បរទេស៖ អ្នកនាំពាក្យលោកស្រី Narumon Pinyosinwat បាននិយាយកាលពីម្សិលមិញថា ប្រទេសថៃនិងឥណ្ឌាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងទំនាក់ទំនងដើម្បីប្រយុទ្ធ ប្រឆាំងនឹងវីរុសឆ្លង និងផលប៉ះពាល់សេដ្ឋកិច្ច។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងនៅវិមានរដ្ឋាភិបាលកាលពីម្សិលមិញលោកស្រី Narumon Pinyosinwat និយាយថា លោកប្រាយុទ្ធ ចាន់អូចា...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ថា យោងតាមការបញ្ជាក់ឲ្យដឹងដោយសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា គិតត្រឹមម៉ោង៧និង៤០នាទីល្ងាច ត្រូវនឹងម៉ោង២៣និង៤០នាទី ម៉ោងសកល នៅថ្ងៃសុក្រ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់១,១០០.១៩៧នាក់ ។ ទន្ទឹមនឹងនេះដែរ ចំនួននៃអ្នកស្លាប់ដោយសារជំងឺ នៅក្នុងប្រទេស បានកើនឡើងដល់៦៤.៧៨៩នាក់...
បរទេស៖ វាត្រូវបានគេរាយការណ៍ថា ជាការពិតដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសចិននិងជប៉ុនថា មេដឹកនាំផ្តាច់ការអាយុ ៣៦ ឆ្នាំ របស់ប្រទេសកូរ៉េខាងជើងបានស្លាប់។ ចំណែកប្រភពផ្សេងទៀតបាននិយាយថា លោក គីម ជុងអ៊ុន បានក្លាយជាមនុស្សរុក្ខជាតិ ដោយគ្មានក្តីសង្ឃឹមក្នុងការសង្គ្រោះឡើយ បន្ទាប់ពីការវះកាត់បេះដូង។ ដោយសារតែលក្ខណៈនៃរបបសំងាត់ជ្រុលនៅក្នុងប្រទេសកូរ៉េខាងជើង, ការអះអាង ពីការស្លាប់របស់លោកគីមជុងអ៊ុន ពិតជាមានការលំបាកខ្លាំងណាស់ក្នុងការផ្ទៀងផ្ទាត់ មុនការប្រកាសរបស់រដ្ឋជាផ្លូវការ។ យោងតាមសារព័ត៌មាន EXPRESS ចេញផ្សាយនៅថ្ងៃទី២៦...
SINGAPORE៖ ក្រសួងសុខាភិបាលសឹង្ហបុរី (MOH) បានរាយការណ៍ករណីឆ្លងមេរោគកូវីដ១៩ ថ្មីចំនួន ៦១៨ករណី កាលពីថ្ងៃសៅរ៍ ដែលនាំឱ្យមានករណីឆ្លងដែលត្រូវបានបញ្ជាក់ សរុបនៅក្នុងប្រទេសនេះកើនដល់ ១២.៦៩៣ករណី និងមានអ្នកស្លាប់ចំនួន ១២នាក់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោមករណីដែលបានបញ្ជាក់ថ្មីៗ ៨១ ភាគរយ ត្រូវបានផ្សារភ្ជាប់ទៅនឹងក្រុមមនុស្សដែលគេស្គាល់...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ មន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ២នាក់ ទៅកាន់តុលាការដើម្បីធ្វើការផ្តន្ទាទោស ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីបាញ់បងថ្លៃឲ្យរបួសធ្ងន់) និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យឈ្មោះ រស់ សូឌី ភេទប្រុស អាយុ៤៨ឆ្នាំ បានបាញ់បងថ្លៃចំនួន៣គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១៤...
រំលឹកព្រឹត្តិការណ៍នៃគ្រោះថ្នាក់ ធម្មជាតិដ៏អាក្រក់មួយ ដែលបានកើតឡើងនាយប់ថ្ងៃទី២៩ ខែមេសាកាលពីឆ្នាំ១៩៩១ នៅក្នុងប្រទេសបង់ក្លាដេស ដោយព្យុះស៊ីក្លូនដ៏មហិមាមួយ វាយប្រហារយ៉ាងឃោឃៅ នឹងបានសម្លាប់មនុស្សរហូតទៅដល់ ១៣៥០០០នាក់ក្នុងរយៈពេលតែ១យប់ប៉ុណ្ណោះ។ បើទោះបីជាមានការប្រកាស ព្រមានឲ្យមានការស្វែងរក ទីជម្រកជ្រកកោននៅមុនពេលដែលព្យុះនេះ ធ្វើដំណើរមដល់ក្តីក៏ប៉ុន្តែកម្លាំងខ្យល់ដ៏ខ្លាំង ក្នុងល្បឿនរហូតទៅដល់ ២៤១គីឡូម៉ែត្រក្នុងរយៈពេល៩ម៉ោងជាប់គ្នា បានបោកយកផ្ទះសំបែង មនុស្សសំភារៈទាំងឡាយស្ទើរគ្មានសល់។ នៅតាមកោះខ្លះមនុស្សរាប់ពាន់នាក់ ត្រូវបាខ្យល់វាយប៉ើងចូល ទៅក្នុងសមុទ្រនិងលង់ទឹកស្លាប់ផង។ វាបានចំណាយពេល ដល់ក្រុមជួយសង្គ្រោះរបស់រដ្ឋាភិបាល...
ភ្នំពេញ៖ ក្នុងដំណាក់កាល ដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលខ្ពស់ នៃជំងឺឆ្លងកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។ សម្ដេចតេជោហ៊ុនសែន បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គមនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នេះថា «យើងត្រូវតែប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ-១៩គ្រប់ពេលជានិច្ច»។ សម្ដេចក៏បានបន្តអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋ...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នំា២០២០ថា នាយកដ្ឋានសុខភិបាល និងថែទាំសង្គម បានឲ្យដឹងកាលពីថ្ងៃសុក្រថា មនុស្សចំនួន៦៨៤នាក់បន្ថែមទៀតដែលជាអ្នកបានធ្វើតេស្តឃើញ មានវិជ្ជមាននៃមេរោគកូវីដ១៩ បានស្លាប់នៅក្នុងបណ្តាមន្ទីរពេទ្យ នៅចក្រភពអង់គ្លេស គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១៩.៥០៦នាក់ ។ នាយកដ្ឋានបានឲ្យដឹងថា កាលពីព្រឹកថ្ងៃសុក្រ មនុស្សចំនួន១៤៣.៤៦៤នាក់ បានធ្វើតេស្តឃើញមានលទ្ធផល វិជ្ជមាននៃជំងឺកូវីដ១៩ ដែលធ្វើឲ្យកើនឡើងជាប្រចាំថ្ងៃ...
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ Jeong Kyeong-doo បានថាប្រទេសកូរ៉េខាងជើង បានបង្ហាញពីការកើនឡើងនូវភាពមិនប្រក្រតីនៅក្នុងការត្រួតពិនិត្យ ការត្រៀមកាំភ្លើងធំរបស់ខ្លួន និងអនុវត្តប្រតិបត្តិការហោះហើរ របស់កងទ័ពអាកាស ដោយបង្កើនភាពតានតឹងនៅក្នុងតំបន់។ ប្រមុខការពារជាតិកូរ៉េខាងត្បូង បានធ្វើការកត់សម្គាល់នៅក្នុងសារអបអរសាទរសម្រាប់ ពិធីប្រគល់ភារកិច្ចដល់មន្រ្តីពេទ្យ និងពេទ្យសត្វដោយកត់សម្គាល់ថា កូរ៉េខាងជើង បានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍអាវុធរបស់ខ្លួន ខណៈដែលនៅតែមិនឆ្លើយតបនឹងការផ្តល់ជូនសម្រាប់កិច្ចពិភាក្សា។ លោកបានបន្ដថា“ កូរ៉េខាងជើង កំពុងបង្កើនភាពតានតឹងផ្នែកយោធាតាមរយៈការកើនឡើងមិនធម្មតានៃសកម្មភាពត្រួតពិនិត្យសម្រាប់ឥរិយាបថត្រៀមប្រយុទ្ធរបស់ខ្លួន ដែលភាគច្រើនជាកាំភ្លើងធំ និងនៅក្នុងប្រតិបត្តិការហោះហើរ...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ ទើបបានបញ្ជូនក្រុមងារមួយក្រុម ទៅកាន់ប្រទេសកូរ៉េខាងជើង ដោយរួមមានទាំងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រផង ដើម្បីផ្តល់ការណែនាំពាក់ព័ន្ធរឿងបញ្ហាសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នេះយោងតាមមនុស្ស៣នាក់ ដែលដឹងពីស្ថានភាពច្បាស់។ ការធ្វើដំណើរធ្វើឡើងដោយវេជ្ជបណ្ឌិត និងមន្ត្រីចិននេះ គឺត្រូវបានធ្វើឡើង ស្របពេលមានសេចក្តីរាយការណ៍ ស្តីពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង ប៉ុន្តែនៅពេលភ្លាមៗនេះ គេមិនអាចកំណត់បាននៅឡើយ ចំពោះអ្វីដែលការធ្វើដំណើររបស់ក្រុមការងារចិននេះ មានពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់លោក គីម...