រ៉ូម៖ ចំនួនអ្នកឆ្លងវីរុសថ្មី និងចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅតែបន្តកើនឡើងនៅក្នុងប្លុកអឺរ៉ុបនៅថ្ងៃពុធ ដោយមានជិត ៤៥.០០០ ករណីនៅក្នុងប្រទេសអ៊ីតាលី និងបារាំង។ រដ្ឋាភិបាលអ៊ីតាលី បានបញ្ជាក់ថាមនុស្សចំនួន ៣៥.៧១៣ នាក់បានធ្វើតេស្តិ៍វិជ្ជមាន សម្រាប់វីរុសកូវីដ- ១៩ ហើយមនុស្ស ២.៩៧៨ នាក់បានស្លាប់ដោយសារជំងឺនេះ។ ទាំងករណីឆ្លងវីរុស និងការស្លាប់ចំនួននេះបានកើនឡើងក្នុងអត្រាខ្ពស់បំផុតនៅឡើយ សម្រាប់ប្រទេសដោយការឆ្លងបានកើនឡើងដល់ ៤.២០៧ នាក់ពីថ្ងៃមុន...
ភ្នំពេញ ៖ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) បានថ្លែងថា អ្នកកម្មង់ទិញ សម្លៀកបំពាក់ពីកម្ពុជាមួយចំនួន ជូនដំណឹងមកខាង GMAC ដោយស្នើឲ្យមានការផ្អាកការ ដឹកជញ្ជូន ទំនិញវាយនភណ្ឌ នៃវិស័យកាត់ដេរ ទៅកាន់ទីផ្សារ អឺរ៉ុប-អាមេរិក ដោយសារការរីករាលដាល...
ភ្នំពេញ៖ ប្រធានអង្គការ សុខភាពពិភពលោក ( WHO) លោក Tedros Adhanom Ghebreyesus បានសរសេរ នៅលើបណ្តាញធ្វីតធឺ នៅមុននេះបន្តិចថា លោកបានជួប ប្រាស្រ័យជាមួយ ប្រធានាធីបតិវេណេហ្សូអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ អំពីការស្ថានភាព COVID-19 នៅក្នុងប្រទេសនេះ។ លោក...
អគ្គនាយកអង្គការ សុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយនៅថ្ងៃពុធនេះថា ចំនួន ២០០.០០០ ករណីនៃ COVID-១៩ ត្រូវបានគេរាយការណ៍ទូទាំងពិភពលោក ដោយអង្គការសុខភាពពិភពលោក ដែលក្នុងនោះមនុស្សជាង ៨.០០០ នាក់បានបាត់បង់ជីវិត។ ៨០ ភាគរយ នៃករណីទាំងអស់នៅទូទាំងពិភពលោក ត្រូវបានរាយការណ៍នៅក្នុងតំបន់ពីរ គឺតំបន់ប៉ាស៊ីហ្វិកខាងលិចនិងតំបន់អឺរ៉ុប។...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីស្វាយរៀង បានបញ្ជាក់ថា ទោះជាមានការខិតខំថែរក្សា...
ភ្នំពេញ ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក និងស្របតាមស្មារតី នៃសារាចរណែនាំ របស់រាជរដ្ឋាភិបាល សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់គ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នូវវិធានការបន្ទាន់៩ ចំណុចសម្រាប់បង្ការ និងទប់ស្កាត់ជំងឺនេះ ។ វិធានការបន្ទាន់ទាំង៩ចំណុចនោះរួមមានដូចខាង៖ ១.ត្រូវស្វាគមន៍ ដោយការគោរព...
បរទេស ៖ នៅថ្ងៃពុធទី១៨ ខែមិនានេះ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMFបានទាត់ចោលភ្លាមៗ នូវសំណើដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបានធ្វើកាលពីថ្ងៃអង្គារ ដោយប្រទេសវេណេស៊ុយអេឡា ក្នុងការសុំប្រាក់កម្ចី បន្ទាន់ចំនួន ៥ ពាន់លានដុល្លារ ក្នុងការយកទៅប្រើប្រាស់ ប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ដែលបច្ចុប្បន្នកំពុងគំរាមកំហែង ដល់ការជំរុញសេដ្ឋកិច្ច ដែលត្រូវបានបំផ្លាញ រួចទៅហើយនោះ។ អ្នកនាំពាក្យរបស់...
ឡុងដ៏៖ រដ្ឋាភិបាលអង់គ្លេស បានប្រកាសឱ្យដឹងថា ខ្លួន បានត្រៀមថវិកាកម្ចី ប្រមាណ៣៣០ពាន់លានផោន ស្មើនឹង ៣៩៩ពាន់លានដុល្លារ ដល់វិស័យឯកជន ដើម្បីគាំពារក្រុមហ៊ុនទាំងឡាយ ក្នុងស្ថានភាពដ៏លំបាក ដែលមេរោគCovid-19 បាននិងកំពុងយាយី មកលើប្រទេសរបស់ខ្លួន។ ទីភ្នាក់ងារព័ត៌មានស៊ីនហួ រាយការណ៍ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មន្រ្តីជាន់ខ្ពស់រតនាជាតិអង់គ្លេស លោក Rishi Sunak បានថ្លែងថា “ប្រសិនបើមានតម្រូវការបន្ថែមជាងទឹកប្រាក់នេះ...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកា ចំនួន៣៩៨,១១៣ដុល្លារ ដល់អង្គភាពចំនួន៤ នៅកម្ពុជា ក្រោមគ្រោង ការជំនួសឧបត្ថម្ភឥតសំណង សម្រាប់គម្រោង ទ្រង់ទ្រាយតូច សន្ដិសុខមនុស្សជាតិ ។ គម្រោងទាំង៤នៅកម្ពុជា រួមមាន ៖ទី១-គម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹក ក្នុងភូមិរាំងខ្វាវ ខេត្តពោធិ៍សាត់ ថវិកា១០៣,៨៨៥ដុល្លារ ,ទី២-គម្រោងសាងសង់អគារសិក្សា នៅសាលាបឋមសិក្សាក្រូច ក្នុងស្រុកអូរជុំ...