតកម្ម កសិកម្មទាំងរុស្ស៊ី និងអ៊ុយក្រែនទៅក្នុងទីផ្សារពិភពលោក ។ ប្រធានអង្គការសហប្រជាជាតិ បានប្រាប់ដល់កិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខស្តីពីជម្លោះ និងសន្តិសុខស្បៀងថា “ដំណោះស្រាយដ៏មានអត្ថន័យណាមួយ...
បរទេស៖ យោងតាមការចេញផ្សាយដោយ Reuters និងត្រូវបានយកមកផ្សាយបន្តដោយ rt.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេជឿជាក់ថា កំពុងធ្វើការបញ្ជូនប្រព័ន្ធមីស៊ីល ប្រឆាំងរថក្រោះដែលទំនើបបំផុត ទៅកាន់ប្រទេសអ៊ុយក្រែន ហើយសង្ឃឹមថានឹងអាចជួយបង្កើន សមត្ថភាពការពារទប់ទល់នឹងរុស្សី។ ទោះបីជាយ៉ាងណាក្តីមីស៊ីល ដែលផលិតឡើងដោយក្រុមហ៊ុនចំនួន ៣ដូចជា Boeing, Kongsberg និង Raytheon...
បរទេស៖ យោងតាមការបញ្ជាក់ ដោយលោកនាយករដ្ឋមន្ត្រីប៉ូឡូញ Mateusz Morawieki កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថារដ្ឋាភិបាលទីក្រុង Warsaw គឺបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការអនុញ្ញាតិឲ្យមានការសាងសង់ នូវមូលដ្ឋានទ័ពអចិន្ត្រៃយ៍មួយពីសំណាក់ អង្គការណាតូនៅក្នុងទឹកដីរបស់ខ្លួន ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះផងដែរ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវ ឲ្យអង្គការយោធាដែលដឹកនាំដោយ អាមេរិកមួយនេះក្នុងការបន្ត ធ្វើការពង្រីកប្រព័ន្ធអាវុធទៅ កាន់តំបន់ភាគខាងកើតអឺរ៉ុបផង ស្របពេលដែលរុស្សីកំពុងធ្វើការ លុកលុយអ៊ុយក្រែនបែបនេះ ។...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសហ្វាំងឡង់ លោកស្រី Sanna Marin បាននិយាយថា ការចូលជាសមាជិក NATO របស់ហ្វាំងឡង់ នឹងមិនពាក់ព័ន្ធនឹងកាតព្វកិច្ច ក្នុងការធ្វើជាម្ចាស់ផ្ទះមូលដ្ឋាន យោធារបស់ណាតូ ឬអាវុធនុយក្លេអ៊ែរនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី19 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា លោកស្រី Sanna Marin...