បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ហាញនូវក្តីព្រួយបារម្ភ ចំពោះប្រទេសចិនដែលប្រារព្ធធ្វើ សមយុទ្ធយោធានៅដែនសមុទ្រចិនខាងត្បូង ដោយនិយាយថា ទង្វើបែបនេះ នឹងធ្វើឲ្យស្ថានភាពបាត់បង់ស្ថិរភាពនៅដែនទឹកមានជម្លោះនេះបន្ថែមទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិអាមេរិកនេះ បាននិយាយប្រាប់យ៉ាងដូច្នេះថា “ការធ្វើសមយុទ្ធនៅទីកន្លែងមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង គឺគ្មានអំណោយផលល្អ ដល់កិច្ចខិតខំប្រឹងប្រែង បន្ធូរបន្ថយភាពតានតឹង និងការរក្សាស្ថិរភាពនោះទេ”។ គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us...
តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសចិន បានទទួលជោគជ័យទាំងស្រុងក្នុងបញ្ជូនផ្កាយរណបបញ្ជូនរូបភាពកម្រិតខ្ពស់ទៅកាន់ដងតារាវិថី ដែលបានបាញ់ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបតៃយួន ស្ថិតនៅភាគខាងជើងប្រទេសចិន ក្នុងទឹកដីខេត្ត សានស៊ី កាលពីថ្ងៃសុក្រ ។ ផ្កាយរណបត្រូវបានបង្ហោះឡើងដោយប្រើគ្រាប់រ៉ុក្កែត Long March-4B នៅវេលាម៉ោង១១និង១០នាទីព្រឹក (ម៉ោងនៅក្រុងប៉េកាំង) ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីរដ្ឋបាលអវកាសជាតិចិន បានឲ្យដឹងដូច្នេះ ។...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា នាវាផ្ទុកយន្តហោះពីរគ្រឿង កំពុងតែធ្វើសមយុទ្ធយោធា នៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង នៅថ្ងៃសៅរ៍នេះ ស្របពេលដែលប្រទេសចិន ក៏ធ្វើសមយុទ្ធយោធា ដែលត្រូវមន្ទីរបញ្ចកោណនិងប្រទេសជិតខាងនានារិះគន់ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់យ៉ាងដូច្នេះថា “នាវាផ្ទុកយន្តហោះ USS Nimitz និងនាវាផ្ទុកយន្តហោះ USS Ronald Reagan កំពុងតែបំពេញប្រតិបត្តិការ...
បរទេស: ប្រជាជនអ៊ីរ៉ង់ ដែលមិនពាក់ម៉ាស់ នឹងត្រូវបដិសេធមិនឲ្យទទួលបានសេវកម្មរដ្ឋ ហើយកន្លែងធ្វើការដែលមិនអនុវត្ត តាមពិធីការសុខភាព នឹងត្រូវបិទចោលរយៈពេលមួយសប្ដាហ៍នេះ បើយោងតាមសម្តីរបស់ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី និយាយនៅថ្ងៃសៅរ៍នេះ ក្នុងអំឡុងលោកចេញវិធានការថ្មីប្រឹងប្រែងទប់ស្កាត់មេរោគកូរ៉ូណា។ លោកប្រធានាធិបតីអ៊ីរ៉ង់រូបនេះ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “បុគ្គលិករដ្ឋាភិបាល មិនគួរផ្តល់សេវាកម្មដល់មនុស្សដែលមិនពាក់ម៉ាស់ ហើយបុគ្គលិកណា ដែលមិនពាក់ម៉ាស់នោះ គួរតែត្រូវបានចាត់ទុកថា...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសអ៊ីតាលី កំពុងតែពិចារណារកចំណាត់ការ ដើម្បីជំរុញការវិនិយោគក្នុងវិស័យឧស្សាហកម្មរថយន្តនិងទេសចរណ៍ ដែលវិស័យទាំងពីរនេះ រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ពីការរាតត្បាតឆ្លងមរោគកូរ៉ូណា។ ថ្លែងប្រាក់សន្និសីទកាសែតមួយ ដែលរៀបចំធ្វើឡើងដោយសហជីពជំនួញ UIL លោក Giuseppe Conte បានមានប្រសាសន៍ថា រដ្ឋាភិបាលចាំបាច់ត្រូវកំណត់ឡើងជាថ្មី នូវការលើកទឹកចិត្តផ្នែកពន្ធ ក្នុងដំណើរគំាទ្រដល់ការវិនិយោគឌីជីថលនាពេលអនាគត...
