បរទេស៖ នៅក្នុងថ្ងៃទិវាគម្រប់ខួបលើកទី៧០ នៃការចាប់ផ្តើមសង្គ្រាមកូរ៉េ គណៈកម្មាធិការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បានអំពាវនាវឲ្យប្រទេសកូរ៉េខាងជើងបញ្ជូនត្រឡប់មកវិញ នូវមនុស្សត្រូវគេចាប់ពង្រត់រាប់រយនាក់ នៅក្នុងអំឡុងនិងក្រោយសង្គ្រាម។ ក្រុមអុ្នកជំនាញឯករាជ្យ បាននិយាយនៅក្នុងលិខិតមួយចេញ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា “បើទោះជាមានការបញ្ជូនត្រឡប់មកវិញ នូវអ្នកទោសសង្គ្រាម និងជនស៊ីវិលដែលរាប់បញ្ចូលក្នុងកិច្ចព្រមព្រៀង បទឈប់បាញ់គ្នាក៏ដោយ ក៏សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នៅតែធ្វើការបដិសេធជារឿយៗ មិនបញ្ជូនត្រឡប់មកវិញនូវពួកគេ ឬក៏អនុញ្ញាតឲ្យសាច់ញាតិធ្វើទំនាក់ទំនងដោយសេរី ជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេនោះឡើយ”។ គួរបញ្ជាក់ថា...
បរទេស៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andrés Manuel Lopez Obrador នឹងធ្វើដំណើរទស្សនកិច្ចបរទេស ជាលើកដំបូងរបស់លោក គិតចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ២០១៨មក ជាមួយនឹងការធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបគ្នាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា លោក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសម្ដែងក្ដីសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ការចូលរួមដ៏សកម្មរបស់ប្រជាពលរដ្ឋគ្រប់រូប នឹងធ្វើឲ្យកម្ពុជាទទួលជោគជ័យលើសមរភូមិប្រយុទ្ធប្រឆាំងទៅនឹងជំងឺ កូវីដ-១៩។ ក្នុងសារលិខិតអបអរសាទរថ្ងៃគម្រប់ ខួប៦៩ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះសម្ដេចតេជោ បញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ អាស្រ័យដោយសភាពការណ៍ជាតិ ត្រូវប្រឈម នឹងការលំបាក...
បរទេស៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសចំពោះទង្វើគ្មានទំនួលខុសត្រូវ នៅដែនសមុទ្រចិនខាងត្បូង នៅក្នុងអំឡុងថ្លែងដល់មេដឹកនាំក្នុងតំបន់ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងជំនួបកំពូលមួយ កាលពីថ្ងៃសុក្រ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម និងទីភ្នាក់ងារសារព័ត៌មាន Asia News Network បានរាយការណ៍ប្រាប់ឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលមិនបាននិយាយចេញឈ្មោះប្រទេសចិននោះ លោកនាយករដ្ឋមន្ត្រីវៀតណាម...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ រស់នៅធម្មតា តាមបែបគន្លងថ្មី ជាមួយនឹងការអនុវត្តន៍កិ ច្ចការពារខ្លួនជាប់ជាប្រចាំឲ្យ បានគ្រប់ៗ គ្នា ដើម្បីចៀសផុតពីជ្រោះមរណៈ ដោយសារភាពធ្ងន់ធ្ងរនៃជំងឺ កូវីដ-១៩។ក្រសួងសុខាភិបាល បានរក ឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ ពីរនាក់ថ្មីទៀត នៅថ្ងៃទី២៧ មិថុនា...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ ស្ដីពី ការ អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹង ជំងឺ កូវីដ-១៩។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណ សមធម៌...
បរទេស៖ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ មានប្រសាសន៍ថា សាលារៀននៅអាមេរិកគួរតែបើករដូវស្លឹកឈើជ្រុះនេះឡើងវិញ ព្រោះក្មេងៗមានប្រព័ន្ធភាពស៊ាំខ្លាំង ហើយមិនងាយរងគ្រោះពីជំងឺឆ្លង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ត្រាំ បានប្រាប់អ្នកគាំទ្ររបស់លោកនៅឯយុទ្ធនាការប្រមូលផ្តុំមួយ កាលពីថ្ងៃសៅរ៍នៅទីក្រុង Tulsa រដ្ឋ អូក្លាហូម៉ា ថា “ក្មេងៗគឺខ្លាំងជាងពួកយើង។ សូមបើកសាលាសូមទៅ...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ថា នាយកដ្ឋានការពារជនស៊ីវិលរបស់ប្រទេសអ៊ីតាលី បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅក្នុងប្រទេសអ៊ីតាលី មានចំនួន២៦២នាក់ ដែលបានកើនឡើងពី២៥២នាក់ ត្រូវបានគេរាយការណ៍កាលពីថ្ងៃសុក្រ ប៉ុន្តែទាបជាងថ្ងៃព្រហស្បតិ៍ ដែលមានអ្នកឆ្លងជំងឺចំនួន៣៣៣នាក់ ។ សរុបអ្នកឆ្លងជំងឺធ្ងន់ធ្ងរ បានថយចុះចំនួន២១២១២នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ សរុបអ្នកជំងឺចំនួន១៨២.៤៥៣នាក់ បានជាសះស្បើយពីជំងឺ ដោយបានកើនឡើង៥៤៦នាក់...
បរទេស៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្វើការច្រានចោលសំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ដែលសុំបន្ថែមជើងហោះហើរ ប្រចាំសប្ដាហ៍រវាងប្រទេសទាំងពីរ ប៉ុន្តែបាននិយាយថា ការសម្រេចចិត្ត មិនមែនមានន័យថា បង្កើនកម្តៅភាពតានតឹងជុំវិញ ការរឹតបន្តឹងលើការធ្វើដំណើរនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងគមនាគមន៍សហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ការសម្រេចចិត្ត ត្រូវបានធ្វើឡើង ដើម្បីរក្សាសមភាពក្នុងសេវាកម្មដឹកជញ្ជូនអ្នកដំណើរដែលគ្រោងទុក រវាងប្រទេសទាំងពីរ និងបន្ថែមថា ខ្លួនមានឆន្ទៈនឹងពិចារណាឡើងវិញនូវការសម្រេចចិត្ត ប្រសិនបើអាជ្ញាធរដែនអាកាសចិន កែសម្រួលគោលនយោបាយរបស់ពួកគេ ដែលប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក។ ...
បរទេស៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅថ្ងៃសុក្រនេះ បានមានប្រសាសន៍ប្រាប់ថា រដ្ឋាភិបាលនិងឧស្សាហកម្មរបស់ប្រទេសអូស្ត្រាលី កំពុងតែប្រឈមមុខនឹងការវាយប្រហារតាមអ៊ីនធឺណេត នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។ លោក Scott Morrison បានថ្លែងថា នៅពេលភ្លាមៗនេះ ហាក់នៅមិនទាន់មានការរំលោភបំពានទ្រង់ទ្រាយធំណាមួយ លើព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជននោះទេ...