យូអិន៖ គេហទំព័ររបស់យូអិនបានឲ្យដឹងថា អង្គការសហប្រជាជាតិ បានផ្តល់ការលើកលែងការដាក់ទណ្ឌកម្មជាបណ្តោះអាសន្ន សម្រាប់គម្រោងជំនួយស្បៀងអាហាររបស់អង្គការក្រៅរដ្ឋាភិបាលមួយ នៅប្រទេសកូរ៉េខាងជើង។ គណៈកម្មាធិការសេវាកម្មមិត្តអាមេរិក ត្រូវបានផ្តល់ការលើកលែង សម្រាប់គម្រោងជំនួយកសិកម្មមនុស្សធម៌របស់ខ្លួន ដើម្បីដោះស្រាយបញ្ហាសំខាន់ៗនៃភាពមានស្បៀងអាហារនៅក្នុងប្រទេសកូរ៉េខាងជើង។ ការលើកលែងនេះគឺផ្តល់សិទ្ធិឱ្យ “ការនាំចូលការផ្គត់ផ្គង់កសិកម្ម និងវត្ថុធាតុដើម សម្រាប់ការសាងសង់ផ្ទះកញ្ចក់ ស្រូវ ពោត និងបន្លែ ទៅកាន់កសិដ្ឋានសហករណ៍ចំនួនបួននៅខេត្ត South Pyongan, North Pyongan...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ថា ខ្លួននឹងអញ្ជើញរដ្ឋាភិបាលចិន ឲ្យចូលរួមនៅក្នុងកិច្ចចរចាគ្រប់គ្រង់អាវុធ នៅក្នុងទីក្រុងវីយែន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Morgan Ortagus ក៏បានផ្តល់អនុសាសន៍ឲ្យប្រទេសចិនជួបគ្នាជាមួយប្រទេសរុស្ស៊ី ដើម្បីពិចារណាជំហានបន្ទាប់ សម្រាប់កិច្ចចរចាអំពីការគ្រប់គ្រងអាវុធត្រីភាគីផងដែរ។ លោកស្រី ...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា លោករំពឹងថា នឹងពាក់ម៉ាស់ នៅពេលលោកទៅសួរសុខទុក្ខកងទ័ពលើក្រោយ នៅមន្ទីរពេទ្យយោធាជាតិ Walter Reed នៅខាងក្រៅទីក្រុងវ៉ាស៊ីនតោន។ នៅក្នុងបទសម្ភាសន៍មួយ លោក ត្រាំ បានមានប្រសាសន៍ប្រាប់កាសែត Fox News ដូច្នេះថា...
សេអ៊ូល៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថាអនុរដ្ឋលេខាធិការសហរដ្ឋអាមេរិកលោក Stephen Biegun បានសង្កត់ធ្ងន់ទៅលើការត្រៀមខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចូលរួមកិច្ចពិភាក្សាជាមួយប្រទេសកូរ៉េខាងជើង។ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោក Stephen Biegun ដែលមានបន្ទុកចំនួន២ ក្នុងនាមជាប្រេសិតកំពូលរបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសកូរ៉េខាងជើង បានចែករំលែកមុខតំណែងនៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីជប៉ុនក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ ដោយនិយាយសំដៅដល់ប្រទេសកូរ៉េខាងជើង ដោយឈ្មោះផ្លូវការរបស់ខ្លួនគឺអនុរដ្ឋលេខាធិការលោក Stephen Biegun...
បរទេស៖ ប្រទេសចិនិងប្រទេសរុស្ស៊ី នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការវេតូចំពោះចំណាត់ការ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មួយ ដែលផ្តល់ឲ្យបន្តដឹកជំនួយឆ្លងព្រំដែន ទៅប្រទេសស៊ីរី សម្រាប់រយៈពេល៦ខែបន្តទៀត។ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រទេសចិននិងរុស្ស៊ី គឺជាប្រទេសតែ២គត់នៅក្នុងចំណោមប្រទេសជាសមាជិកក្រុមប្រក្សាសន្តិសុខទាំង១៥ ដែលបានបោះឆ្នោតប្រឆាំងនឹងការបន្តជំនួយនោះ។ គួរបញ្ជាក់ថា វាជាលើកទី៣ហើយ...
បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ កំពុងតែដាក់ការផ្តោតកាន់តែខ្ពស់ លើការទប់ស្កាត់ជម្ងឺឆ្លងថ្មី ដោយពិពណ៌នាកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណា ថាមានសារៈសំខាន់ខ្លាំងជាងការអភិវឌ្ឍសេដ្ឋកិច្ច។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់គណបក្សពលករកូរ៉េ Rodong Sinmun បាននិយាយនៅថ្ងៃសុក្រម្សិលមិញនេះថា ការទប់ស្កាត់ជម្ងឺថ្មី គឺមានសារៈសំខាន់ខ្លាំងជាងសេដ្ឋកិច្ច និងថា កិច្ចការងារដ៏សំខាន់បំផុតសម្រាប់គណបក្សកាន់អំណាច គឺការពារជីវិតប្រជាពលរដ្ឋ។ គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះ គឺត្រូវបានធ្វើឡើង ក្រោយលោក គីម...