បរទេស៖ មន្ត្រីរដ្ឋាភិបាលចិន តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់អះអាងនៅពេលថ្មីៗនេះថា ទើបបានតែងតាំងមន្ត្រីបក្សមួយរូប គឺលោក Zheng Yanxiong ឲ្យដឹងនាំទីភ្នាក់ងារសន្តិសុខថ្មីរបស់ខ្លួន និងអនុវត្តច្បាប់សន្តិសុខជាតិ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែត UPI នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Zheng Yanxiong គឺមានកិត្តិស័ព្ទល្បីល្បាញនៅក្នុងប្រទេសចិន សម្រាប់តួនាទីរបស់លោក...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ថា អ្នកនាំពាក្យយោធាម្នាក់ បាននិយាយនៅថ្ងៃសៅរ៍នេះថា ទាហានម្នាក់ យោធា២នាក់ និងជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់នៅក្នុងពេលបាញ់ប្រហារមួយនៅខេត្ត Basilan ដែលជាខេត្តដែនកោះមួយ ស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន ដែលបានកើតឡើងកាលពីល្ងាចថ្ងៃសុក្រ ។ លោក Arvin Encinas មេបញ្ជាការយោធាមកពីបញ្ជាការដ្ឋាន ក្រុមមីនដាណាវយោធាប្រចាំភាគខាងលិច បានលើកឡើងថា...
បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌី្រហ្គូ ឌូតឺតេ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខាច្បាប់ប្រឆាំង អំពើភេរវកម្មមួយ ដែលអ្នករិះគន់និយាយថា នឹងបណ្ដាលឲ្យមានការបង្ក្រាបចំពោះការរិះគន់រដ្ឋាភិបាល និងរំលោភបំពានសិទ្ធិមនុស្សកាន់តែខ្លាំងក្លាឡើង។ យោងតាមការចេញផ្សាយព័ត៌មាន របស់កាសែត UPI នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា លោកប្រធានាធិបតីហ្វីលីពីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “អំពើភេរវកម្មដែលយើងនិយាយជាញឹកញាប់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ បានបន្តក្រើនរំលឹកថា ជនឆ្លៀតឱកាសពីការបែងចែកទទួលដីធ្លីនឹងត្រូវមានទោស។ កាលពីថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២០ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បន្ទាប់ពី សម្តេចបានបញ្ជាទៅក្រសួងទាំង៣ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម...
ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ថា ប្រភពពីក្រុមគ្រូពេទ្យបានឲ្យដឹងថា កាលពីថ្ងៃសុក្រ មានអ្នករងរបួសជាច្រើននាក់ នៅក្នុងអំឡុងពេលប៉ះទង្គិចគ្នារវាង់ក្រុមបាតុករប៉ាឡេស្ទីន និងកងកម្លាំងយោធាអ៊ីស្រាអ៊ែល ដែលធ្វើការតវ៉ានៅតំបន់ West Bank ប្រឆំាងនឹងគ្រោងការដាក់បញ្ចូលតំបន់ក្នុងប្រទេសអ៊ីស្រាអ៊ែល ។ ប្រភពបាននិយាយថា យោធាអ៊ីស្រាអ៊ែល បានបាញ់ និងបង្កឲ្យមានរបួសដល់ក្រុមយុវជនរបសប៉ាឡេស្ទីន នៅក្នុងអំឡុងពេលតវ៉ា នៅជិតក្រុងភាគខាងជើងតំបន់ West...