បរទេស៖ ទូរទស្សន៍ BBCចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាមន្ត្រីរដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់ បានប្រកាសបដិសេធអំពីរបាយការណ៍ ដែលបានអះអាងថាមានការផ្ទុះដ៏ធំមួយ នៅភាគខាងលិចនៃទីក្រុងតេហរ៉ង់។ តាមរយៈក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម នៅថ្ងៃនេះបាននាំគ្នានិយាយថាបានលឺសម្លេងផ្ទុះ ដ៏កក្រើកមួយនៅក្បែរទីក្រុងគឺតំបន់ Garmdareh និង Qods ។ទីតាំងសំខាន់មួយចំនួនដែលមានដូចជារោងចក្រ នុយក្លេអ៊ែរនិងរោងចក្រចម្រាញ់ប្រេងកាតប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ត្រូវបានផ្ទុះនិងកំទេច។ គួរឲ្យដឹងដែរថាកាលពីខែកក្កដាកន្លងមក អង្គភាពទទួលបន្ទុកកិច្ចការងារថាមពលអាតូមិករបស់ប្រទេសអ៊ីរ៉ង់ បានប្រកាសថាមានការផ្ទុះមួយនៅត្រង់ចំណុចទីតាំង រោងចក្រនុយក្លេអ៊ែរនៅ Natanz ដែលវាត្រូវបានគេដឹងទៀតថាទីតាំងសម្រាប់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេស៕...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជួបសំណេះសំណាលជាមួយសិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យជំនាន់ទី២ បំពេញក្របខ័ណ្ឌឲ្យសាលាពលទាហានចំណុះយោធភូមិភាគ ឆ្នាំ២០២០ (មូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែន ភ្នំធំម្រះព្រៅ ខេត្តកំពង់ស្ពឺ, ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០)។ លោកមេបញ្ជាការ បានលើកឡើងថា ប្រទេសជាតិរឹងមាំគឺផ្អែកទៅលើវិស័យការពារជាតិខ្លាំង ហើយវិស័យការពារជាតិខ្លាំង គឺដោយសារកងទ័ពយើងខ្លាំង។ នាយទាហានជំនាន់មុនបានបន្សល់ទុកនូវស្នាដៃការពារជាតិ...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ទើបបានអនុម័តកញ្ចប់ធ្វើទំនើបកម្ម៦២០លានដុល្លារ សម្រាប់មីស៊ីលវាយប្រហារពីដីទៅក្នុងអាកាស Patriot ឲ្យដល់កោះតៃវ៉ាន់ ហើយនេះគឺជាការទិញដ៏ថ្មីចុងក្រោយបំផុត ពីសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជាមួយការគម្រាមកំហែង កំពុងតែកើនឡើងពីប្រទេសចិន។ តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា កោះតៃវ៉ាន់ នាពេលថ្មីៗនេះ បានស្នើសុំទិញគ្រឿងបន្លាស់ ដើម្បីធ្វើទំនើបកម្មមីស៊ីល Patriot របស់ខ្លួន ក្នុងគោលបំណងគាំទ្រជីវិតប្រតិបត្តិការរយៈពេល៣០ឆ្នាំ ហើយក្រុមហ៊ុន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជា បន្តអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច កុំធ្វេសប្រហែសនិងឧស្សាហ៍ធ្វើអនាម័យ ដើម្បីបន្តការពារទប់ស្កាត់ ការរីករាលដាលកូវីដ១៩ ខណ:ជំងឺនេះនៅតែជាជំងឺកាចសាហាវ ដែលមិនទាន់រកឃើញថ្នាំព្យាបាលនៅឡើយ។ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោបានបញ្ជាក់ថាថ្មីៗនេះកម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន១៥នាក់ថ្មីទៀត ជាអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌី ហើយពួកគេកំពុងដាក់អោយព្យាបាល ជាបន្ទាន់។ សម្ដេចបន្ថែមថា ជំងឺកូវីដ១៩ គឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ហើយពុំទាន់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានសរសេរថា អាមេរិកបានបង្ហាញពីក្តីសង្ឃឹមថាខ្លួននិងកូរ៉េខាងជើង នៅតែអាចមានឧិកាសក្នុងការចរចាគ្នា សាជាថ្មីនាពេលខាងមុខ។ លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Mike Pompeo បាននិយាយបែបនេះថាលោកមានក្តីរំពឹងទុកយ៉ាងខ្លាំងថា កិច្ចសន្ទនាគ្នានឹងនៅតែអាចបន្តកើតឡើងរវាង អាមេរិកនិងកូរ៉េខាងជើងនៅគ្រប់ជាន់ថ្នាក់ ទាំងអស់ទោះបីជាពេលនេះនៅមិនទាន់ មានសញ្ញាវិជ្ជមានថ្មីកើតឡើងក្តី។ គួរឲ្យដឹងដែរថាកាលពីដើមសប្តាហ៍កន្លងមក លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថាលោកបានបើកចំហទ្វា ជានិច្ចចំពោះកិច្ចប្រជុំសាជាថ្មីដោយផ្ទាល់ជាមួយនឹងលោកមេដឹកនាំកូរ៉េខាងជើង Kim Jong...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់៦៩.១៨៤នាក់ ដែលមានអ្នកស្លាប់១.២២០នាក់ ត្រូវបានកត់ក្នុងបញ្ជីក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ចំនួននៃអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់១.៧៥៥.៧៧៩នាក់ ដែលមានអ្នកឆ្លងជំងឺថ្មីចំនួន៤២.១៦៩នាក់ ដែលបានចុះក្នុងបញ្ជីក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ នេះជាថ្ងៃទី៣ហើយ នៅគ្រាដែលប្រទេសប្រេស៊ីល បានរាយការណ៍ឲ្យដឹងមានអ្នកស្លាប់ជាង១.២០០នាក់ និងមានអ្នកឆ្លងជំងឺថ្មី៤០.០០០នាក់ ។...
ញូដេលី៖ ប្រទេសឥណ្ឌា បានជំរុញឱ្យអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារយោធា របស់ខ្លួនពន្លឿនការផ្តល់ប្រព័ន្ធសព្វាវុធ នៅពេលភាពតានតឹងនៅតាមបណ្តោយបន្ទាត់ ព្រំដែនប្រវែង ៤.០៥៧ គីឡូម៉ែត្រ នៃបន្ទាត់ត្រួតពិនិត្យជាក់ស្តែង បានកើនឡើងចាប់តាំងពីខែមេសា។ ប្រភពពីរដ្ឋាភិបាលបាននិយាយថា សហរដ្ឋអាមេរិក បារាំង និងរុស្ស៊ី បានយល់ព្រមផ្គត់ផ្គង់ប្រព័ន្ធយោធាក្នុងរយៈពេលបីខែ បន្ទាប់ពីមានការបញ្ជាទិញ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មនុស្ស៣នាក់បានស្លាប់ និង២៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ឆេះមន្ទីរពេទ្យមួយកន្លែង នៅភាគនីរតីនៃប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃសុក្រនេះ ។ អគ្គីភ័យបានកើតឡើងនៅវេលាម៉ោង៣និង៤២នាទី ម៉ោងក្នុងស្រុក នៅថ្ងៃសុក្រនេះ ដែលអគ្គីភ័យបានឆាបឆេះចេញពីអគារជាន់ទី១ នៃមន្ទីរពេទ្យ Goheung ខេត្ត Jeolla ខាងត្បូង ចម្ងាយប្រមាណ៤៧០គីឡូម៉ែត្រនៃទីក្រុងសេអ៊ូល...
ប៉ារីស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាលោក Jean Castex ដែលមានអាយុ៥៥ឆ្នាំ ត្រូវបានប្រកាសតែងតាំងក្លាយជា នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសបារាំងហើយ។ ការប្រកាសតែងតាំង ដែលត្រូវបានធ្វើឡើងដោយប្រធានាធិបតីបារាំង លោក Emmanuel Macron ដើម្បីដាក់ជំនួសតំណែងរបស់លោក Edouard Philippe។លោក Castex គឺជាសមាជិកនៃបក្សសាធារណៈ និងជាអតីតទីប្រឹក្សាផ្ទាល់អតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy...