ភ្នំពេញ៖ នាចុងសប្តាហ៍នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះផ្តល់ស្នាមញញឹមដល់ក្មួយៗកុមារពិការភ្នែក និងគរថ្លង់នៅវិទ្យាស្ថានជាតិអប់រំពិសេស អតីតសាលាកុមារពិការភ្នែក និងគរថ្លង់ភ្នំពេញថ្មី តាមរយៈការព្យាបាលជំងឺមាត់ធ្មេញជូនដល់ក្មួយៗ និងបុគ្គលិកនៅក្នុងសាលាដែលមានចំនួន ៩៨ នាក់។ លោកវេជ្ជបណ្ឌិត ហោ អូន បានបញ្ជាក់ថាបេសកកម្មមនុស្សធម៌របស់សមាគមTYDA គឺចុះពិនិត្យព្យាបាលជំងឺមាត់ធ្មេញជូនដល់ក្មួយៗពិការភ្នែក និងគរថ្លង់ ដើម្បីឱ្យពួកគេមានសុខភាពមាត់ធ្មេញល្អ និងជួយដល់សុខភាពរាង្គកាយផ្សេងទៀតឱ្យមានសុខភាពល្អដើម្បីសិក្សារៀនសូត្រឲ្យបានពូកែ និងរស់នៅដោយសុខភាពល្អ។ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃវិទ្យាស្ថានជាតិអប់រំពិសេសបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកហ៊ុន...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំកម្ពុជា-ឡាវ បានសន្យារួមគ្នាថា នឹងប្រែក្លាយខ្សែព្រំដែនឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស នាំមកនូវភាពសុខសាន្តជូនប្រជាជន នៃប្រទេសទាំងពីរ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ថា គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅថ្ងៃអាទិត្យថា ចំនួននៃអ្នកឆ្លងជំងឺត្រូវបានគេបញ្ជាក់ថា ការផ្ទុះជំងឺបង្កឡើងដោយវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន បានកើនដល់៣៧.១៩៨នាក់នៅទូទាំងប្រទេស ជាមួយនឹងអ្នកដែលឆ្លងជំងឺករណីថ្មី ចំនួនជាង២.៦០០នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ។ នៅក្នុងព័ត៌មានថ្មីៗរបស់ខ្លួន គណៈកម្មាធិការបាននិយាយថា មានអ្នកស្លាប់ថ្មីចំនួន៨៩នាក់ដោយសារវីរុស ជាមួយគ្នានេះដែរ...
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសបារាំងចង់បើកកិច្ចពិភាក្សាយុទ្ធសាស្ត្រមួយ ចាមួយដៃគូអឺរ៉ុបនានា ស្តីពីតួនាទីនៃគោលនយោបាយ ទប់ស្កាត់នុយក្លេអ៊ែបារាំង នៅក្នុងសន្តិសុខអឺរ៉ុប។ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា លោកប្រធានាធិបតីបារាំង បាននិយាយប្រាប់អនាគតមន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធបារាំង នៅមូលដ្ឋានទ័ព...
ភ្នំពេញ៖ បើតាមនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC រហូតដល់ម៉ោង ៨និង៣០នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ តែលទ្ធភាពរកឃេីញករណីបន្ថែមទៀតនឹងអាចកេីតមាន ព្រោះជំងឺនេះនៅតែបន្តរាតត្បាតនៅឡេីយនៅទីក្រុងវូហានប្រទេសចិន ។ ក្នុងនោះក្រុមឆ្លេីយតបបន្ទាន់ និងក្រុមគ្រូពេទ្យដែលបាន បណ្តុះបណ្តាលអំពីឆ្លេីយតបទៅនឹងជំងឺរាត្បាតជាង ២០០០នាក់កំពុងបន្តតាមដានរុករក ករណីសង្ស័យនៅទូទាំងប្រទេស ។ ក្រុមគ្រូពេទ្យតាមព្រំដែន (មន្រ្តីចត្តាឡីស័ក) បានកំពុងឃ្លាំមេីលអ្នកដំណេីរចេញចូលគ្រប់ច្រកតាមព្រំដែនគោគ ថៃ ឡាវ វៀតណាម...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ការទម្លាយសំឡេងសម្ងាត់ថា ថ្នាក់ដឹកនាំគណបក្សកាន់អំណាចមាន ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ គឺជាឧបាយកល បំបែកបំបាក់ផ្ទៃក្នុងបក្សកាន់អំណាច។ លោក សុខ ឥសាន តាមរយៈបណ្តាញតេឡេក្រាមនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ថា “ការទម្លាយការសម្ងាត់ថាមានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺជាឧបាយកលទុច្ចរិតចង់បំបែកបំបាក់ផ្ទៃក្នុងគណបក្ស ប្រជាជនកម្ពុជាដែលមិនអាចទៅរួច” ។ បើតាមការផ្សព្វផ្សាយវិទ្យុបារាំងអន្តរជាតិ...
