កំពង់ចាម ៖ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រែកតានង់ ស្រុកកោះសូទិន ក្ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ សមាជិកគណៈកម្មធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះជួយស្រុកកោះសូទិន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនាស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ (មន្ទីរពេទ្យព្រះអង្គឌួង) រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា ដើម្បីឲ្យកម្មវិធីប្រព្រឹត្តដោយរលូនរក្សាបានសន្តិសុខ...
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា-ជប៉ុន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តសាកល្បងមីស៊ីល បាលីស្ទីក របស់កូរ៉េខាងជើង។ សូមរំលឹកថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាលើកទី៨ ក្នុងឆ្នាំនេះ ។ ស្របពេលមានសង្គ្រាមដ៏ក្តៅគគុកនៅអ៊ុយក្រែន កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលីស្ទីកមួយគ្រាប់ ដែលបានក្លាយជាការធ្វើតេស្ដមីស៊ីល ជាលើកទី៨ហើយ បន្ទាប់ពីបានបាញ់សាកល្បងអស់៧លើក កាលពីខែមករា។ ខណៈដែលក្តីបារម្ភកំពុងកើតមានឡើងថា...
បរទេស៖ នាយករដ្ឋមន្ត្រីរបស់ប្រទេស ន័រវេស បាននិយាយថា ទាហានអាមេរិកបួននាក់បានស្លាប់ នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងក្នុងអំឡុងពេលសមយុទ្ធយោធា របស់អង្គការណាតូនៅក្នុងប្រទេសន័រវេស។ យោងតាមសារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Jonas Gahr Støre នាយករដ្ឋមន្ត្រីន័រវេស បានសម្តែងនូវ “ការអាណិតអាសូរបំផុត” ចំពោះក្រុមគ្រួសារ...
បរទេស៖ បើតាមសារព័ត៌មាន abc News ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសរុស្ស៊ីគំរាមប្រទេសនានា ដែលបំពាក់អាវុធឱ្យអ៊ុយក្រែន។ កងកម្លាំងរុស្ស៊ី កំពុងបន្តការប៉ុនប៉ងរបស់ខ្លួនឆ្លងកាត់ អ៊ុយក្រែនពីទិសដៅជាច្រើន ខណៈពេលដែលប្រជាជនអ៊ុយក្រែនដែលដឹកនាំដោយប្រធានាធិបតី Volodymyr Zelenskyy កំពុងដាក់ “ការតស៊ូយ៉ាងតឹងរឹង” នេះបើយោងតាមមន្រ្តីសហរដ្ឋអាមេរិក។ ការវាយប្រហារបានចាប់ផ្តើមនៅថ្ងៃទី 24 ខែកុម្ភៈ...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ថាប្រទេសចិនដីគោកបានរាយការណ៍ ពីការស្លាប់ដោយសារជំងឺកូវីដ-១៩ជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលជាង១ឆ្នាំគិតត្រឹមថ្ងៃសៅរ៍នេះបានឱ្យដឹងថា ករណីនេះត្រូវបានធ្វើការបង្ហោះនៅលើគេហទំព័រ របស់គណៈកម្មាធិការសុខភាពជាតិ ។ ការស្លាប់ទាំង២នាក់បានកើតឡើងនៅក្នុងតំបន់ Jilin ភាគឦសានរបស់ប្រទេសចិន ដែលមានព្រំប្រទល់ជាប់ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី ដែលចំនួនករណីមានចំនួនច្រើនជាង២/៣នៃការឆ្លងក្នុងស្រុកសរុប ។ ប្រទេសចិន បានរាយការណ៍ថា...
