បរទេស៖ សិស្សសាលា Triam Udom Suksa មួយក្រុមបានបង្ហាញភាពក្លាហានរបស់ពួកគេទាំងកណ្តាលភ្លៀង កាលពីថ្ងៃសុក្រ ដើម្បីបញ្ចេញសំលេងគាំទ្រការកើនឡើងនៃរលកបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលថៃ ខណៈដែលព្រឹត្តិការណ៍តវ៉ាផ្សេងទៀតត្រូវបានធ្វើឡើងនៅឯសាកលវិទ្យាល័យ Kasetsart និងខេត្តចំនួនពីរផ្សេងទៀត។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលចលនាដឹកនាំដោយយុវជនប្រមូលផ្តុំ អគ្គមេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ Apirat Kongsompong...
ស្វាយរៀង ៖ មានក្រុមហ៊ុនដឹកជ្រូកពីប្រទេសថៃ ឆ្លងកាត់មកខេត្តស្វាយរៀងរួចដឹកបន្តឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកទ្វាព្រំដែនអន្តរជាតិ ព្រៃវល្ល៍ក្នុង១ថ្ងៃចាប់ពី៦០០ក្បាលទៅ១,២០០ក្បាល ។ អ្វីដែលគួរឲ្យព្រួយបារមណ៍គឺជ្រូក ដែលឈឺអន់និងងាប់ខាងវៀតណាម មិនទទួលឲ្យយកចូលទៅប្រទេសវៀតណាម គឺត្រូវក្រុមឈ្មួញលក់ឲ្យឡដ៍សត្តឃាត ប្រលះសាច់លក់ចែកចាយតាមផ្សារលក់បន្តទៅឲ្យប្រជាពលរដ្ឋខេត្តស្វាយរៀងបរិភោគ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ការបែកធ្លាយរឿងអាជីវករទិញជ្រូកឈឺអន់ និងងាប់ដឹកដាក់តាមឡដ៍សត្តឃាតលក់ ចែកចាយតាមផ្សារនេះកើតឡើងនៅព្រឹកថ្ងៃទី១៩កក្កដា២០២០នៅភូមិព្រៃវល្ល៍ ឃុំថ្មី ស្រុកកំពង់រោទ៌។ ទាក់ទិនករណីនេះលោកយស់ ស៊ីម អាយុ៥៥ឆ្នាំជាម្ចាស់ចំណតផ្ទេរជ្រូកឆ្លងដែនទៅប្រទេសវៀតណាម នៅចំណុចប្រឡាយទាហ៊ាន...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ថ្មីចំនួន៩២១នាក់ ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុបបានកើនឡើងដល់៧៨.៧៧២នាក់ ។ ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ មានអ្នកឆ្លងជំងឺថ្មីចំនួន២៨.៥៣២នាក់ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅទូទាំងប្រទេសកើនដល់២.០៧៤.៨៦០នាក់ ។ រដ្ឋនៅភាគអាគ្នេយ៏ប្រទេស គឺក្រុងសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេរបស់ប្រទេសនះ បានរងគ្រោះធ្ងន់ធ្ងរជាងគេ...
បរទេស៖ សម្ព័ន្ធនិស្សិតនៃប្រទេសថៃ និងក្រុមយុវជនសេរី បានប្រមូលផ្តុំគ្នានៅវិមានប្រជាធិបតេយ្យកាលពីថ្ងៃសៅរ៍ ប្រឆាំងនឹងរដ្ឋាភិបាលដោយគំរាមបង្កើនការតវ៉ារបស់ពួកគេ ខណៈដែលប៉ូលីសបាននិយាយថា ពួកគេមិនបានស្នើសុំការអនុញ្ញាតឱ្យធ្វើបាតុកម្ម។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងទៀតថា នៅក្រោមផ្ទាំងបដានៃ“ យើងនឹងលែងអត់ធ្មត់ទៀតហើយ” ការជួបជុំនេះត្រូវបានចូលរួមដោយនិស្សិតមកពីស្ថាប័នជាច្រើន។ Parit Chiwarak, aka Penguin ដែលជានិស្សិតសកលវិទ្យាល័យ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបាននិយាយថា ប្រតិបត្តិការរុករក និងជួយសង្គ្រោះ នៅតែបន្តធ្វើឡើងនៅថ្ងៃសៅរ៍នេះ ខណៈដែលគ្រោះទឹកជំនន់ និងហូរច្រោះល្បាប់ភក់ បានវាយប្រហារនៅខេត្ត South Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី ដែលមានពលរដ្ឋ៦៧នាក់កំពុងបាត់ខ្លួន និងពលរដ្ឋជាង១៤.០០០នាក់ត្រូវបានជម្លៀសខ្លួនចេញ ។ បន្ទាប់ពីទាញយកសាកសពចំនួន៣៦នាក់ ក្រុមជួយសង្គ្រោះ បានផ្តោតសំខាន់លើកិច្ចការរបស់ពួកគេ នៅក្នុងភូមិជាច្រើន...
