បរទេស៖ នៅថ្ងៃសៅរ៍នេះប្រទេសអេក្វាទ័រ បានឈានទៅដល់កិច្ចព្រមព្រៀងមួយជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិឬIMF អំពី មូលនិធិប្រមាណជា ៦,៥ ពាន់ប៊ីលានដុល្លារអាមេរិកដើម្បីជួយសម្រួល បន្ទុកសេដ្ឋកិច្ចដែលបានរងការប៉ះពាល់ខ្លាំងដោយសារកូវីដ១៩។ លោកប្រធានាធិបតី Lenin Moreno នៅក្នុងដដែលនេះក៏បានសរសេរតាមបណ្តាញសង្គមដែរថា៖យើងបានឈានដល់ កិច្ចព្រមព្រៀងបច្ចេកទេសជាមួយ IMF ដើម្បីអាចទទួលបានទឹកប្រាក់ចំនួន ៦,៥ ពាន់ប៊ីលលានដុល្លារសម្រាប់កិច្ចការងារគាំពារនិងការធ្វើសកម្មភាពឡើងវិញ នៅក្នុងប្រទេសរបស់យើង។ ក្នុងនោះផងដែរIMF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាបុគ្គលិកបច្ចេកទេសរបស់មូលនិធិនិងអាជ្ញាធរអេក្វាឌ័រ បានឈានដល់កិច្ចព្រមព្រៀងរយៈពេល ២៧...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងចំនួន៣.៣០៨នាក់ក្នុងអំឡុងពេល១ថ្ងៃ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនដល់១៦៩.១៩៥នាក់ ជាមួយគ្នានេះដែរ មានអ្នកបន្ថែមទៀតចំនួន៩២នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់៧.២៦១នាក់ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន១.៩០២នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់១២២.៨០២នាក់ ។ វីរុសបានឆ្លងរាលដាលដល់ខេត្តទាំងអស់ ដែលមានចំនួន៣៤ខេត្តរបស់ប្រទេសនេះ ។ ជាពិសេស ក្រុងហ្សាការតា...
បរទេស៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានប្រឆាំងនឹងលទ្ធភាពនៃ “គ្រោះថ្នាក់ផ្នែកយោធា” លើអ្វីដែលចិនបានពិពណ៌នាថា ជា “ឥរិយាបទបង្កហេតុ” ដោយសហរដ្ឋអាមេរិក បន្ទាប់ពីកងទ័ពរំដោះប្រជាជនចិនបានអះអាងថា នាវា USS Mustin បានរំលោភព្រំដែនសមុទ្រចិនកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា វរសេនីយ៍ឯក Li Huamin អ្នកនាំពាក្យនៃបញ្ជាការមហោស្រពភាគខាងត្បូងនៃកងទ័ពបាននិយាយថា“...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអាមេរកប្រចាំកម្ពុជា លោក W. Patrick Murphy បានអញ្ជេីញទស្សនកិច្ចស្វែងយល់សេដ្ឋកិច្ចពិសេស Manhattan នៃខេត្តស្វាយរៀង។ ស្ថានទូតអាមេរិក បានបង្ហាញនៅថ្ងៃអាទិត្យ ទី៣០ ខែសីហាឆ្នាំ២០២០ នេះឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេស Manhattan” មានរោងចក្ររាប់សិប ដែលប្រើប្រាស់បុគ្គលិកកម្មករចំនួនជិត ៤០ ០០០ នាក់...
បរទេស៖ អាជ្ញាធរក្នុងតំបន់បាននិយាយប្រាប់ថា ទីក្រុងវូហាន ដែលធ្លាប់ជាទីក្រុងចិនរងការវាយប្រហារធ្ងន់ធ្ងរបំផុត ដោយមេរោគកូរ៉ូណា ហើយបច្ចុប្បន្នមានករណីឆ្លងធ្លាក់ដល់កម្រិតសូន្យនោះ នឹងបើកទ្វារឡើងវិញ នូវសាលានិងមត្តេយ្យសិក្សាទាំងអស់របស់ខ្លួន នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។ អាជ្ញាធរក្នុងតំបន់ តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃសុក្រម្សិលមិញនេះថា គ្រឹះស្ថានអប់រំចំនួន២.៨៤២នៅទូទាំងទីក្រុង គ្រោងនឹងបើកធ្វើទ្វារទទួលសិស្សជិត១,៤លាននាក់ នៅពេលដែលឆមាសក្នុងរដូវស្លឹកឈើជ្រុះចាប់ប្រព្រឹត្តទៅ ហើយសាកលវិទ្យាល័យ Wuhan University នឹងបើកទ្វារឡើងវិញនៅថ្ងៃចន្ទ។ ប៉ុន្តែសាលាទាំងអស់ ត្រូវបានបញ្ជាឲ្យរក្សាឧបករណ៍គ្រប់គ្រងជម្ងឺ និងបើកវគ្គហាត់សមនិងបណ្ដុះបណ្ដាល...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ថា ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃសៅរ៍នេះថា យន្តហោះប្រតិកម្មចំនួន០២គ្រឿងរបស់ប្រទេសរុស្ស៊ី បានហោះស្ទាក់យន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ដែលបានហោះរំលងពីលើដែនសមុទ្របាល់ទិក (Baltic Sea)កាលពីថ្ងៃសុក្រ ។ ក្រសួងបានឲ្យដឹងថា កាលពីថ្ងៃសុក្រ ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសរុស្ស៊ី បានចាប់យកគោលដៅអាកាសដែលនៅជិតព្រំដែនរបស់ប្រទេសរុស្ស៊ី ដែលបានហោះរំលងលើដែនសមុទ្រនៃសមុទ្របាល់ទិករបស់ខ្លួន ហើយយន្តហោះវាយប្រហារ Su-27 ចំនួន០២គ្រឿងបានហោះឡើងដើម្បីឆ្លើយតបនឹងការហោះហើរនេះ ។...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ថា ប្រទេសម៉ាឡេស៊ី ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១១នាក់ ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍នេះ ដែលនាំឲ្យតួលេខនៃអ្នកឆ្លងជំងឺសរុបបានកើនឡើងដល់៩.៣១៧នាក់ ។ លោក Noor Hisham Abdullah អគ្គនាយកក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ១០នាក់ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីទំាងនោះ គឺអ្នកដែលមកពីខាងក្រៅ និងម្នាក់ទៀតបានឆ្លងជាអ្នកនៅក្នុងស្រុក ។ ករណី៨នាក់ផ្សេងទៀតត្រូវបានប្រកាសឲ្យដឹង ដែលនាំឲ្យចំនួនអ្នកជាសះស្បើយពីជំងឺ...
បរទេស៖ មន្ត្រីករទូតលោកខាងលិចប្រចាំនៅប្រទេសហ្ស៊ីមបាវេ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានបង្ហាញនូវក្តីព្រួយបារម្ភដ៏ជ្រៀលជ្រៅ ជុំវិញវិបត្តិនយោបាយនិងសេដ្ឋកិច្ចកំពុងតែដុនដាប និងបាននិយាយថា រដ្ឋាភិបាលគួរតែឈប់ប្រើប្រាស់ការរាតត្បាតឆ្លងមេរោគកូរ៉ូណា ដើម្បីបិទបាំងសេរីភាពទៀតទៅ។ ឯកអគ្គរដ្ឋទូតមកពីសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ កាណាដា ហូឡង់ ន័រវេស និងប៉ូឡូញ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការសន្យាពីមុនរបស់លោកប្រធានាធិបតី ថានឹងបង្រួបបង្រួមប្រទេស ធ្វើកំណែទម្រង់សេដ្ឋកិច្ច នៅពេលលោកឡើងកាន់អំណាចនោះ បានផ្តល់នូវក្តីសង្ឃឹម ប៉ុន្តែពេលដំណើរការចុះបញ្ជីមធ្យោបាយ...