ភ្នំពេញ ៖ ផ្អែកតាមការវាយតម្លៃ របស់អង្គការសហប្រជាជាតិ នាចុងឆ្នាំ២០២១ កម្ពុជា ទទួលបានលំដាប់លេខ២៨ ក្នុងចំណោម១២២ នៃប្រទេសបរិច្ចាគកងកម្លាំង ខណៈការចូលរួម របស់នារី ទទួលបានលំដាប់ លេខ១៣/១២២ នៃប្រទេសបរិច្ចាគ កងកម្លាំងសម្រាប់ការថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសនានា ក្នុងពិភពលោក ។ នេះយោងតាមលទ្ធផល កិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១...
ភ្នំពេញ ៖ ចំពោះការចេញរបាយការណ៍ អំពីសិទ្ធិមនុស្សនៅកម្ពុជា រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (NGOs) ត្រូវបានជជែកវែកញែកគ្នា នៅក្នុងវេទិកា ស្តីពី វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុត្តិធម៌ នៅកម្ពុជា រវាងមន្រ្តីជាន់ខ្ពស់ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមអង្គការ សង្គមស៊ីវិល នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ។ ក្នុងវេទិកានេះ...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំនួន ៥ថ្ងៃ ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាល ពីព្រឹកថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០២២ បានបើកសវនារ ជំនុំជម្រះ យុវជនជាប់ចោទម្នាក់ ដែលជាអតីតមន្ត្រីអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) ម្នាក់ ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ ពុករលួយ តាមរូបភាព យកតួនាទីរបស់ខ្លួន ទៅជម្រិតទារប្រាក់ ពី អ្នកដែលដាក់ពាក្យបណ្តឹង...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ភោជនីយដ្ឋាន «វ័នម៉រ» ដែលបានបង្កើតដោយស្ថាបនិកខ្មែរ ក្នុងឆ្នាំ២០០៨ ដែលលោកទាំងពីរ ស្រឡាញ់វិស័យម្ហូបអាហារ និងចង់បង្កើតឱកាសការងារ ឲ្យកូនខ្មែរ ពេលនេះ កំពុងពង្រីកខ្លួន នៅទីតាំងថ្មីល្អបំផុត ចំកណ្តាលរាជធានីភ្នំពេញ។ ភោជនីយដ្ឋាន «វ័នម៉រ» មានបើកបម្រើ ជូនម្ហូបអាហារខ្មែរសម្បូរបែប ជាមួយនឹងសេវាកម្មស្តង់ដារ...
វ៉ាស៊ីនតោន ៖ របាយការណ៍ថ្មីមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារបានឱ្យដឹងថា ការបាញ់ប្រហារនៅសាលារៀនក្នុងឆ្នាំសិក្សា ២០២០-២០២១ បានកើនឡើងដល់ចំនួន ខ្ពស់បំផុតក្នុងរយៈពេល ២០ឆ្នាំ ។ យោងតាមរបាយការណ៍ចំនួន ៣១ ទំព័រដែលបានចេញផ្សាយ ដោយមជ្ឈមណ្ឌលជាតិអប់រំ បានឱ្យដឹងថា ការបាញ់ប្រហារនៅសាលារៀនសរុបចំនួន ៩៣ ជាមួយនឹងការស្លាប់ និង របួសបានកើតឡើងនៅសាលាបឋមសិក្សា និងមធ្យមសិក្សារដ្ឋ...
បូហ្គូតា ៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥១នាក់បានស្លាប់ និង ២៤នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃអង្គារ នៅក្នុងអគ្គិភ័យមួយនៅឯពន្ធនាគារនៅភាគនិរតីនៃទីក្រុង Tulua នៃប្រទេសកូឡុំប៊ី បន្ទាប់ពីអ្នកទោស បានបង្កចលាចល និងដុតពូក។ យោងតាមលោក Tito Castellanos នាយកវិទ្យាស្ថាន Penitentiary and Prison Institute...
ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានណែនាំដល់ភាគី ពាក់ព័ន្ធទាំងអស់ ត្រូវប្ដេជ្ញាចិត្ត ដកកម្ពុជា ចេញពីបញ្ជីពណ៌ប្រផេះ ខណៈសម្ដេចថា បើសិនមិនដកចេញទេ បានន័យថា ធនាគារជាតិនៃកម្ពុជា...
ភ្នំពេញ ៖ យោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ផ្សព្វផ្សាយនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ បានសម្រេចកំណត់ យកថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ៕
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារបានជំរុញ ឱ្យសហរដ្ឋអាមេរិក គោរពយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ចិនតែមួយ និងសេចក្ដីថ្លែងការណ៍ចិន-អាមេរិកទាំង៣ ការទំនាក់ទំនងរួមគ្នា និងបញ្ឈប់រាល់ទម្រង់ នៃការផ្លាស់ប្តូរផ្លូវការជាមួយតៃវ៉ាន់។ អ្នកនាំពាក្យចិនលោក Zhao Lijian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ ដើម្បីឆ្លើយតបទៅនឹងសំណួរ ស្តីពីអ្វីដែលគេហៅថា គំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក-តៃវ៉ាន់ ស្តីពីពាណិជ្ជកម្មសតវត្សទី ២១ ។...