ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៤០នាក់ទៀត ខណៈជាសះស្បើយចំនួន៣១១នាក់ និងស្លាប់ម្នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៤ ៤៩២នាក់ អ្នកជាសះស្បើយចំនួន ១៣០ ០២៨នាក់ និងអ្នកស្លាប់ចំនួន ៣ ០៤៩នាក់៕
ភ្នំពេញ ៖ អ្វីដែលជាការទន្ទឹង រង់ចាំមើល របស់ប្រជាពលរដ្ឋ បានមកដល់ហើយ គឺក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងសាំង ចាប់ពីថ្ងៃទី១៦-៣១ ខែមីនា ឆ្នាំ២០២២ ដោយសាំងធម្មតាឡើង រហូតដល់៥៣០០រៀល ឡើង ជាងពាក់កណ្តាល ខែមុន៥០០រៀល ខណៈម៉ាស៊ូត ក៏មានតម្លៃ៥៣០០រៀលដូចគ្នា ឡើងជាងមុន៨០០រៀល ៕
ភ្នំពេញ ៖ អង្គភាពសារព័ត៌មានទាំង៣ ដែលក្រសួងព័ត៌មានជាអាណាព្យាបាល មិនបន្តអាជ្ញាប័ណ្ណនោះរួមមាន ៖ អង្គភាពសារព័ត៌មាន Bayongtime (www.bayongtime) អង្គភាពសារព័ត៌មាន KCTV (www.thmercovertv.com) និងអង្គភាពសារព័ត៌មានកម្ពុជា រាល់ថ្ងៃ (www.cambodiatoday.news) ។ការមិនបន្តអាជ្ញាប័ណ្ណនេះ ដោយសារអង្គភាពទាំង៣ បានធ្វើការផ្សព្វផ្សាយព័ត៌មាន បំពានលើក្រម សីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្ម ដែលសាមីខ្លួនបានតម្កល់...
បរទេស ៖ ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិក លោក Joe Biden និងមន្ត្រីកំពូលៗ ជាច្រើននាក់ផ្សេងទៀត ត្រូវបានហាមឃាត់មិន ឱ្យចូលប្រទេសរុស្ស៊ី សម្រាប់ជាការឆ្លើយតបទៅវិញ ទៅមកចំពោះសហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មមកលើរុស្ស៊ី។ យោងតាមសារព័ត៌មាន Mosco Times ចេញផ្សាយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញ ឱ្យសហរដ្ឋអាមេរិក ខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីបន្ធូរបន្ថយស្ថានការណ៍ នៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតប ទៅនឹងសំណួរ ស្តីពីការចោទ ប្រកាន់ នាពេលថ្មីៗនេះ ដែលត្រូវបានរាយការណ៍...
ភ្នំពេញ ៖ សម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២! សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) មានផ្តល់អាហារូបករណ៍ ១៦% ជូនដល់សិស្សបាក់ឌុបទាំងអស់ ទាំងសិស្សធ្លាក់និងជាប់បាក់ឌុប អោយសិក្សាថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្ររង ។ អាហារូបករណ៍ផុតកំណត់ត្រឹមថ្ងៃទី ១៩ មីនា ២០២២ ។ ចូលរៀន...
បរទេស ៖ សហជីពដ៏ធំមួយ នៃប្រទេសអ៊ីតាលី បាននាំគ្នាធ្វើការចូលរួមតវ៉ា ប្រឆាំងនៅឯខាងក្រៅ អាកាសយានដ្ឋាន ទីក្រុង Pisa តាំងតែពីថ្ងៃសៅរ៍ បន្ទាប់ពីបានទទួលដំណឹង ពីបុគ្គលិក ដែលធ្វើការពីខាង ក្នុងអាកាសយានដ្ឋានថា យន្តហោះដឹកជំនួយមនុស្ស ជាច្រើនដែលត្រៀមធ្វើដំណើរ ទៅជួយអ៊ុយក្រែននោះបែរ ជាមានផ្ទុកសុទ្ធតែអាវុធ និងគ្រាប់ទៅវិញ ។ ក្រុមអ្នកធ្វើការងារ នៅអាកាសយានដ្ឋាន...
បរទេស ៖ មន្ត្រីជំនិត របស់លោកប្រធានាធិបតី អ៊ុយក្រែន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការប្រកាសថា អ៊ុយក្រែន និងធ្វើការឆ្លើយតបវិញ យ៉ាងឆាប់រហ័សបំផុត ចំពោះ បណ្តាមិត្តភ័ក្តទាំងឡាយណា ដែលមិនមានភាព រាក់ទាក់ ចំពោះពលរដ្ឋរបស់ខ្លួន ដែលក្នុងនោះមានទាំងការ សម្រេចចិត្តចុងក្រោយមួយដោយប្រទេស អ៊ីស្រាអ៊ែលផងដែរ ដែលបានបដិសេធ មិនព្រមផ្តល់ទិដ្ឋាការ Visa-Free ឡើយជូនពលរដ្ឋអ៊ុយក្រែន។...
បរទេស ៖ ថ្លែងទៅកាន់បណ្តាញប៉ុសវិទ្យុ កាលពីថ្ងៃអង្គារម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលទីក្រុងគៀវ លោក Alexey Danilov បានបញ្ជាក់ថា អ៊ុយក្រែននៅពេលនេះ ចាំបាច់កំពុង ត្រូវការសម្ព័ន្ធមិត្តទាំងឡាយ ដែលជាប្រទេស មានបំពាក់ជាមួយនឹងអាវុធ នុយក្លេអ៊ែរ ដូចជាអង់គ្លេសជា ដើមដើម្បីពង្រឹងសមត្ថភាព ការពារជាតិរបស់ខ្លួន។ លោក Danilov ប្រធានក្រុមប្រឹក្សាជាតិ កិច្ចការងារការពារ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួលផ្លូវការ នូវប្រភេទវ៉ាក់សាំង អាស្ត្រាហ្សេនេកា ចំនួន៥២ម៉ឺនដូស ពីប្រទេសហុងគ្រី នៅថ្ងៃ១៨ មីនា នៅវិមានសន្តិភាព ។ ការធ្វើពិធីទទួលនេះ ក្រោយវ៉ាក់សាំងអាស្ត្រាហ្សេនេកា ប្រមាណ៥២ម៉ឺនដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជន ប្រទេសហុងគ្រី...