ក្នុងអំឡុងមហាសន្និបាត នៃសភាទាំងពីរនៃប្រទេសចិនឆ្នាំ២០២២នេះ លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅប្រទេសចិន បានថ្លែងនៅក្នុងបទសម្ភាសន៍ពិសេសថាឆ្នាំ២០២២នេះ គឺជាឆ្នាំចុងក្រោយនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គហើយភាគីទាំងពីរឡាវ និងចិនកំពុងគ្រោងផែនការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គដំណាក់កាលបន្ទាប់ ។ លោកស្រី Khamphao Ernthavanh បានថ្លែងថា មហាសន្និបាតនៃសភាទាំងពីរ គឺជាបង្អួចដ៏សំខាន់សម្រាប់ការស្វែងយល់ពីការអភិវឌ្ឍរបស់ប្រទេសចិន ។ ឆ្នាំនេះជាលើកទី៣ហើយដែលលោកស្រី បានចូលរួមស្តាប់មហាសន្និបាតនៃសភាទាំងពីរនេះ លោកស្រីបានយកចិត្តទុកដាក់ខ្ពស់ចំពោះរបាយការណ៍ការងាររដ្ឋាភិបាលចិន ។ ជាពិសេស...
ថ្ងៃទី១២ ខែមីនា គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ បានរៀបចំសន្និសីទសារព័ត៌មានបូកសរុប ការប្រកួតនៅមជ្ឈមណ្ឌលសារព័ត៌មាននៃការប្រកួតកីឡា ប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង។លោក ANDREW PARSONS ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិបានថ្លែងថា គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង សម្រេចបាននូវការងារដែលមិនគួរឱ្យជឿ ឥស្សរជមកពីមជ្ឈដ្ឋាននានា បានសម្តែងការទទួលស្គាល់យ៉ាងពេញលេញនូវសមិទ្ធផល នៃការប្រកួតកីឡាប៉ារ៉ាឡាំពិកក្រុងប៉េកាំង។ លោក PARSONS បានបន្តទៀតថា អត្តពលិកប្រតិភូកីឡាដែលចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា សមាគមន៍អន្តរជាតិនៃវិញ្ញាសាប្រកួតនានា និងអង្គការសារព័ត៌មានសុទ្ធតែបានបង្ហាញថា ការងាររបស់គណៈកម្មាធិការ រៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងគឺអស្ចារ្យណាស់។...
តាមការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មានបរទេសបានឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ អង្គការសុខភាពពិភពលោកបានស្នើឱ្យអ៊ុយក្រែនកម្ទេចចោល សារធាតុបង្ករោគដ៏កាចសាហាវដែលស្តុកទុកក្នុងមន្ទីរពិសោធន៍សុខាភិបាល សាធារណៈនៃប្រទេសអ៊ុយក្រែនដើម្បីចៀសវាង កុំឱ្យមេរោគធ្លាយចេញក្នុងសង្រ្គាម និងធ្វើឱ្យប៉ះពាល់ដល់សុខភាព របស់សាធារណៈជន ។ ទាក់ទិននឹងរឿងដែលនាពេលថ្មីៗកន្លងទៅនេះ ផ្នែកយោធារុស្ស៊ីបានបែកធ្លាយពីផែនការយោធាជីវសាស្ត្រ ដែលបានអនុវត្តក្នុងដែនអ៊ុយក្រែនក្រោមការផ្តល់ជំនួយរបស់អាមេរិក សហគមន៍អន្តរជាតិមានការងឿងឆ្ងល់ថា តើអាមេរិកបាននិងកំពុងរៀបកលល្បិចសម្ងាត់អ្វីខ្លះ ? តាមការផ្សាយដំណឹងថ្មីបំផុត របស់ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី១០ ខែមីនាបានឱ្យដឹងថា ឯកសារបានបង្ហាញថា អាមេរិកនិងសម្ព័ន្ធមិត្តនៃអង្គការណាតូ បានធ្វើការសិក្សាស្រាវជ្រាវពីអាវុធជីវសាស្ត្រក្នុងប្រទេសអ៊ុយក្រែន...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ថា ជម្លោះរុស្ស៊ី និងអ៊ុយក្រែន បានបន្តនៅថ្ងៃសៅរ៍នេះ ខណៈភាគីពាក់ព័ន្ធកំពុងធ្វើការដើម្បីរកដំណោះស្រាយដោយសន្តិវិធី ។ ខាងក្រោមនេះជាការវិវត្តន៍ចុងក្រោយនៃស្ថានការណ៍ជម្លោះនេះ ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងកាលពីថ្ងៃសុក្រថា ជំនួបដែលអាចកើតមានរវាងប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន...