បរទេស៖ ទន្ទឹមនឹងការរិះគន់ឥរិយាបថដ៏គឃ្លើនរបស់ចិន ទីប្រឹក្សាសន្តិសុខជាតិលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិកគ្រោងធ្វើកិច្ចពិភាក្សាលំដាប់ខ្ពស់ ជាមួយដៃគូសន្តិសុខមកពីប្រទេសឥណ្ឌា អូស្ត្រាលី និងជប៉ុន ក្នុងខែកញ្ញានិងខែតុលា។ លោក Robert O’Brien បាននិយាយប្រាប់ក្រុមអ្នកវិភាគ្សានៃទីប្រឹក្សាអាត្លង់ទិកថា លោកទំនងជានឹងជួបជាមួយមន្ត្រីជាច្រើននាក់ មកពីប្រទេសទំាងនោះ នៅកោះហាវ៉ៃ ក្នុងអំឡុងខែតុលា ស្របពេលដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike...
តូក្យូ៖ មេដឹកនាំ និងរដ្ឋាភិបាលនៅជុំវិញពិភពលោកបានសម្តែងការព្រួយបារម្ភចំពោះសុខភាពរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូអាបេ កាលពីថ្ងៃសុក្របន្ទាប់ពីបុរសខ្លាំងវ័យ ៦៥ ឆ្នាំរូបនេះ បានប្រកាសលាឈប់ពីតំណែងដោយហេតុផលសុខភាព ខណៈពេលដែលអ្នកខ្លះក៏បានកោតសរសើរ ចំពោះភាពជាអ្នកដឹកនាំរបស់លោក ក្នុងអំឡុងពេលជិត ៨ ឆ្នាំនៅក្នុងតំណែងជានាយករដ្ឋមន្រ្តី។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក ត្រាំ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រួមគ្នាជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លោកអាបេ បាន“ បង្កើតសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថាសហរដ្ឋអាមេរិក គួរតែបញ្ឈប់ការធ្វើឱ្យមានរលកបញ្ហា និងការខ្វែងគំនិតគ្នានៅសមុទ្រចិនខាងត្បូង និងដើរតួនាទីស្ថាបនាក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ អ្នកនាំពាក្យ Zhao Lijian បានធ្វើអត្ថាធិប្បាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលបានអះអាងថាប្រទេសចិនបានបាញ់សាកល្បងមីស៊ីលផ្លោងនៅសមុទ្រចិនខាងត្បូង នៅព្រឹកថ្ងៃទី២៦ ខែសីហា ដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ សកម្មភាពបណ្តុះបណ្តាលពាក់ព័ន្ធនៅក្បែរកោះស៊ីសា នៅសមុទ្រចិនខាងត្បូង គឺជាការរៀបចំទម្លាប់ដែលធ្វើឡើងដោយយោធាចិន នៅឯនាយឆ្នេរសមុទ្រចិន។ លោក បន្ដថាពួកគេមិនមែនជាគោលដៅ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃសុក្រម្សិលមិញនេះបានទទូចដល់សហរដ្ឋអាមេរិក “កុំធ្វើឱ្យមានបញ្ហាចេញពីប្រទេសចិន នៅក្នុងការបោះឆ្នោតរបស់ខ្លួន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ លោក Zhao Lijian បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “យើងមិនមានយោបល់អ្វីទាក់ទងនឹងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលជាកិច្ចការផ្ទៃក្នុងនោះទេ។ ទន្ទឹមនឹងនេះដែរយើងទទូចដល់សហរដ្ឋអាមេរិក កុំធ្វើឱ្យមានបញ្ហាចេញពីប្រទេសចិន នៅក្នុងការបោះឆ្នោតរបស់ខ្លួន” ។ អ្នកនាំពាក្យរូបនេះ បានលើកឡើបថាគោលនយោបាយរបស់ប្រទេសចិន ចំពោះសហរដ្ឋអាមេរិក គឺសមស្រប និងច្បាស់លាស់។ លោកបានបញ្ជាក់ថា“...
បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នា ជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ស្តីពីការវិវត្តនានា នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត និងបាននិយាយប្រាប់ថា ប្រទេសតួកគីនឹងបន្តការពារសិទ្ធិ និងផលប្រយោជន៍គ្រប់ទីកន្លែងរបស់ខ្លួន។ នៅមុននេះ មន្ត្រីការទូតសហភាពអឹរ៉ុប បាននិយាយប្រាប់ថា សហភាពអឺរ៉ុបកំពុងតែត្រៀមដាក់ទណ្ឌកម្មប្រទេសតួកគី ដែលអាចនឹងត្រូវបានលើកយកមកពិភាក្សាគ្នា ក្នុងកិច្ចប្រជុំលើកក្រោយ...
ភ្នំពេញ ៖ លោក កឹម សុខា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំសហការីប្រគេនទេយ្យទាន ដល់ព្រះសង្ឃ និងដាំកូនឈើក្រញូងដើម្បីចូលរួមអភិរក្សឈើប្រណិត និងការពារបរិស្ថានបៃតង នៅវត្តមួយក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងចែកម៉ាស់ដល់ពលរដ្ឋផងដែរ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងក្រសួងសុខាភិបាល នៅទី២៣ ខែសីហា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យកងកម្លាំងមួកខៀវកម្ពុជា៧១នាក់ វិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ បន្ទាប់ពីក្រុមគ្រូពេទ្យបានយកសំណាកវិភាគ ហើយទទួល លទ្ធផលអវិជ្ជមានមេរោគកូវីដ១៩ ក្រោយពួកបានធ្វើចត្តាឡីស័កចំនួនន១៤ថ្ងៃនៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ។ នេះបើយោងតាមការប្រកាសព័ត៌មាន ពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ កងកម្លាំងទ័ពមួកខៀវ៨០នាក់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ (3rd Mekong-Lancang Cooperation Summit) តាមប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ ។ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣នេះ ប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដែលមានលោក...
បរទេស៖ នៅថ្ងៃសៅរ៍នេះសារព័ត៌មាន Daily Telegraph បានចេញផ្សាយថា ប្រទេសអ៊ីរ៉ង់ បានបើកភ្លើងខៀវឲ្យក្រុមអ្នកអង្កេតការណ៍ នៃអង្គការសហប្រជាជាតិដើម្បីទៅត្រួតពិនិត្យដល់ទីតាំងនុយក្លេអ៊ែរ ចំនួនពីរដែលជាផ្នែកមួយនៃការព្យាយាមការទូតរបស់ខ្លួនដើម្បីឱ្យមានការបញ្ចប់ទៅ នៃការហាមឃាត់ជួញដូរអាវុធពីសំណាក់អន្តរជាតិប្រឆាំងនឹងក្រុងតេហរ៉ង់។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិឬហៅកាត់ថា IAEA ដែលជាស្ថាប័នឧបត្ថម្ភដោយអង្គការសហប្រជាជាតិ ទទួលបន្ទុកតាមដានសកម្មភាពនុយក្លេអ៊ែរអ៊ីរ៉ង់ កន្លងមកបានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះរបបអ៊ីរ៉ង់ចំពោះការបដិសេធ មិនសហការជាមួយក្រុមការងារអធិការកិច្ចលើការអះអាងថាខ្លួនបាន ធ្វើសកម្មភាពខុសច្បាប់នៅឯរោងចក្រនុយក្លេអ៊ែរចំនួនពីរ។ IAEA ក៏បានចាត់វិធានការដែលមិនធ្លាប់ មានពីមុនមកនៅដើមឆ្នាំនេះនៃការចេញរបាយការណ៍ពិសេសស្តីពីការស្តីបន្ទោស អ៊ីរ៉ង់...
បរទេស៖ វិមានក្រឹមឡាំងនៅថ្ងៃសៅរ៍នេះបានប្រកាសថា ប្រធានាធិបតីរុស្សីលោក Putin និងសមភាគីហ្វាំងឡង់លោក Niinisto បានពិភាក្សាអំពីស្ថានការណ៍នៅបេឡារុស្សតាមទូរស័ព្ទ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយវិមានក្រមឡាំងបាននិយាយថានៅអំឡូងពេលការពិភាក្សាអំពីការវិវត្ត នៅក្នុងប្រទេសបេឡារុស្សលោក Putin បានបញ្ជាក់សាជាថ្មីនូវជំហររបស់រុស្ស៊ី ដែលបានសង្កត់ធ្ងន់ជាពិសេសថាការជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យនិងការព្យាយាមដាក់សម្ពាធ ពីខាងក្រៅមកលើអាជ្ញាធរស្របច្បាប់គឺមិនអាចទទួលយកបានទេ ។ សេចក្តីថ្លែងការណ៍នោះក៏បានបន្ថែមទៀត ដែរថាភាគីទាំងពីរបានបង្ហាញចំណាប់អារម្មណ៍ក្នុងការមើលឃើញស្ថានភាព នៅក្នុងសាធារណរដ្ឋមួយនេះវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ ប្រែសម្រួល៖ស៊ុនលី