បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ នឹងត្រូវប្រារព្ធឡើងក្នុងក្របខណ្ឌទូទាំងប្រទេស ដែលប្រជាជនកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមធ្វើយ៉ាងណា ឲ្យពិធីបុណ្យនេះ បានប្រព្រឹត្តិទៅយ៉ាងអធឹកអធម ក្រោយពីអាក់ខានអស់រយៈពេល ២ឆ្នាំ ដោយសារតែការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ។ បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិមួយ ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា...
ភ្នំពេញ: សមាជិក គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជន គណបក្ស ប្រជាជនកម្ពុជា ថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះ សំណាល ជាមួយថ្នាក់ដឹកនាំ និងសកម្មជនយុវជនគណបក្ស ប្រជាជនកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២។ លោក សូមអរគុណ ដល់ថ្នាក់ដឹកនាំ និងសកម្មជនយុវជន ក្នុងរចនាសម្ព័ន្ធអង្គការចាត់...
យូអិន ៖ អ្នកនាំពាក្យអង្គការ សហប្រជាជាតិបានឲ្យដឹងថា ប្រជាជនប្រហែល ៦លាននាក់ នៅក្នុងប្រទេសសូម៉ាលី ទំនងជាប្រឈមនឹងវិបត្តិ ឬអសន្តិសុខស្បៀង កាន់តែអាក្រក់ចាប់ពីខែមេសា ដល់ខែមិថុនាឆ្នាំនេះ ។ លោក Stephane Dujarric អ្នកនាំពាក្យ របស់អគ្គលេខាធិការ លោក Antonio Guterres បានប្រាប់សន្និសីទកាសែត ប្រចាំថ្ងៃជាមួយ...
ប៉េកាំង ៖ ប្រទេសចិន នឹង បន្តជំរុញកិច្ចសហប្រតិបត្តិការ ផ្នែកសារពើពន្ធ និងហិរញ្ញវត្ថុក្នុងចំណោមប្រទេស BRICS នេះបើយោងតាមរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុលោក Liu Kun ។ លោក Liu បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាលដំបូង របស់បណ្ដាប្រទេស BRICS ក្នុងឆ្នាំ២០២២ ដែលបានធ្វើឡើងស្ទើរ...
បរទេស ៖ ទូរទស្សន៍ BBCបានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីលោកខាងលិច បានលើកឡើងថា ឧត្តមសេនីយរុស្ស៊ីម្នាក់ ដែលមានបទពិសោធន៍ ជាច្រើន នៅក្នុងប្រទេសស៊ីរី ត្រូវបានដាក់ឱ្យទទួលខុសត្រូវ លើប្រតិបត្តិការ របស់ទីក្រុងម៉ូស្គូ នៅទឹកដីអ៊ុយក្រែន។ រុស្ស៊ី ត្រូវបានគេជឿថា បានរៀបចំឡើងវិញ នូវភាពជាអ្នកដឹកនាំយោធា របស់ខ្លួននៅក្នុងប្រទេស អ៊ុយក្រែន...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មាការទី៧ នៃរដ្ឋសភា តំណាងរាស្រ្ត ខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយស របស់ក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត បានដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងវិទ្យាល័យ ហ៊ុន សែនកន្ទួត ស្ថិតក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី៩ មេសា...
ភ្នំពេញ ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន បានណែនាំដល់ម្ចាស់រថយន្ដ មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសកំណត់ដោយច្បាប់ ហើយមិនត្រូវដំឡើងថ្លៃឈ្នួល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ នាពេលខាងមុខនោះឡើយ។ ក្នុងកម្មវិធីវឌ្ឍនភាព ការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ...
រ៉ូម ៖ តម្លៃទំនិញស្បៀងអាហារ ពិភពលោកបានលោតផ្លោះឡើងតម្លៃ គួរឱ្យកត់សម្គាល់ក្នុងខែមីនា ដោយឈានដល់កម្រិតខ្ពស់បំផុត ដោយសារតែជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បន្តជំរុញឱ្យថ្លៃថាមពល និងបណ្តាលឱ្យ មានការធ្លាក់ចុះនៃខ្សែសង្វាក់ផ្គត់ផ្គង់។ សន្ទស្សន៍តម្លៃម្ហូបអាហារប្រចាំខែ ដែលចេញផ្សាយកាលពីថ្ងៃសុក្រ ដោយអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានកើនឡើង ១២,៦ ភាគរយ ដើម្បីឈានដល់ ១៥៩,៣ ពិន្ទុក្នុងខែមីនាធៀប...
ភ្នំពេញ ៖ ការផ្តល់មួកសុវត្ថិភាព ដែលមានគុណភាព ល្អដល់កម្មករនិយោជិត និងកុមារកម្ពុជា ពិតជាមានសារៈ សំខាន់ដែលនឹងជួយបង្កើន អត្រានៃការពាក់ មួកសុវត្ថិ ភាពនៅក្នុងចំណោម អ្នកធ្វើដំណើរ តាមទោចក្រយាន យន្ត (អ្នកបើកបរ អ្នករួមដំណើរ និងកុមារ) នៅកម្ពុជា ។ លោក គឹម បញ្ញា...
អ៊ុយក្រែន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ថា មនុស្សរាប់ពាន់នាក់ កំពុងកកកុញនៅឯផ្លូវដែក ក្រោមអាកាសធាតុដ៏ត្រជាក់ ដើម្បីទទួលបានរថភ្លើងណាមួយ ដែលធ្វើដំណើរចាកឆ្ងាយ ពីការវាយប្រហារ របស់ជនជាតិ រុស្ស៊ី ។ នៅក្នុងសប្តាហ៍ ដែលឈានមកដល់ចុងខែកុម្ភៈ និងដើមខែមីនា ពលរដ្ឋប្រមាណ៥០.០០០នាក់ កំពុងធ្វើដំណើរទៅភាគខាងលិច ដោយចេញពីស្ថានីយ៍ ក្រុងគៀវ...