បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា មហាអំណាចលោកខាងលិច ដែលប្រឆាំងនឹងរុស្ស៊ីនៅអ៊ុយក្រែន អាចត្រូវបានចាត់ទុកថា ជាសត្រូវដែលកំពុងធ្វើសង្រ្គាមប្រឆាំងនឹងរដ្ឋ។ លោកបានចង្អុលបង្ហាញថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការបំពាក់អាវុធ របស់អ្នកជាតិនិយមអ៊ុយក្រែន និងការផ្តល់ឱ្យ ពួកគេមានបញ្ញា ក្នុងការវាយប្រហារទាហានរុស្ស៊ី សុទ្ធតែជាសកម្មភាពនៃសង្រ្គាម។ យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី17 ខែឧសភា...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យប្រទេសលីបង់បង្កើត “រដ្ឋាភិបាលរួមបញ្ចូល” ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច របស់ប្រទេស បន្ទាប់ពីប្រទេសនេះបានរៀបចំ ការបោះឆ្នោតកាលពីចុងសប្តាហ៍។ ខណៈដែលលទ្ធផលមួយផ្នែក ដែលត្រូវបានប្រកាសដោយ ក្រសួងមហាផ្ទៃរបស់ប្រទេសលីបង់បានស្នើថា សម្ព័ន្ធមិត្តរបស់ហេសបូឡា បានបាត់បង់អាសនៈ នៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ លោក Guterres បានលើកឡើងថា មេដឹកនាំនយោបាយរបស់ប្រទេសលីបង់ ត្រូវតែ...
បរទេស៖ ប្រមុខគោលនយោបាយយោធា របស់ប្រទេសនេះបានប្រាប់ The National ឲ្យដឹងថា ហ្វាំងឡង់ នឹងការពារខ្លួនដល់ដំណាក់កាលចុងក្រោយ” ប្រសិនបើខ្លួនត្រូវបានឈ្លានពានដោយរុស្ស៊ី ខណៈដែលមន្ត្រីរៀបចំដើម្បីបញ្ចេញអព្យាក្រឹតភាព និងចុះហត្ថលេខាជាមួយ សម្ព័ន្ធភាពលោកខាងលិច។ ឧត្តមសេនីយ Sami Nurmi នៅខាងក្រៅទីស្នាក់ការកណ្តាលការពារជាតិ របស់ប្រទេសហ្វាំងឡង់នៅទីក្រុង Helsinki បានលើកឡើងថា “យើងមិនដែលខ្លាចរុស្ស៊ីនោះទេ ហើយយើងនឹងមិនខ្លាចពួកគេឥឡូវនេះទេ” ។...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានពន្យល់ពីមូលហេតុដែល សេចក្តីប្រាថ្នារបស់អ៊ុយក្រែន ចូលអង្គការណាតូ បណ្តាលឱ្យប្រទេសរុស្ស៊ី មានការបារម្ភជាងប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលបានប្រកាសជាផ្លូវការ កាលពីថ្ងៃអាទិត្យថា ពួកគេកំពុងសម្លឹងមើលការចូលរួម ក្នុងប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក...
បរទេស៖ ប្រទេសដាណឺម៉ាក អ៊ីស្លង់ និង ប្រទេសន័រវេស បានចូលរួមជាមួយប្រទេសមួយចំនួនទៀត ដែលកំពុងកើនឡើងដែលផ្តល់ការសន្យា ការពារជាតិដល់ប្រទេសស៊ុយអែត និងហ្វាំងឡង់ ដែលទាំងពីរបានចាប់ផ្តើមជាផ្លូវការ លើប៉ុនប៉ងចូលសមាជិកភាព នៅក្នុងសម្ព័ន្ធភាពយោធាណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយលើកឡើងពី “សិទ្ធិក្នុងការជ្រើសរើសការ រៀបចំសន្តិសុខផ្ទាល់ខ្លួន” របស់រដ្ឋាភិបាលទីក្រុង...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំពីការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ យោងតាមសេចក្ដីណែនាំរបស់ គ.ជ.ប នាពេលថ្មីៗនេះ បានឲ្យដឹងថា «ដើម្បីឲ្យដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ...
ភ្នំពេញ៖ ក្រុមហ៊ុន មិត្តហ្វូន ទើបតែបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងចែកចាយផលិតផលកាមេរ៉ា ជាមួយនឹងក្រុមហ៊ុន Dahua ។ កិច្ចសហប្រតិបត្តិការនេះគឺជា ការបោះជំហានដ៏សំខាន់មួយទៀត នៅក្នុងទំនាក់ទំនងរវាងសាជីវកម្ម បច្ចេកវិទ្យាដ៏ធំមួយនៅលើពិភពលោក និងក្រុមហ៊ុនផ្ដល់សេវា ICT ដ៏ធំបំផុតនៅកម្ពុជា ។ ទីផ្សារកាមេរ៉ាសុវត្ថិភាព (ឬកាមេរ៉ាឃ្លាំមើល) នៅក្នុងទីផ្សារកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ គឺពី...
ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់សហភាពអឺរុប (EU) ថា ពីការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយទៀត ត្រូវបានវាយតម្លៃថា កាន់តែល្អប្រសើរឡើង ជាងការបោះឆ្នោតមុនៗ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។ ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោកស្រី ខាមិន ម៉ូរេណូ (Ms...
ពេលកន្លងទៅថ្មីៗនេះ សំដៅចំពោះការដែល សហរដ្ឋអាមេរិកថ្លែងថា គ្មានផែនការអញ្ជើញមេដឹកនាំរបស់គុយបា នីការ៉ាហ្កា និងវ៉េណេស៊ុយអេឡា ទៅចូលរួមកិច្ចប្រជុំកំពូលរបស់ ប្រទេសទ្វីបអាមេរិកដែលនឹង ធ្វើឡើងនៅក្រុងLos Angeles នៃសហរដ្ឋអាមេរិកនៅខែមិថុនាខាងមុខនេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបក្នុងសន្និសីទ សារព័ត៌មានជាប្រចាំថា កិច្ចប្រជុំកំពូលរបស់ប្រទេសទ្វីបអាមេរិក មិនត្រូវគ្រាន់តែប្រើប្រាស់ “ស្តង់ដារអាមេរិក” មិនត្រូវគ្រាន់តែបម្រើ “ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អាមេរិក”...
ភ្នំពេញ៖ ការងារប្រចាំថ្ងៃវាលំបាក និងមានសម្ពាធទៅហើយ! ហេតុអ្វីត្រូវទ្រាំធ្វើការបែបនេះទៀត? No work hard! ត្រូវតែធ្វើការបែបឆ្លាតវៃវិញ (Must be work smart)! ជាមួយនឹងកំពូលស្មាតហ្វូន Galaxy S22 Series នឹងផ្តល់នូវដំណោះស្រាយ យ៉ាងល្អបំផុតសម្រាប់ការងារ និងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក! ការងារកាន់តែមានប្រសិទ្ធភាពជាងមុន… អារម្មណ៍កាន់តែល្អជាងមុន… ការកម្សាន្តសប្បាយគ្មានដែនកំណត់...