ប្រវត្តិសាស្ត្រ: នៅថ្ងៃទី១២ខែមិនាកាលពីឆ្នាំ១៩៤២ ក្រុមអង្គភាព Quartermaster Corps (QMC) នៃកងទ័ពសហរដ្ឋអាមេរិកចាប់ផ្តើមហ្វឹកហាត់សត្វសុនខ សម្រាប់កម្មវិធីមួយនៃសង្គ្រាមដែលវាត្រូវបានគេដាក់ឈ្មោះថា ជាក្រុមK-9 Corps ។ តាមពិតការហ្វឹកហាត់សុនខ ជាកម្លាំងពិសេសនេះមានតាំងពីយូរណាស់មកហើយប៉ុន្តែ វាត្រូវបានគេបោះបង់ចោលបន្ទាប់ពីសង្គ្រាមលោកលើកទី១ ។ នៅពេលដែលប្រទេសនេះបានចូលសង្គ្រាមលោកលើកទី២នាខែធ្នូឆ្នាំ១៩៤១ សមាគមកណ្តាលអាមេរិចមានឈ្មោះថា Kennel Association និងក្រុមមួយដែលមានឈ្មោះថា Dogs for...
តូក្យូ៖ គណៈកម្មាធិការរៀបចំការប្រកួត កីឡាអូឡាំពិកទីក្រុងតូក្យូ បានធានាដល់អត្តពលិក និងអ្នកគាំទ្រថា នឹងមិនមានការលុបចោលជាដាច់ខាតនៃការប្រកួត កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២០ ដោយសារតែការផ្ទុះឡើង នៃវីរុសនេះប៉ុន្តែមិនទាន់បានពន្យល់ឲ្យបានពេញលេញពីរបៀបការពារ គ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយការគំរាមកំហែង យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ពួកគេបាននិយាយថា ដោយមានរយៈពេលតិចជាង ៦ ខែរហូតដល់ការប្រកួតបានចាប់ផ្តើមនៅប្រទេសជប៉ុន សហគមន៍អន្តរជាតិនៅតែបន្តតស៊ូជាមួយវីរុសថ្មីដ៏សាហាវ ដែលមានដើមកំណើតនៅទីក្រុងវ៉ូហានប្រទេសចិនកាលពីខែធ្នូ និងបណ្តាលឲ្យមានរោគសញ្ញាដូចជំងឺរលាកសួត។ អង្គការសុខភាពពិភពលោក បានប្រកាសពីការផ្ទុះឡើងនៃវីរុសបានវាយប្រហារប្រទេសចិនខ្លាំងបំផុត ជាភាពអាសន្នផ្នែកសុខភាពពិភពលោកកាលពី...
BBC៖ ប៉ូលីសថៃបាននិយាយថាទាហានម្នាក់ ដែលបានសម្លាប់មនុស្ស ២០ នាក់នៅក្នុងការបាញ់ប្រហារដោយកាំភ្លើង នៅក្នុងទីក្រុង Nakhon Ratchasima ប្រទេសថៃត្រូវបានកងកំលាំងសន្តិសុខបាញ់សម្លាប់ហើយ។ ទាហានជាន់ខ្ពស់ថៃឈ្មោះ Jakraphanth Thomma កាលពីថ្ងៃសៅរ៍បានសម្លាប់មេបញ្ជាការរបស់ខ្លួន មុនពេលលួចអាវុធពីជំរុំយោធា។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ជនសង្ស័យបានបន្តការវាយប្រហារនៅតាមដងផ្លូវ និងនៅក្នុងមជ្ឈមណ្ឌល ផ្សារទំនើបមួយនៅក្រុង...
ភ្នំពេញ ៖ នាយកឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញផលិតផល តាមអនឡាញ។ ការថ្លែងរបស់លោកនេះ បន្ទាប់កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត បានជួបប្រជុំពិភាក្សា។ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាង គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ...