ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសម៉ិកស៊ិក ត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥.២២២នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន៥០៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងប្រទេសកើនដល់១៣៩.១៩៦នាក់ និងមានអ្នកស្លាប់១៦.៤៤៨នាក់ ។ ក្រុមអាជ្ញាធរម៉ិកស៊ិក បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺពិតប្រាកដ គឺមានកម្រិតខ្ពស់ជាងការរាប់ទៅទៀត ។ សាកលវិទ្យាល័យ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រទី១២ខែមិថុនានេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានប្រកាសអនុញ្ញាតិឲ្យមានការដាក់ទណ្ឌកម្មប្រឆាំង ទៅនឹងមន្ត្រីនៃតុលាការអន្តរជាតិ ICC ដែលមានតួនាទីពាក់ព័ន្ធក្នងករណីមួយដើម្បី ស៊ើបអង្កេតលើបទឧក្រិដ្ឋកម្មសង្គ្រាមដោយអាមេរិកនៅក្នុងប្រទេសអាហ្កានីស្ថាន។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយសេតវិមានក៏បានប្រកាសដែរថា អាមេរិកក៏នឹងបន្ថែមពីលើទណ្ឌកម្មនេះ ដោយការដាក់បម្រាមក្នុងការផ្តល់ទិដ្ឋាការ ទៅឲ្យក្រុមមន្ត្រីទាំងនោះ ព្រមទាំងក្រុមគ្រួសារ របស់ពួកគេទៀតផង។ សេចក្តីថ្លែងការណ៍នោះ ក៏បានធ្វើការរិះគន់ចំៗទៅលើតុលាការអន្តរជាតិ ដែលហៅកាត់ ICC ថាជាការិយាធិបតេយ្យអន្តរជាតិ...
សេអ៊ូល៖ កាសែតសំខាន់របស់កូរ៉េខាងជើង បានជំរុញប្រជាជនរបស់ខ្លួនឱ្យទទួលយកបច្ចេកវិទ្យាថ្មីពីបរទេស ដោយថាការជំរុញរបស់ប្រទេសនេះ ក្នុងគោលបំណងកសាងសេដ្ឋកិច្ចដ៏មានឥទ្ធិពល ដោយគ្មានជំនួយពីខាងក្រៅ មិនត្រូវបានកំណត់ដោយ“ ភាពផ្តាច់មុខ” នោះទេ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ “ភាពខ្លួនទីពឹងខ្លួន” ជាញឹកញាប់ចាប់តាំងពីមេដឹកនាំរបស់ខ្លួនលោក គីម ជុងអ៊ុន បានលេីកឡេីងកាលពីខែធ្នូថា លោករំពឹងថានឹងមិនមានការកាត់បន្ថយ ការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកទេ ហើយបានអំពាវនាវឱ្យមាន “របកគំហើញថ្មី” ដើម្បីដោះស្រាយបញ្ហាប្រឈម។...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមបង្កើតក្រុមការងារអន្តរទីភ្នាក់ងារមួយកាលពីថ្ងៃសុក្រ ដើម្បីជួយពង្រីកពាណិជ្ជកម្មមនុស្សធម៌ របស់ខ្លួនជាមួយអ៊ីរ៉ង់ ដែលត្រូវបានដាក់កម្រិតដោយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។ លោក Lee Seong-ho អនុរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចបានធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធ ក្រុមការងារដែលមានមន្ត្រីមកពីក្រសួង ហិរញ្ញវត្ថុ ឧស្សាហកម្ម កសិកម្ម និងកិច្ចការសមុទ្រ និងទីភ្នាក់ងារជំរុញការវិនិយោគពាណិជ្ជកម្មកូរ៉េ។ ការដាក់ឱ្យដំណើរការនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានបញ្ជូនទៅប្រទេសអ៊ីរ៉ង់នូវទឹកប្រាក់ចំនួន ៥០០,០០០ ដុល្លារដែលត្រូវបានប្រើដើម្បីព្យាបាលជំងឺកាលពីចុងខែមុន...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន ស៊ីអិនអិន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ថា យោងតាមសម្តីរបស់លោក John Chafee ជាមន្ត្រីនាំពាក្យនាយកដ្ឋានប៉ូលីសទីក្រុងអាត្លង់តា ប៉ូលីសនៅរដ្ឋអាត្លង់តា នៅរាត្រីថ្ងៃសៅរ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) បានចាប់ខ្លួនមនុស្សចំនួន៧០នាក់។ បម្រាមគោរចនោះ តាមសេចក្តីរាយការណ៍ ត្រូវបានដាក់ក្នុងទីក្រុងនោះ ចាប់ពីម៉ោង៩យប់ថ្ងៃសៅរ៍ ហើយនៅមុននោះ នាយកដ្ឋានប៉ូលីសទីក្រុងអាត្លង់តា បាននិយាយប្រាប់ថា...
បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍មួយ ពីកងកម្លាំងការជាតិអាមេរិក នៅលើបណ្ដាញសង្គមហ្វែសប៊ុក បានឲ្យដឹងថា កងកម្លាំងការពារ នាពេលថ្មីៗនេះ ត្រូវបានដាក់ឲ្យធ្វើប្រតិបត្តិការ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីជួយប៉ូលីសគ្រប់គ្រងបាតុកម្ម នៅជុំវិញសេតវិមាន។ នៅទីបំផុត កងកម្លាំងការពារជាតិវ៉ាស៊ីនតោន ហៅកាត់ថា DCNG បានរាយការណ៍ប្រាប់ទៅលោកប្រធានាធិបតី ប៉ុន្តែបានដាក់ឲ្យប្រតិបត្តិការយ៉ាងសកម្ម ទៅតាមទិសដៅរបស់លេខាធិការកងទ័ព នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត CGTN នៅថ្ងៃទី៣១...
ភ្នំពេញ៖ ក្រុមកម្មកររោងចក្រកាត់ដេរ ស័ងលី ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ក្រុងបាវិត ខេត្ត ស្វាយរៀង ទាមទារឲ្យក្រុមហ៊ុន និងអ្នកបញ្ជាទិញ ទទួលយកតំណាងរបស់ពួកគេ គឺអ្នកស្រី ឌី ភ័ស្ត ដែលត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារ កាលពីថ្ងៃទី១៨ មីនា ឆ្នាំ២០២០ កន្លងមក ចូលធ្វើការវិញ ខណអ្នកស្រី ក៏កំពុងមានផ្ទៃពោះផងដែរ។...
បរទេស៖ នៅថ្ងៃទី ១៤ ខែឧសភាឆ្នាំ ១៩៤៨ Project RAND ដែលជាអង្គការមួយបានបង្កើតឡើងភ្លាមៗបន្ទាប់ពីសង្គ្រាមលោក លើកទី ២ ដើម្បីភ្ជាប់ផែនការយោធាជាមួយនឹងការសម្រេចចិត្តស្រាវជ្រាវនិងអភិវឌ្ឍន៍ បានផ្តាច់ចេញពីក្រុមហ៊ុន Douglas Aircraft ក្នុងទីក្រុង Santa Monica រដ្ឋកាលីហ្វ័រញ៉ា ហើយបានក្លាយជាអង្គការឯករាជ្យ មិនរកប្រាក់ចំណេញ។ ការទទួលយកឈ្មោះរបស់ខ្លួនពីការបំព្រួញនៃការស្រាវជ្រាវនិងការអភិវឌ្ឍ អង្គភាពដែលទើបបង្កើតថ្មីនេះ...
បរទេស៖ កោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ គ្រោងទិញមីស៊ីលប្រឆាំងនាវា Harpoon ផលិតដោយក្រុមហ៊ុនប៊ូអ៊ីង ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មយោធារបស់ខ្លួន ហើយការទិញអាវុធថ្មីបំផុត ពីសហរដ្ឋអាមេរិកនេះ នឹងត្រូវប៉ះជាមួយការគម្រាកកើនកាន់តែខ្លាំងពីប្រទេសចិន។ ដោយឆ្លើយនឹងសំនួរនៅក្នុងរដ្ឋសភា អនុរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chang Chepingបានធ្វើការបញ្ជាក់ប្រាប់ថា តៃវ៉ាន់កំពុងតែគ្រោងទិញមីស៊ីល Harpoon ពីសហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់ជាមីស៊ីលការពារ នៅតាមតំបន់ឆ្នេររបស់ខ្លួន ហើយប្រសិនបើអាមេរិកយល់ព្រមលក់ឲ្យនោះ តៃវ៉ាន់នឹងទទួលបានមីស៊ីលនេះ...
ប៉េកាំង៖ ចំពេលមានភាពច្របូកច្របល់ ពីបណ្តាប្រទេសលោកខាងលិច ជុំវិញការអនុម័តរបស់សភាចិន ក្នុងការអនុម័តច្បាប់សន្តិសុខជាតិ ដ៏ចម្រូងចម្រាសនៅហុងកុងប្រទេសចិនកាលពីថ្ងៃសុក្រ បានព្រមានចក្រភពអង់គ្លេស កុំផ្តល់សិទ្ធិស្នាក់នៅសម្រាប់អ្នកកាន់លិខិតឆ្លងដែនសញ្ជាតិ អង់គ្លេស ហុងកុង។ អ្នកនាំពាក្យក្រសួងការបរទេសលោកចាវ លីជៀន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា ប្រសិនបើចក្រភពអង់គ្លេស ទទូចឱ្យមានការផ្លាស់ប្តូរការរៀបចំជាឯកតោភាគីនោះ វាមិនត្រឹមតែរំលោភលើជំហរ និងការសន្យារបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះនៃទំនាក់ទំនងអន្តរជាតិផងដែរ។ លោក Zhao បានបន្ថែមទៀតថា“...