ប៉េកាំង៖ ប្រទេសចិនមានលទ្ធភាពធ្វើតេស្តិ៍រកមេរោគកូវីដ១៩ បានចំនួន ១ លាន ៥ សែន នាក់ ជារៀងរាល់ថ្ងៃ។ មន្ត្រីសុខាភិបាលចិនបាននិយាយនៅឯសន្និសីទកាសែតមួយនៅទីក្រុងប៉េកាំងថា សមត្ថភាពនៃការធ្វើតេស្តិ៍ ចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនៅពេលការងារ និងផលិតកម្មចាប់ផ្តើមឡើងវិញ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Guo Yanhong...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសៅរ៍នេះថា រដ្ឋបាលរបស់លោក កំពុងតែពិចារណាលើសំណើជាច្រើន ស្តីពីអង្គការសុខភាពពិភពលោក រួមមានទាំងសំណើមួយ សុំឲ្យទីក្រុងវ៉ាស៊ីនតោន ផ្តល់ប្រហែល១០ភាគរយនៃកម្រិតពីមុនរបស់ខ្លួន។ នៅក្នុងសារបង្ហោះលើបណ្ដាញសង្គមធ្វីតធ័រ លោក ត្រាំ តាមសេចក្តីរាយការណ៍ បានធ្វើការបង្ហាញថា មិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយ ត្រូវបានធ្វើឡើងនៅឡើយនោះទេ និងថា មូលនិធិសហរដ្ឋអាមេរិក សម្រាប់អង្គការសុខភាពពិភពលោក...
បរទេស៖ ក្រសួងសុខាភិបាលសិង្ហបុរី តាមសេចក្តីរាយការណ៍ បាននិយយានៅថ្ងៃសៅរ៍នេះថា ប្រទេសសិង្ហបុរី បានចុះបញ្ជីករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៤៦៥ករណី ធ្វើឲ្យករណីឆ្លងនៅក្នុងប្រទេសកោះមួយនេះ ឡើងដល់ចំនួន២៧.៣៥៦ករណី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលសិង្ហបុរី បាននិយាយប្រាប់ថា ភាគច្រើននៃមនុស្សឆ្លងជម្ងឺថ្មីៗនេះ គឺជាកម្មករចំណាកស្រុក ដែលកំពុងតែរស់នៅក្នុងសយនដ្ឋាន ហើយក្នុងចំណោមអ្នកឆ្លងជម្ងឺថ្មីទាំងនោះ គឺមានស្ត្រី៤នាក់មានផ្ទៃពោះ។ គួរបញ្ជាក់ថា យោងតាមទិន្នន័យដែលចេញផ្សាយដោយគេហទំព័រ Woldometer នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០...
ភ្នំពេញ៖ លោកស្រី ចេវ សុឃុន ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) និងអ្នកជំនាញអចលនទ្រព្យអន្តរជាតិ នាថ្ងៃអាទិត្យទី១៧ ខែឧសភា ឆ្នាំ២០២០ បានអំពាវនាវឱ្យទីភ្នាក់ងារអចលនវត្ថុក្នុងស្រុក ពង្រឹងសមត្ថភាពផ្នែក Digital Marketing និងInformation technology (Instagram, Facebook, Whatsappp, Googlemap ។ល។) ក្នុងពេលសេដ្ឋកិច្ចនិងវិស័យអចលនទ្រព្យ...
បរទេស៖ លោក ទូ វេ (Du Wei) ប្រធានបេសកកម្មការទូតចិន នៅអ៊ីស្រាអែល ត្រូវបានគេរកឃើញថាបានស្លាប់នៅថ្ងៃទី ១៧ ខែឧសភានៅផ្ទះរបស់គាត់ក្បែរតេឡេអាវី។ ការស៊ើបអង្កេតកំពុងដំណើរការ។ នេះបើតាមសេចក្តីរាយការណ៍ពីកាសែត ស្ពូននីក នៅថ្ងៃអាទិត្យនេះ។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអ៊ីស្រាអែលលោក Du Wei ត្រូវបានគេរកឃើញស្លាប់កាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងផ្ទះរបស់គាត់នៅ Herzliya ជាយក្រុង Tel...
ភ្នំពេញ៖ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ លោក រុំ សុវិជ្ជា ដែលផឹកស្រាស្រវឹងជោគជាំ បើករថយន្តបុករនាំង បរិវេណរូបសំណាក លោកតាអាចារ្យលាក់ និិងស្រែកជេរប្រមាថអភិបាលខេត្តកំពង់ធំ លោក សុខ លូ នៅថ្ងៃទី១៦ ឧសភា ត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿនអគ្គស្នងការនគរបាលជាតិសេចក្ដីសម្រេច ផ្អាកការងារជាបណ្ដោះអាសន្ន។ សូមរំលឹកថានាយការិយាល័យចរាចរណ៍ផ្លូវគោក...
