ពោធិ៍សាត់៖ សៃវៀនជល់មាន់មួយកន្លែង ត្រូវបានកម្លាំងនគរបាលស្រុកក្រគរឆ្មក់បង្រ្កាប និង មនុស្ស ៤ នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកក្រគរកាលពីវេលាម៉ោង១១៖០០នាទីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២០ស្ថិតនៅចំនុចអាងទឹក ក្នុងភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិសាត់។ បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាល ស្រុកក្រគរបានអោយដឹងថា នៅក្នុងកិច្ចប្របត្តិការណ៍ចុះឆ្មក់បង្រ្កាបសៃវៀនជល់មាន់ភ្នាល់ដាក់លុយ...
បរទេស៖ អង្គការសុខភាពពិភពលោក បានប្រកាសពីការរីករាលដាលរបស់ជំងឺកូវីដ១៩ កាលពីថ្ងៃទី ១១ ខែមីនា។ យោងតាមសាកលវិទ្យាល័យ Johns Hopkins បានអោយដឹងថា មកដល់ពេលនេះមានមនុស្សជាង ២,២ លាននាក់បានឆ្លងវីរុសនេះ ហើយនៅទូទាំងពិភពលោក ដែលបណ្តាលអោយមានមនុស្សស្លាប់ជាង ១៥៤.០០០ នាក់។ រោគរាតត្បាតបានរាលដាលដល់សហរដ្ឋអាមេរិក អាក្រក់ជាងប្រទេសដទៃទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ក្រសួងសុខាភិបាលរបស់ប្រទេសប៉ាគីស្ថាន នៅថ្ងៃសៅរ៍នេះ បានបង្ហាញក្តីបារម្ភទលើការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្រោយពីរកឃើញមានលទ្ធផលវិជ្ជមាន ដល់ទៅ៧.៤៨១នាក់ និងមានអ្នកស្លាប់ដល់ទៅ១៤៣នាក់ នៅទូទាំងប្រទេស ។ ជំនួយការពិសេសរបស់នាយករដ្ឋមន្តី្រ លោក Zafar Mirza ប្រធានដឹកនាំកិច្ចប្រជុំមួយ នៅថ្ងៃសៅរនេះ ដោយបានថ្លែងថា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការចាក់ផ្សាយកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក នឹងចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ស្អែកនេះតទៅ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នៅថ្ងៃទី១៩ មេសា នេះថា ការចាក់ផ្សាយដំណើរការនេះតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយភាពជោគជ័យនេះ កើតចេញពីកម្លាំងរួមគ្នាបំពេញភារកិច្ច រវាងក្រុមជំនាញក្រសួងព័ត៌មាន តេជោឌីធីវី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំផ្ញេីថា ត្រូវតែមានការប្រុងប្រយ័ត្ន ចំពោះសុវត្ថិភាពសុខភាពជាប្រចាំ ហើយចងចាំគ្រប់ពេលថា ជំងឺកូវីដ-១៩ គឺជាជំងឺរាត្បាតដ៏កាចសាហាវបំផុត ជាពិសេស មកទល់ពេលនេះ គ្មានថ្នាំលេប ឬចាក់ ព្យាបាល នៅឡើយទេ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរ...
បរទេស៖ ការសម្រេចចិត្តដែលមិនទទួលខុសត្រូវ របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្អាកការផ្តល់មូលនិធិ ដល់អង្គការសុខភាពពិភពលោក (WHO) ហាក់ដូចជាការដែលយកអំបិល ទៅត្រដុសនឹងស្នាមរងរបួសរួចទៅហើយ ជាមួយនឹងសម្ព័ន្ធមិត្តប្រពៃណីរបស់ខ្លួន នៅពេលដែលការប្រយុទ្ធ ជាសកលប្រឆាំងនឹងជំងឺរាតត្បាត COVID បានឈានដល់ដំណាក់កាលដ៏សំខាន់មួយ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា កិច្ចប្រជុំកំពូល ក្រុមប្រទេស G7...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ថា តួលេខផ្លូវការបានបង្ហាញ ឲ្យដឹងថា នៅក្នុងកំណត់ត្រាប្រចាំថ្ងៃ រុស្ស៊ី បានកត់ត្រានៃករណីឆ្លងជំងឺកូវីដ១៩មានចំនួន៤.០៧០នាក់ក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះ ជាមួយគ្នានេះដែរ ដែលនាំឲ្យតួលេខសរុបនៃអ្នកឆ្លងជំងឺគិតត្រឹមថ្ងៃសុក្រ មានរហូតដល់៣២.០០៨នាក់ ។ ចំនួននៃអ្នកស្លាប់បានកើនឡើងដល់២៧៣នាក់ ដោយពីមុននេះមួយថ្ងៃគឺមានចំនួន២៣២នាក់ ទន្ទឹមនឹងនេះដែរ មានអ្នកជាសះស្បើយពីជំងឺវិញចំនួន២.៥៩០នាក់ ក្នុងនោះរាប់បញ្ចូលទាំងមនុស្សចំនួន២៨៦នាក់ គិតត្រឹម២៤ ម៉ោងមុន...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ថា ក្រសួងសុខា ភិបាលឈីលី បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសឈីលី បានចុះបញ្ជីនៃករណីជំងឺកូវីដ១៩ដល់ទៅ៩.២៥២នាក់ និងមានអ្នកស្លាប់ចំនួន១១៦នាក់ ។ អនុរដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសឈីលី លោក Paula Daza បានមានប្រសាសន៍ថា មនុស្សចំនួន៣.៦២១ នាក់បានជាសះស្បើយពីជំងឺ ។ រដ្ឋាភិបាលនៃប្រទេសឈីលី បានដាក់បញ្ជាយ៉ាងតឹងរឹងសម្រាប់សប្តាហ៍នេះ...
បន្ទាយមានជ័យ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយថយរថយន្តបុកបង្កាន់ដៃស្ពាន បាក់ធ្លាក់ចូលក្នុងអាងទឹកត្រពាំងថ្ម។ ហេតុការណ៍បង្កឲ្យមានការផ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១៩ ខែមេសាឆ្នាំ២០២០ ចំណុចស្ពានទី១ រម្មនីយដ្ឋានអាងទឹកត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯកយ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖មុនពេលកើតហេតុ មានឈ្មោះ ព្រីញ ដា ភេទ...
បរទេស៖ ទិន្នន័យនៃការធ្វើដំណើរតាមផ្លូវទឹកកាលពី ថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបង្ហាញថានាវាមួយគ្រឿងរបស់រដ្ឋាភិបាលចិន បាន ប្រឈមមុខនឹង កប៉ាល់វៀតណាម និងថែមទាំងបានរំកិលទៅភាគខាងត្បូង ជិតប្រទេសម៉ាឡេស៊ីទៀតផង។ នាវាចិនដែលមានឈ្មោះថា Haiyang Dizhi 8 ជាប្រភេទនាវាប្រមូលព័ត៌មានត្រូវបានគេប្រទះឃើញ ដំបូងនៅក្នុងដែនសមុទ្រនៃប្រទេសវៀតណាម កាលពីសប្តាហ៍មុន។ការវិលត្រឡប់មកវិញបន្ទាប់ពីត្រូវបានតាមដាន យ៉ាងដិតដល់កាលពីឆ្នាំមុន នៅក្នុងដែនទឹកដែលសំបូរ ទៅដោយធនធាននិងជាចំណុចរសើប រវាងប្រទេសមហាអំណាចទាំងពីរ របស់ពិភពលោករវាងសហរដ្ឋអាមេរិក និងចិនព្រមទាំងប្រទេស...