បរទេស៖ មន្ត្រីរុស្ស៊ីកំពូលមួយរូបបានសន្យាថា នឹងធ្វើឱ្យតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែនដែលកាន់កាប់ឡើងវិញ ជាមួយនឹងកសាងឡើងវិញនូវផ្លូវថ្នល់ ស្ពាន និងអគារ ដែលត្រូវបានបំផ្លាញ ដោយសារតែការលុកលុយ តាមបញ្ជារបស់វិមានក្រឹមឡាំង មកលើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការទៅទស្សនាតំបន់ដែលកាន់កាប់ ដោយរុស្ស៊ីកាលពីថ្ងៃអង្គារ...
Mariupol៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ថា យុទ្ធជនអ៊ុយក្រែនជិត ៧០០នាក់ទៀត បានចុះចាញ់នៅរោងចក្រដែកនៅ Mariupol ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ រុស្ស៊ីបានអះអាងនៅថ្ងៃពុធនេះ ប៉ុន្តែមេដឹកនាំត្រូវបានគេរាយការណ៍ថា នៅតែត្រូវបានលាក់ខ្លួន នៅខាងក្នុងដោយពន្យារពេលការបញ្ចប់ចុងក្រោយ នៃសមរភូមិដ៏យូរបំផុត និងបង្ហូរឈាមបំផុតរបស់អឺរ៉ុប អស់រយៈពេលជាច្រើនទសវត្សរ៍ ។...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់សមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងអំឡុងពេលការហៅទូរស័ព្ទកាលពីថ្ងៃទី 17 ខែឧសភាថា ការផ្គត់ផ្គង់អាវុធពីទីក្រុងប៉ារីស នឹង “កើនឡើង” នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីបារាំង។ យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម...
ភ្នំពេញ៖ លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា បានសម្តែងនូវឆន្ទៈ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក រវាងកងទ័ពជើងគោក ឲ្យកាន់តែសកម្មនិងរឹងមាំ។ ការលើកឡើងពីសំណាក់ លោកឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី រូបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ...
បរទេស៖ លោកស្រី Marjorie Taylor Greene សមាជិកសភាមកពីរដ្ឋ Georgia កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា ជំនួយហិរញ្ញវត្ថុដែលផ្តល់ដោយអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន នៅពេលបច្ចុប្បន្ននេះហាក់ដូចជា មានទ្រង់ទ្រាយជាកម្មវិធីលាងលុយទៅវិញ។ លោកស្រីបន្តថា៖ លុយជាច្រើនដែលមានគោលដៅ ទៅជួយដល់ពលរដ្ឋអ៊ុយក្រែនបែរ ជាបញ្ចប់ទៅនៅក្នុងដៃរបស់អង្គការមិនរកប្រាក់ចំណេញ និងអង្គការផ្សេងទៀតដែលជាទូទៅ វាដំណើរការនិងប្រតិបត្តិការ ដោយក្រុមមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹង អ្នកនយោបាយកំពូល របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន។...
បរទេស៖ របាយការណ៍ដែលត្រូវបានបង្ហាញ ដោយមន្ទីរប៉ង់តាហ្គោនសហរដ្ឋអាមេរិក និងត្រូវបាន rt.com យកមកចេញផ្សាយ កាលពីថ្ងៃអង្គារម្សិលមិញបានបញ្ជាក់ថា ក្រោយកិច្ចការងារស៊ើបអង្កេតមួយ ដែលធ្វើឡើងនៅផ្ទៃក្នុងនោះរក ឃើញថាករណីវាយប្រហារ តាមអាកាសដោយយោធាអាមេរិក នៅស៊ីរីស្លាប់ពលរដ្ខស៊ីវិល ៦៤នាក់ កាលពីឆ្នាំ២០១៩ នោះគឺមិនមានការពាក់ព័ន្ធទាំងផ្លូវច្បាប់ របស់អាមេរិកឬផ្លូវច្បាប់សង្គ្រាមឡើយ។ មន្ត្រីអាមេរិកមួយចំនួនយល់ឃើញថា វាគ្រាន់តែជាហេតុការណ៍កើតឡើង ដោយឧប្បត្តិហេតុហើយមន្ទីរប៉ង់តាហ្គោន នៅតែរក្សាជំហថាវាគឺជាភាពចាំបាច់ ក្នុងការវាយប្រហារសំដៅក្រុមភេវរកម្ម ISIS...
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២២ បានបើកសវនាការ ជំនុំជម្រះ ជនជាប់ចោទ ឈ្មោះ ង៉ែត សារិន ហៅយូ ណារិន ភេទ ប្រុស អាយុ៦០ ឆ្នាំ ជាអតីតមន្រ្តីយោធា និង ជាឈ្មួញរកស៊ីលក់ដី...
ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ទោះបីជាវិស័យទេសចរណ៍បាន បង្ហាញសញ្ញានៃការងើបឡើងវិញ គួរឲ្យកត់សម្គាល់យ៉ាងណាក្តី ក៏សហគ្រាសនៅក្នុងវិស័យនេះ នៅបន្តជួបប្រទះបញ្ហាប្រឈម ជាច្រើន។ បញ្ហាប្រឈមដែលលោក អូន ព័ន្ធមុនីរ័ត្ន លើកឡើងរួមមាន៖ ១-ការខ្វះ សមត្ថភាពចាប់យកម៉ូដែលអាជីវកម្ម (business model)...
បរទេស៖ ទីភ្នាក់ងារស៊ើបការណ៍ពិសេស បរទេសរបស់ប្រទេសរុស្សីឬ SVR កាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការអះអាងអំពីការរកឃើញមួយរបស់ខ្លួនថា សហរដ្ឋអាមេរិកកំពុងធ្វើសកម្មភាព ជ្រើសរើសកម្លាំងប្រយុទ្ធ ចេញពីក្រុមភេវរកម្ម ISIS ដើម្បីយកមកប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា អាមេរិកប្រើប្រាស់យុទ្ធសាស្ត្រនេះ ក្នុងគោលបំណងសំខាន់តែមួយគត់ គឺទទួលបានជ័យជំនះនៅក្នុងបញ្ហាភូមិសាស្ត្រនយោបាយ ជាមួយនឹងប្រទេសរុស្សីប៉ុណ្ណោះ។ ភ្នាក់ងារសំងាត់ SVR ក៏បានចង្អុលបង្ហាញចំៗផងដែរ ទៅលើទីតាំងមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសស៊ីរីដែលមានឈ្មោះថា al-Tanf...
បរទេស៖ យោងតាមការអះអាងដោយ លេខាធិកានៃក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសរុស្សីលោក Nikolay Patrushev កាលពីថ្ងៃម្សិលមិញនេះបានបញ្ជាក់ថា បច្ចុប្បន្នលោកខាងលិច បានប្រើប្រាស់អ៊ុយក្រែន ជាឡេសក្នុងការធ្វើសង្គ្រាមមួយ ទាំងដែលមិនចាំបាច់ប្រកាសជាផ្លូវការ Undeclared War ជាមួយនឹងរុស្សី។ ថ្លែងទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខលោក Patrushevបានបញ្ជាក់ទៀតដែរថា ស្ថានភាពបច្ចុប្បន្ននេះគឺជាពេល ដែលយើងកំពុងជួបវិបត្តិភូមិសាស្ត្រនយោបាយ ដែលមិនធ្លាប់កើតមានពីមុនមកឡើយ ហើយវាកើតឡើងដោយសារការបំផ្លិចបំផ្លាញ ដែលដឹកនាំដោយលោកខាងលិច ក្នុងនោះក៏មានទាំងស្ថាបត្យកម្ម...