“ខ្ញុំមានអាយុ៥៥ឆ្នាំ ហើយនៅតែអាចទទួល បានកិច្ចសន្យាការងារថេរ វាមិនមែនជារឿងធម្មតាទេ នៅក្នុងប្រទេសអាល្លឺម៉ង់!”។ អ្នកដែលនិយាយបែបនេះគឺលោក Thomas Krajnicki បានធ្វើការងារនៅឃ្លាំងអាល្លឺម៉ង់ នៃក្រុមហ៊ុន Yuxinou ពីខែកញ្ញា ឆ្នាំ២០១៩មក។ លោកតែងតែនិយាយទៅកាន់មនុស្សជុំវិញថា “ឥឡូវ មានការងារកាន់តែច្រើន ចាប់ពីផលិតផលឧស្សាហកម្មធុនស្រាលរហូតដល់ម៉ាស៊ីនគ្រឿងចក្រធំៗ មានទាំងអស់។” ក្រុមហ៊ុនដឹកជញ្ជូន Yuxinou បង្កើតឡើងនៅឆ្នាំ ២០១២...
ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ គម្រោងសុវត្ថិភាពទឹកស្អាតនៅតាមជនបទរាប់ម៉ឺននៅប្រទេសចិន ត្រូវបានដាក់ឱ្យដំណើរការនៅលើទឹកដីនៃប្រទេសចិន បណ្តាញបំពង់ទុយោដែលលាតសន្ធឹងអូសកាត់ភ្នំ គឺជាសក្ខីភាពចំពោះការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការធ្វើឱ្យប្រជាជនពលរដ្ឋជនបទទាំងអស់ ទទួលទានទឹកដែលអាចទុកចិត្តបាន ។ នេះគឺជាឃុំ Dongxiang តំបន់ស្វយ័ត Linxia ខេត្ត Gansu ដែលស្ថិតនៅភាគពាយព្យប្រទេសចិន ដែលត្រូវបានអង្កេតដោយផ្កាយរណប ។ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ រោងចក្រទឹកចំនួន ៨...
បរទេស៖ សារព័ត៌មាន Bild របស់ប្រទេសអាល្លឺម៉ង់បានរាយការណ៍ថា ប្រទេសអ៊ុយក្រែនបានទទួលអំណោយយន្តហោះគ្មានមនុស្សបើកចំនួន ៨០០គ្រឿង ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ខ្លួនក្នុងសប្តាហ៍នេះ ដែលត្រូវបានរចនាឡើងដើម្បីហោះហើរពីលើគោលដៅ និងទម្លាក់គ្រាប់កាំភ្លើងត្បាល់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែតនេះបាននិយាយនៅលើបណ្តាញសង្គមជាភាសារុស្សី របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា អំណោយនោះមកពីកោះតៃវ៉ាន់។ ការអះអាងនេះត្រូវបានធ្វើម្តងទៀតយ៉ាងទូលំទូលាយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន។ យន្តហោះគ្មានមនុស្សបើក ត្រូវបានផលិតដោយក្រុមហ៊ុន...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ថា ករណីឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃរបស់ប្រទេសឥណ្ឌា គិតត្រឹមថ្ងៃសៅរ៍នេះបានធ្លាក់ចុះក្រោម១០.០០០នាក់ ដែលជាការកត់សម្គាល់ថ្មីដោយមានករណីថ្មីចំនួន៩.៥២០នាក់ត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៤៤.៣៩៨.៦៩៦នាក់ នេះបើយោងតាមទិន្នន័យផ្លូវការបានបង្ហាញឲ្យដឹង ។ ជាមួយនឹងការរាយការណ៍អំពីករណីថ្មីៗ បន្ទុកសកម្មរបស់ឥណ្ឌាបច្ចុប្បន្ននៅត្រឹម៨៧.៣១១នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសនេះក៏បានកត់ត្រាការស្លាប់ដែលពាក់ព័ន្ធ មានចំនួន៤១នាក់ក្នុងអំឡុងពេល២៤ ម៉ោងកន្លងមកនេះ ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបដល់៥២៧.៥៩៧នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត ។...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ថា លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) បានធ្វើំដំណើរទៅបំពេញទស្សនកិច្ចនៅក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីកាលពីថ្ងៃសៅរ៍ និងបានត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលសម្របសម្រួលរួម ហៅកាត់ថា (JCC) ក្នុងការនាំយកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានទៅសួរសុខទុក្ខក្រុម JCC ដែលកំពុងត្រួតពិនិត្យនាវា...