បរទេស៖ ជនជាតិវៀតណាម ៤ នាក់ដែលត្រឡប់មកពីបរទេស ត្រូវបានបញ្ជាក់ថាបានឆ្លងវីរុសកូវីដ១៩ ដោយបង្កើនការឆ្លងរបស់ប្រទេសដល់ ៣១៨ និងករណីសកម្មដល់ ៥៨ ករណី។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា « អ្នកជម្ងឺទី ៣១៥” ជាបុរសអាយុ ៣៩...
សេអូល៖ បណ្ដាញឃោសនារបស់កូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានបដិសេធរបាយការណ៍ថ្មីៗរបស់កូរ៉េខាងត្បូង ស្តីពីស្ថានភាពសិទ្ធិមនុស្សរបស់កូរ៉េខាងជើងថា ជាការបង្កហេតុនយោបាយធ្ងន់ធ្ងរ ដែលជំរុញឱ្យទំនាក់ទំនងអន្តរកូរ៉េ ឈានដល់ទីបញ្ចប់ដ៏មហន្តរាយ។ វិទ្យាស្ថានបង្រួបបង្រួមជាតិ ដែលជាក្រុមគ្រប់គ្រងដោយរដ្ឋ បានចេញផ្សាយសៀវភៅសប្រចាំឆ្នាំ របស់ខ្លួនកាលពីថ្ងៃច័ន្ទដោយដាក់ចេញនូវការរំលោភ សិទ្ធិមនុស្សជាច្រើននៅកូរ៉េខាងជើងដូចជាការសម្លាប់សាធារណៈ និងជំរុំពន្ធនាគារជាដេីម។ គេហទំព័រ Uriminzokkiri ដែលជាគេហទំព័រឃោសនាមួយ របស់កូរ៉េខាងជើងបានរិះគន់សេចក្តីរាយការណ៍នេះ ដោយចុះផ្សាយថា “ នេះគឺជាការបង្កហេតុខាងនយោបាយយ៉ាងធ្ងន់ធ្ងរដល់កូរ៉េខាងជើង និងជាសកម្មភាពប្រឈមមុខដែលបណ្តាលឱ្យមិនទុកចិត្ត និងភាពស្អប់ខ្ពើមរវាងជនរួមជាតិ...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានថ្កោលទោសពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមជ្រុលនិយម ចំពោះការវាយប្រហារដ៏ព្រៃផ្សៃទៅលើមន្ទីរពេទ្យមួយកន្លែងនៅក្នុងទីក្រុងកាប៊ុល នាសប្ដាហ៍នេះ ដែលសម្លាប់ទារកទើបកើតពីរនាក់ ហើយអាមេរិកបានស្នើជាថ្មីឲ្យអាហ្វហ្គានីស្ថាន ចាប់យកការជំរុញបង្កើតសន្តិភាពជាមួយពួកតាលីបង់។ ប៉ុន្តែវានៅមិនទាន់ប្រាកដច្បាស់ នៅឡើយនោះទេថា តើការប្រកាសរបស់សហរដ្ឋអាមេរិកនេះ នឹងមានភាពគ្រប់គ្រាន់ដើម្បីជំរុញ បង្កើនកិច្ចប្រឺងប្រែងសន្តិភាព និងកែប្រែការសម្រេចចិត្ត ធ្វើឡើងដោយរដ្ឋាភិបាលទីក្រុងកាប៊ុល ដែលបន្តធ្វើបន្តធ្វើប្រតិបត្តិការវាយលុកប្រឆាំង ពួកកាប៊ុលបានដែរឬក៏អត់នោះទេ។ កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf...
បរទេស៖ រដ្ឋមន្រ្តីក្រសួងអប់រំរបស់ថៃ លោក Nataphol Teepsuwan កាលកន្លះខែមុនបានបញ្ជាក់ថា ការបើកសាលារដ្ឋទាំងអស់សម្រាប់ឆ្នាំសិក្សាថ្មី នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែកក្កដាខាងមុខ ទោះបីសិស្សនៅសាលាខ្លះ នៅតែមិនអាចចូលរៀនដោយផ្ទាល់ក៏ដោយ។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីដើមខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីកិច្ចប្រជុំតាមរយៈវីដេអូខុនហ្វ័រិន ជាមួយនាយកប្រតិបត្តិនៃសេវាកម្មអប់រំទូទាំងប្រទេសលោក Nataphol បានថ្លែងថា ក្រសួងបានប៉ាន់ប្រមាណថា...