ហាណូយ៖ ក្រសួងការបរទេសវៀតណាម បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសវៀតណាមបានផ្តល់ថវិកាចំនួន ១០ ម៉ឺនដុល្លារដល់ប្រទេសចិនដើម្បីគាំទ្ររដ្ឋាភិបាលនិងប្រជាជនរបស់ខ្លួន ដើម្បីដោះស្រាយផលវិបាកនៃទឹកជំនន់ និងការរញ្ជួយដីដែលបានបំផ្លាញនាពេលថ្មីៗនេះ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ជំនួយនេះមានប្រភពចេញពីមិត្តភាពជាប្រពៃណី និងស្មារតីនៃការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការរញ្ជួយដី បានកើតឡើងនៅផ្នែកជាច្រើននៃប្រទេសចិន ចាប់តាំងពីដើមខែមិថុនា...
បរទេស៖ សម្រាប់ជាលើកទី២ក្នុងពេលត្រឹមតែ២សប្ដាហ៍ សហរដ្ឋអាមេរិក បានបញ្ជូននាវាផ្ទុកយន្តហោះចំនួនពីរគ្រឿង មកកាន់ដែនសមុទ្រចិនខាងត្បូង ស្របពេលដែលប្រទេសចិននិងសហរដ្ឋអាមេរិក ចោទដាក់គ្នាទៅវិញទៅមក ពីបទបង្កឲ្យមានភាពតានតឹងនៅក្នុងតំបន់។ យោងតាមសេចក្តីថ្លែងការណ៍ទ័ពជើងទឹកអាមេរិក បានឲ្យដឹងថា នាវាផ្ទុកយន្តហោះ USS Nimitz និងនាវាផ្ទុកយន្តហោះ USS Ronald Reagan បានធ្វើប្រតិបត្តិការនិងសមយុទ្ធយោធាំ នៅក្នុងដែនទឹកមានជម្លោះនោះ ចន្លោះពីថ្ងៃទី០៤ដល់ថ្ងៃទី០៦ ខែកក្កដានេះ ហើយនៅថ្ងៃសុក្រម្សិលមិញនេះ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ហួ ឈុនយីង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការគាបសង្កត់ទៅលើសហគ្រាសចិន ជាក់លាក់ដោយមិនសមហេតុផល បញ្ឈប់ការបំពានគំនិតសន្តិសុខជាតិ និងបញ្ឈប់ការជេរប្រមាថប្រទេសចិន។ ការកត់សម្គាល់របស់លោកស្រី ហ៊ូ បានធ្វើឡើងនៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថានឹងអនុវត្តបទប្បញ្ញត្តិនៅថ្ងៃទី១៣ ខែសីហា ដែលនឹងហាមឃាត់ទីភ្នាក់ងាររបស់ខ្លួន មិនឱ្យទិញឧបករណ៍និងសេវាកម្មពីក្រុមហ៊ុនណា ដែលប្រើផលិតផល ដែលផលិតដោយក្រុមហ៊ុន Huawei និងក្រុមហ៊ុនចិន...
ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅថ្ងៃសុក្រនេះ ដោយភាគីទាំងពីរបានសម្ដែងការគាំទ្រ ចំពោះការពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ និងបដិសេធភាពជាឯកតោភាគីរបស់អាមេរិក។ លោក វ៉ាង យី បានលើកឡើងថាការណែនាំជាយុទ្ធសាស្ត្រ របស់ប្រមុខរដ្ឋទាំងពីរ គឺជាអត្ថប្រយោជន៍នយោបាយ ដ៏ធំបំផុតនៃទំនាក់ទំនងចិន – រុស្ស៊ី។...
ព្រុចសែល៖ លោក Josep Borrell តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប បានឲ្យដឹងនៅថ្ងៃសុក្រនេះថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃការប្រើប្រាស់ទណ្ឌកម្ម ឬការគំរាមកំហែងនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមហ៊ុន និងផលប្រយោជន៍អឺរ៉ុប។ លោក Borrell បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងបានឃើញនូវនិន្នាការ ដែលកំពុងវិវឌ្ឍនេះក្នុងករណីអ៊ីរ៉ង់ គុយបា តុលាការព្រហ្មទណ្ឌអន្តរជាតិ ហើយថ្មីៗនេះគម្រោង Nord...