បរទេស៖ ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បានធ្វើសកម្មភាពដើម្បីទប់ស្កាត់មិនឲ្យ មានផលប៉ះពាល់សេដ្ឋកិច្ច បណ្ដាលមកពីការផ្ទុះឡើងនៃកូរ៉ូណាវីរុស ដែលកើតមានដំបូងក្នុងប្រទេសចិន ស្របពេលដែលវិធាការដ៏តឹងរឹងថ្មី ដែលមានគោលដៅប្រឆាំងការរីករាលដាលនៃវីរុសនេះ រួមទាំងការផ្តោតគោលដៅ លើភ្ញៀវទេសចរបរទេសផងនោះ បានដាក់ឲ្យអនុវត្តជាធរមាន។ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បាននិយាយប្រាប់កិច្ចប្រជុំ នៃក្រុមការងាររដ្ឋាភិបាល ដែលសម្របសម្រួលលើការឆ្លើយតប របស់ប្រទេសជប៉ុនចំពោះវីរុសថ្មី ឲ្យបង្កើតវិធានការនានា...
ភ្នំពេញ ៖ ក្រោយបញ្ចប់សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លេីកទី៤២នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ បានបង្ហាញលទ្ធផលយ៉ាងត្រចះត្រចង់ ក្នុងរយៈពេលនៃសន្និបាត២ថ្ងៃដែលចាប់ពីថ្ងៃទី១-២ខែកុម្ភៈ ឆ្នាំ២០២០។ តាមរយៈសន្និបាតនេះ គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់បានប្រកាសបន្តប្រឆាំង មិនឲ្យមានចលនាបដិវត្តន៍ពណ៌ និងប្តេជ្ញាពូនជ្រំលទ្ធិប្រជាធិបតេយ្យ។ សន្និបាត២ថ្ងៃប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត ព្រមទាំងសមាជិក សមាជិកា៣៤២០នាក់។ យោងតាមសេចក្តីប្រកាស...
បរទេស៖ ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas បាននិយាយនៅពេលថ្មីៗនេះថា លោកបានកាត់ផ្ដាច់ចំណងមិត្តភាពជាមួយអាមេរិក និងប្រទេសអ៊ីស្រាអែលហើយ ស្របពេលដែលប្រទេសអារ៉ាប់នានា បានច្រានចោលផែនការសន្តិភាពតំបន់មជ្ឈិមបូព៌ា របស់រដ្ឋបាលលោក ត្រាំ។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអារ៉ាប់ លោក Mahmoud Abbas បាននិយាយថា “យើងបានជូនដំណឹង ដល់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិក ស្តីពីការសម្រេចចិត្តនេះ តាមរយៈលិខិតពីរ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅ សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានក្រសួងការបរទេសខ្មែរ។ ក្នុងឱកាសឆ្លៀតចូលរួមប្រជុំនាយករដ្ឋមន្រ្តីកម្ពុជា-ប្រធានាធិបតីកូរ៉េខាងត្បូងក៏នឹងជួបពិភាក្សាគ្នា លើកិច្ចសហប្រតិប្តិការតំបន់និងពិភពលោកផងដែរ។...
ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃអាទិត្យថា អ្នកជំងឺសរុបចំនួន ៣២៨ នាក់ដែលឆ្លងវីរុសកូរ៉ូណាវីរុស ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយកាលពីល្ងាចថ្ងៃសៅរ៍។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិចិន (NHC) បាននិយាយនៅក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃសៅរ៍មនុស្ស ៨៥ នាក់បានដើរចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ ក្នុងនោះ...
បរទេស៖ ខណៈពេលដែលចំនួនអ្នកស្លាប់ វីរុស វ៉ូហាននៅតែបន្តកើនឡើងប្រទេសចិន ត្រូវបានគេរាយការណ៍ថា បានទទួលរងនូវការឆ្លងដ៏គ្រោះថ្នាក់មួយទៀត ខណៈដែលអាជ្ញាធរមូលដ្ឋានបានរកឃើញថា មានវីរុស H5N1 ថ្មីដែលគេស្គាល់ជាទូទៅថាជាជំងឺផ្តាសាយបក្សី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងកសិកម្មចិនបាននិយាយនៅថ្ងៃអាទិត្យថា មានការផ្ទុះជំងឺផ្តាសាយបក្សីថ្មី H5N1 នៅក្នុងខេត្តហ៊ូណាន ប៉ុន្តែបានអះអាងថា គ្មានករណីនៃការប៉ះពាល់មនុស្ស...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានប្រឈមមុខនឹងភាពឯកោកាន់តែខ្លាំង ក្នុងទីចំពោះមុខនៃការបង្កើនដាក់បម្រាមធ្វើដំណើរនិងផ្អាកជើងយន្តហោះអន្តរជាតិ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ស្របពេលដែលចំនួនអ្នកស្លាប់បណ្ដាលមកពី ផ្ទុះឆ្លងរាលដាលនៃកូរ៉ូណាវីរុស បានកើនឡើងដល់២៥៩នាក់។ យោធារុស្ស៊ី តាមសេចក្តីរាយការណ៍ នឹងចាប់ផ្តើមជម្លៀសពលរដ្ឋរុស្ស៊ី ចេញពីប្រទេសចិន នៅថ្ងៃចន្ទនិងថ្ងៃអង្គារសប្ដាហ៍ក្រោយ ហើយមន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ត្រូវបានគេដកស្រង់សម្តីថា ការជម្លៀសនេះ នឹងត្រូវចេញពីតំបន់នានាដែលមានការឆ្លងវីរុសថ្មីនេះច្រើនបំផុត។ គួរបញ្ជាក់ថា...
ភ្នំពេញ៖ នៅក្នុងអំឡុងខែកុម្ភៈនេះ ជាពេលវេលាកំណត់ របស់សហភាពអឺរ៉ុប(EU)ក្នុងការសម្រេចចិត្តជាចុងក្រោយត្រូវដកហូត ឬរក្សាទុក ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទលើកលែងតែងអាវុធ(EBA)បន្តទៀតឲ្យកម្ពុជា ។ ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ទោះបាត់EBAពីកម្ពុជាគឺមិនមែនជាការបាត់ទីផ្សារការនាំទំនិញពីកម្ពុជាចូលEUទេ ។ ការប្រកាសដកឬបន្តEBA របស់EU គឺប្រសិនបើរកឃើញ ការរំលោភ សិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា ។ EBA...
បរទេស៖ ខ្សែភាពយន្តរបស់លោក Oliver Stone បានឈ្នះពានរង្វាន់ Academy Awards ចំនួន ១២ ក្នុងនោះមានពីរសម្រាប់អ្នកដឹកនាំរឿងល្អបំផុត ក៏ដូចជា Golden Globes និង BAFTAs។ ការផ្តោតអារម្មណ៍ថ្មីរបស់លោក គឺភាពយន្តឯកសារស្តីពី ប្រទេសវ៉េណេស៊ុយអេឡា ប្រទេសអ៊ុយក្រែន និងទៅលើលោក Edward Snowden...