បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអូទ្រីសបានធ្វើការបង្ហាញអារម្មណ៍សោកស្តាយ ទៅលើសកម្មភាពចុងក្រោយ របស់អាមេរិកដែលរួមមានទាំងការដកខ្លួនចេញពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីសឆ្នាំ២០១៥ផងនិងព្រមទាំងការព្រមានដាក់ទណ្ឌកម្មទៅលើគម្រោង Nort Stream 2ផងដែរ។ កាលពីថ្ងៃសុក្រម្សិលមិញនេះ លោកប្រធានាធិបតីអូទ្រីសលោក Alexander Van der Bellen គឺជាអ្នកដែលបានបង្ហាញពីអារម្មណ៍សោកស្តាយទាំងនេះឡើង ចំពោះសហរដ្ឋអាមេរិកនៅចំពេលដែលលោករដ្ឋមន្ត្រីការបរទេស អាមេរិកកំពុងបំពេញទស្សនៈកិច្ចតែម្តងនៅក្នុងទីក្រុង Hofburg ។ រំលឹកដែរថាប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ត្រាំ...
បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី បាននិយាយនៅថ្ងៃសៅរ៍ថា ការប្រកាសរបស់សហរដ្ឋអាមេរិកអំពីការរឹបអូសយកនាវាដឹកប្រេងអ៊ីរ៉ង់ចំនួន ៤ គ្រឿង គឺជាការកុហក។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការអីរ៉ង់ ISNA បានដកស្រង់សម្តីថា“ ទាំងនាវា ទាំងទង់ជាតិ ក៏មិនមែនជារបស់អ៊ីរ៉ង់ដែរ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបាននិយាយទៀតថា...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាក្រាបថ្វាយ មហាព្រះរាជកុសល ខួបលើកទី៩៣ឆ្នាំ (៩ សីហា ១៩២៧ – ៩ សីហា ២០២០) នៃការយាងចូលព្រះទីវង្គិត នៃព្រះករុណា ព្រះបាទសម្ដេចព្រះ សុីសុវត្ថិ ចមចក្រពង្ស...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ជិត១០០.០០០នាក់ដោយសារវីរុសកូរ៉ូណា ។ ក្រសួងបានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានអ្នកស្លាប់១.០៧៩នាក់ត្រូវបានគេរាយការណ៍ ដែលនាំឲ្យអ្នកស្លាប់សរុបកើនដល់៩៩.៥៧២នាក់ និងមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥០.២៣០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនដល់២.៩៦២.៤៤២នាក់ ។ អង្គការសុខភាពពិភពលោក (WHO)បានឲ្យដឹងថា ប្រេស៊ីលជាប្រទេសដែលមានអ្នកស្លាប់កើនឡើងលំដាប់លេខ១លើពិភពលោក នៅក្នុងសប្តាហ៍នេះ ដោយនៅតែរក្សាលំដាប់ថ្នាក់លេខ២ដដែល...
ភ្នំពេញ ៖នៅចំពោះមុខបណ្ដាមេដឹកនាំពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យចាត់ទុកវ៉ាក់សាំងជំងឺកូវីដ-១៩ជាទំនិញរួមរបស់មនុស្សជាតិនៅលើពិភពលោក ខណៈស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាមិនមានភាពធ្ងន់ធ្ងរទេដោយសារមិនមានការឆ្លងនៅក្នុងប្រទេស មានតែករណីនាំចូលពីខាងក្រៅតែប៉ុណ្ណោះ។ ក្នុងមហាសន្និបាទ នៃក្ដីសង្ឃឹមក្រោមប្រធានបទ «ការកសាង និងបង្កើតជាតិយើង នៅក្នុងពិភពលោក ក្រោយវិបត្តិកូវីដ-១៩ ការពឹងពាក់អាស្រ័យ គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃស កល» នៅថ្ងៃទី៩ ខែសីហា...
បរទេស៖ ប្រភេទថ្មីទីមួយនៃនាវាចម្បាំងរបស់ប្រទេសចិន នៅក្នុងសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមធ្វើតេស្តសាកល្បងបើកបរលើផ្ទៃសមុទ្រ នេះបើយោងតាមរូបភាពជាច្រើន នៅលើបណ្ដាញសង្គមរបស់ចិន។ ទីភ្នាក់ងារសារព័ត៌មាន USNI និង The Drive បានរាយការណ៍ថា រូបថតលើគេហទំព័រចិនបង្ហាញឲ្យឃើញ នូវនាវាចម្បាំង ប្រភេទ Type 075 របស់កងទ័ពជើងទឹកចិន កំពុងតែធ្វើដំណើរចាកចេញពីផែ នៅកន្លែងធ្វើនាវា Hudong-Zhonghua...
ញូដេលី៖ អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា មានករណីជំងឺកូវីដ-១៩ ចំនួនជាង ២ លានករណី ត្រូវបានគេរកឃើញនៅក្នុងប្រទេសឥណ្ឌា ចាប់តាំងពីការរាតត្បាតកើតឡើង ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសលេខ៣ នៅលើពិភពលោក។ ក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសារឥណ្ឌាបានកាលពីព្រឹកថ្ងៃសុក្រម្សិលមិញនេះថាខ្លួនបានរកឃើញ ករណីឆ្លងវីរុសថ្មីចំនួន ៦២.៥៣៨ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលធ្វើឱ្យចំនួនប្រជាជនទូទាំងប្រទេសមានចំនួន ២.០២៧.០៧៤ នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះមានអ្នកជំងឺចំនួន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានលើកឡើងថាលោកនឹងធ្វើកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើង យ៉ាងឆាប់រហ័សប្រសិនបើបានជាប់ឆ្នោតជាថ្មីនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ លោកប្រធានាធិបតី បានសំដៅទៅលើការខិតខំប្រឹងប្រែង របស់រដ្ឋបាលរបស់លោកក្នុងការធ្វើឱ្យប្រទេសកូរ៉េខាងជើង រំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការផ្តល់សម្បទាន។ លោកបានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយនៅទីក្រុង Bedminster រដ្ឋ New Jersey ថា“ ប្រសិនបើនិងនៅពេលដែលយើងឈ្នះ យើងនឹងធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ និងកូរ៉េខាងជើង យ៉ាងឆាប់រហ័ស”៕ ដោយ ឈូក...
បរទេស៖ បើតាមមន្ត្រី និងរបាយការណ៍ គឺបានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ថា មនុស្សជាង ៨០ នាក់បានស្លាប់នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីបានផឹកស្រាដែលមានជាតិពុលនៅក្នុងរដ្ឋ Punjab របស់ឥណ្ឌា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងដោយយោងតាមទីភ្នាក់ងារព័ត៌មាន Press Trust of India...