បរទេស៖ កាសែត អាមេរិក Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយស្រង់ប្រភពដែលស្និតនឹងបញ្ហាថា មេដឹកនាំចិនលោក Xi Jinping អាចធ្វើដំណើរទៅកាន់អាស៊ីកណ្តាលក្នុងខែកញ្ញា ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០...
បរទេស៖ តំណាងរបស់លោក Rishi Sunak បាននិយាយកាលពីថ្ងៃសុក្រថា បេក្ខភាពដឹកនាំគណបក្សអភិរក្សរបស់អង់គ្លេសគឺលោក Rishi Sunak បានអំពាវនាវដល់ប្រទេស G20 ឱ្យរារាំងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ពីការចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួន រហូតដល់ទីក្រុងម៉ូស្គូបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មុននេះ...
ប៉េកាំង៖ ដំណើរទស្សនកិច្ចដ៏អាក្រក់របស់លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ទៅកាន់តំបន់តៃវ៉ាន់របស់ប្រទេសចិន បានរំលោភលើអធិបតេយ្យភាពរបស់ប្រទេសចិន និងបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ ជំនួសឱ្យការទទួលស្គាល់ និងកែតម្រូវកំហុសរបស់ខ្លួន ភាគីអាមេរិក បានចោទប្រកាន់ចិនថាបានបញ្ចេញប្រតិកម្មហួសហេតុ និងធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់អន្តរជាតិ ដែលជាការបង្ហាញដ៏គួរឱ្យភ្ញាក់ផ្អើលនៃទង្វើចាស់របស់ខ្លួនរបស់ចោរដែលស្រែកថា “បញ្ឈប់ចោរ!”។ គោលការណ៍ចិនតែមួយ គឺជាផ្នែកនៃសណ្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាមលោកលើកទី២ ហើយទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម ដើម្បីប្រជែងនឹងគោលការណ៍នេះ។ មានចិនតែមួយគត់នៅលើពិភពលោក ហើយតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ចិន។ ...
ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានចុះព្យាបាលប្រជាពលរដ្ឋនៅក្នុងឃុំពោធ៍រំចាក ស្រុកព្រៃកប្បាសខេត្តតាកែវ ដោយមានការចូលរួមជាមួយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាចុះជួយឃុំ និង ថតស្រុកព្រៃកប្បាស អាជ្ញាធរដែនដី យុវជន និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។ លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី SANA បានរាយការណ៍ថា កាលពីថ្ងៃសៅរ៍ កងកម្លាំងសហរដ្ឋអាមេរិក បានបញ្ជូនរថយន្តដឹកប្រេងចំនួន៨៩គ្រឿង ដើម្បីដឹកប្រេងពីប្រទេសស៊ីរី ទៅកាន់មូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ។ ទីភ្នាក់ងារ SANA បានផ្សព្វផ្សាយថា ក្បួនដឹកជញ្ជូនប្រេងចុងក្រោយបំផុតបានចូលទៅក្នុងប្រទេសអ៊ីរ៉ាក់តាមរយៈច្រកឆ្លងកាត់ al-Mahmoudieh ដែលត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិក ដើម្បីបញ្ជូនប្រេងស៊ីរីដែលត្រូវបានលួចចូលទៅក្នុងប្រទេសអ៊ីរ៉ាក់...