ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានប្រកាសថា ថវិកាសម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់ នៅឆ្នាំ២០២០ខាងមុខ នឹងបើកតាមប្រព័ន្ធធនាគារ ដើម្បីឲ្យមានតម្លាភាព ហើយបញ្ឈប់អ្នករត់ការដើម្បីយកភាគរយ ។ ក្នុងពិធីផ្សព្វផ្សាយការអនុវត្តអនុវត្តអនុក្រឹត្យ ស្ដីពី មុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ និងអនុក្រឹត្យស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត...
បរទេស៖ ដំបូងប្រទេសវៀតណាម ចង់បើកការហោះហើរ ទៅកាន់សហរដ្ឋអាមេរិកអស់រយៈពេល ១៦ ឆ្នាំមកហើយ ប៉ុន្តែគោលដៅនេះនៅតែពិបាកដោះស្រាយ ដោយសារបញ្ហាបច្ចេកទេស និងផលចំណេញ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រសួងដឹកជញ្ជូនវៀតណាម កាលពីឆ្នាំ ២០០៣ បានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ Vietnam...
កំពង់ធំ៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ សហការជាមួយមន្រ្តីមន្ទីរ ពាណិជ្ជកម្ម រួមនិងអាជ្ញាធរមួលដ្ឋាន បានចុះត្រួតពិនិត្យទំនិញ នៅផ្សារតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។ លោកលៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ចុះអង្កេតទំនិញ នៅផ្សារតាំងក្រសាំងខាងលើ...
ភ្នំពេញ ៖ អភិបាលរងខណ្ឌដង្កោ ដែលជាស្ត្រីមួយរូប ត្រូវបានប្រកាសតែងតាំង ជាអភិបាលខណ្ឌជំនួស លោក នុត ពុធដារ៉ា កាលពីរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខណ្ឌដង្កោក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ នេះ ជាលើកទី១ហើយ ដែលមានស្ត្រីត្រូវបានប្រកាស...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បាននិយាយ ក្នុងទីក្រុងដូហា នៅថ្ងៃអាទិត្យម្សិលមិញនេះថា កិច្ចពិភាក្សាគ្នា រវាងប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសកាតា ដើម្បីដោះស្រាយជម្លោះ រយៈពេលពីរឆ្នាំ គឺជាដំណើរវិវត្តន៍ល្អមួយ សម្រាប់តំបន់ឈូងសមុទ្រទាំងមូល ។ តាមសេចក្តីរាយការណ៍ លោកនាយករដ្ឋមន្ត្រី នៃ ប្រទេសកាតា...
ភ្នំពេញ ៖ ក្រោយមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ស្ដារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីរក្សាការអនុគ្រោះពន្ធ EBA សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជាមិនទាន់បរិយាអ្វីតបទៅ EU ឡើយ ខណៈបានបញ្ជូន របាយការណ៍ទៅរួចរាល់ហើយ ។ នាពេលថ្មីៗនេះ...
បរទេស ៖ លោកប្រធានាធិបតីតួកគី Tayyip Erdogan បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសតួកគី បានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ការគាំទ្រ យោធាណាមួយ ដល់ទីក្រុងទ្រីប៉ូលី ដែលវាត្រូវការ ក្រោយពីទីក្រុងអង់ការ៉ា និងរដ្ឋាភិបាលអន្តរជាតិ ទទួលស្គាល់របស់ប្រទេសលីប៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិសុខមួយ ។ លោក Tayyip Erdogan បាននិយាយលើកញ្ចក់ទូរទស្សន៍...
បរទេស៖ អតីតប្រធានាធិបតី កូរ៉េខាងត្បូង លោក Chun Doo-hwan ជាថ្មីម្តងទៀត មិនបានចូលរួមស្តាប់ សវនការ លើបណ្តឹងបរិហារ កេរ្តិ៍របស់លោកនោះទេ កាលពីថ្ងៃច័ន្ទ ទោះបីជាមានការអំពាវនាវ កាន់តែខ្លាំង ពីសំណាក់សាធារណជន អោយកាត់ទោស គាត់ក៏ដោយ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយ កាលពីថ្ងៃទី១៦...
ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ នៅរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្រីក្រ ជនចាស់ជរា ជនគ្មានទីពឹង ចំនួន ២០គ្រួសារ...
សេអ៊ូល៖ អ្នកតាមដានអាកាស ចរណ៍មួយរូប បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក បានហោះហើរយន្ដហោះ ឃ្លាំមើលមួយគ្រឿង នៅលើឧបទ្វីបកូរ៉េ ដែលជាការហោះហើរថ្មី បំផុតប្រចាំថ្ងៃ ដើម្បីតាមដានកូរ៉េខាងជើង ចំពេលមានក្តីបារម្ភ កាន់តែខ្លាំងឡើង ដែលក្រុងព្យុងយ៉ាង អាចបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ។ យន្ដហោះចារកម្ម បានហោះហើរនៅលើប្រទេសកូរ៉េខាងត្បូង ដោយមិនបានបញ្ជាក់ ពីពេលវេលាពិតប្រាកដ នៃប្រតិបត្តិការថាយន្តហោះ E-8C ឬ...