ភ្នំពេញ៖ សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុង បានចូលរួមសកម្មភាពមនុស្សធម៌ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈការសម្ភារបរិក្ខាពេទ្យរួមមាន៖ អៀម ចំនួន២០៣០ ម៉ាស ចំនួន៧៥៧០អាវការពារជាប់ខោ ចំនួន២៨៩០ របាំងមុខ ចំនួន១២៩០ វ៉ែនតា១២៩០ ស្រោមដៃ ១១៣០ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19។ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ...
បរទេស៖ រដ្ឋមន្រ្តីក្រសួងអប់រំហុងកុង បាននិយាយនៅថ្ងៃសុក្រថា ទីក្រុងហុងកុងនឹងបិទសាលារៀនទាំងអស់ម្តងទៀត បន្ទាប់ពីមានការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ ឆ្លងតាមតំបន់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សាលារៀននឹងបិទចាប់ពីថ្ងៃច័ន្ទដោយនាំមកនូវ ការចាប់ផ្តើមនៃថ្ងៃឈប់សម្រាករដូវក្តៅ, លោក Kevin Yeung បាននិយាយថា បន្ទាប់ពីទីក្រុងបានកត់សំគាល់ពី “កំណើនស្វ័យគុណ” នៃករណីឆ្លងក្នុងតំបន់ក្នុងរយៈពេលពីរបីថ្ងៃកន្លងមក។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាបុរសជាមហាសេដ្ឋីប្រាក់លានសញ្ជាតិនេហ្ស៊ិរីយ់ាម្នាក់ដែលត្រូវបានអាមេរិកចោទប្រកាន់ពីបទបន្លំនិងលាងលុយកខ្វក់នោះគឺត្រូវបានក្រុមប៉ូលីស FBI ចាប់ជម្រិតចេញពីទីក្រុងឌុបៃ។ ការអះអាងដែលត្រូវបានធ្វើឡើង ដោយមេធាវីរបស់បុរសមហាសេដ្ឋីរូបនេះ។លោក Ramon Olorunwa Abbas ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីដែលរកចំណូលបានពីគណនេយ្យ Instagram ដែលមានចំនួនអ្នកតាមដានដល់ទៅ២,៥លាននាក់និងបុរសជាមិត្តភ័ក្តម្នាក់ទៀតត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងឌុបៃដែលកន្លែងគាត់រស់នៅ។ បន្ទាប់មកគាត់ត្រូវបានគេឃើញមានវត្តមាន នៅក្នុងតុលាការនៃទីក្រុងឈីកាហ្គោកាលពីថ្ងៃ៣ខែកក្កដាទៅវិញ។ គួរឲ្យដឹងដែរថាប្រទេសអារ៉ាប់ រួមមិនមានសន្ធិសញ្ញាធ្វើបត្យាប័នជាមួយសហរដ្ឋអាមេរិកទេ ប៉ុន្តែប៉ូលិសទីក្រុងឌុបៃបាននិយាយថាពួកគេ ត្រូវបានធ្វើបត្យាប័នបុរសរូបនេះ ទៅកាន់សហរដ្ឋអាមេរិក៕...
បរទេស៖ នៅសប្តាហ៍នេះរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក Mike Pompeo បាននិយាយថាសហរដ្ឋអាមេរិក កំពុងនាំមុខពិភពលោកក្នុងចំនួនអ្នកស្លាប់ ដោយជំងឺឆ្លងកូវីដ១៩ពិតមែនន្តែ មិនមែនមានន័យថាសហរដ្ឋអាមេរិក ក៏មិននាំមុខក្នុងការឆ្លើយតបរបស់ពិភពលោកនោះដែរ។ នៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃពុធលោកបានធ្វើការចេញមុខ មកការពារ អាមេរិកចំពោះ ពិភពលោកចំពេលមានការភ្ញាក់ផ្អើលជាសកល ចំពោះអ្វីដែលមនុស្សជាច្រើនបាននាំគ្នារិះគន់ សហរដ្ឋអាមេរិកចំពោះការរាតត្បាត និងការសម្រេចចិត្តរបស់ប្រធានាធិបតីដូណាល់ត្រាំ ក្នុងការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក។ លោកបានបញ្ជាក់យ៉ាងនេះថា ពិតណាសដែលអាមេរិកកំពុងតែមាន អ្នកឆ្លងច្រើនជាងគេបំផុតលើលោក ប៉ុន្តែមកដល់ពេលនេះខ្លួនបានធ្វើសកម្មភាពច្រើនជាងគេ...