ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានស្នើសុំជួបលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដើម្បីពិភាក្សាពីភាពមិនច្បាស់លាស់នៃភាគីមួយចំនួន អំពីកិច្ចការបោះឆ្នោត ក្នុងគោលបំណងកែលម្អការបោះឆ្នោតឲ្យកាន់តែប្រសើរ។ តាមរយៈលិខិតមួយច្បាប់ របស់លោកពេជ្រ ស្រស់ ផ្ញើទៅលោកប្រាជ្ញ ចន្ទ នៅថ្ងៃ៨ កក្កដា បានឲ្យដឹងថា “ខ្ញុំបានផ្ញើលិខិតស្នើជួបជាមួយនឹងឯកឧត្តម...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី បើកទូលាយសម្រាប់ កិច្ចចរចាសន្តិភាព ហើយការចរចាជាមួយអ៊ុយក្រែន នឹងកាន់តែលំបាកជាមួយ នឹងពេលវេលាដែលកន្លងផុតទៅ ។ លោកបានថ្លែងថា “យើងមិនបដិសេធការចរចាសន្តិភាពនោះទេ ប៉ុន្តែអ្នកដែលបដិសេធគួរតែដឹងថា ពួកគេខ្ជះខ្ជាយពេលវេលាកាន់តែច្រើន វានឹងកាន់តែលំបាកសម្រាប់...
បាលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ថា ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានព្រមព្រៀងគ្នានៅទីនេះ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីបន្ថែមទៀត និងរួមគ្នាការពារផលប្រយោជន៍ រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ទោះបីជាប្រទេសទាំង ហូឡង់ និងអាល្លឺម៉ង់កំពុងរងផលប៉ះពាល់ខ្លាំង ពីវិបត្តិថាមពលដូចគ្នា ក្តីប៉ុន្តែអាល្លឺម៉ង់គឺ នឹងទំនងប្រកាសបិទ ទីតាំងរោងចក្រ នុយក្លេអ៊ែររបស់ខ្លួន ដែលនៅសេសសល់ បន្ថែមទៀតផងដែរ ។ រដ្ឋមន្ត្រី នៃក្រសួងកិច្ចការងារ អាកាសធាតុ និងថាមពល របស់ហូឡង់លោក...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រី ក្រសួងការបរទេសរុស្សី លោកSergei Lavrov បានឈានទៅ ដល់កិច្ចព្រមព្រៀងមួយ ក្នុងការបង្កើន កិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងចូលរួមគ្នា ក្នុងជំហការពាដល់អត្ថប្រយោជន៍ ជូនចំពោះបណ្តាប្រទេស កំពុងអភិវឌ្ឍន៍ផងដែរ។ ថ្លែងនៅក្នុងកិច្ចជំនួបគ្នា...
គៀវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ លោក វ្ល៉ាឌីមៀ ពូទីន ថ្ងៃ បានចោទប្រកាន់លោកខាងលិច ពីការឈ្លានពាន ជាច្រើនទស្សវត្ស មកលើទីក្រុង ម៉ូស្គូ ហើយបានព្រមានថា ប្រសិនបើខ្លួនចង់ប៉ុនប៉ង ផ្តួលរុស្ស៊ីនៅលើសមរភូមិ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបន្តប្រកាសថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១២នាក់ ខណៈគ្មានអ្នកជាសះស្បើយ និងស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ៣២៦នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
បាលី ៖ ទូរទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ថា ក្រុម G20 នឹងជួបប្រជុំគ្នា នៅកោះបាលី នៅថ្ងៃសុក្រនេះ ដែលមានសហរដ្ឋអាមេរិកចូលរួមផងដែរ ដែលជំរុញប្រទេស ដែលមានសេដ្ឋកិច្ចកំពូល លើពិភពលោក ឱ្យដាក់សម្ពាធ លើប្រទេសរុស្ស៊ី...
ភ្នំពេញ ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានរៀបចំព្រឹត្តិការណ៍បរិច្ចាគឈាម ទ្រង់ទ្រាយធំជាថ្មីឡើងវិញ ក្រោយពីការថមថយ នៃជំងឺកូវីដ១៩ ដោយបានសហការរៀបចំជាមួយ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និង មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមប្រធានបទ “សាមគ្គីភាព នៃវីរជនបរិច្ចាគឈាម” ។ កម្មវិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងសាលសន្និសីទ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រោយការបោះឆ្នោតឃុំ-សង្កាត់ ប្រជាពលរដ្ឋដែលបានគាំទ្រ និងចូលរួមក្នុងសកម្មភាពគណបក្សផ្សេងៗគ្នា មិនត្រូវគុំគួនគ្នា ឬរើសអើងខាងនយោបាយឡើយ គឺត្រូវសហការគ្នា ដើម្បីអភិវឌ្ឍក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងពិធីបិទសន្និបាតបូកសរុបការងាររៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលប្រារព្ធធ្វើឡើង នៅក្រុងព្រះសីហនុ នាថ្ងៃទី៧ ខែកក្កដា...