ប្រែសម្រួលៈ ណៃ តុលា បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយចិនបានបែកធ្លាយព័ត៌មានមុននេះថា អ្វីដែលគេហៅថាវីរុសវ៉ូហាន នៅថ្ងៃសៅរ៍បានធ្វើឱ្យមនុស្ស ៣០៤ នាក់ស្លាប់ និងច្រើនជាង ១៤,០០០ នាក់ឆ្លងជំងឺរលាកសួតថ្មីនេះ ខណៈពេលដែលចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនដីគោកបន្តកើនឡើងជាលំដាប់ ករណីស្លាប់ដំបូងត្រូវបានគេរាយការណ៍នៅថ្ងៃអាទិត្យក្រៅប្រទេសចិន ដូច្នេះចំនួនអ្នកស្លាប់អន្តរជាតិមានដល់ ៣០៥ នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ...
ភ្នំពេញ៖ លោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិសមាគមសហព័ន្ធ ស្វាយកម្ពុជាបានឲ្យដឹងថា ឈ្មួញជនជាតិថៃ ដែលឈរជើងទិញស្វាយរបស់ខ្មែរនៅតាមព្រំដែន បានចាប់ផ្ដើមទម្លាក់តម្លៃស្វាយរបស់ខ្មែរក្រោមលេសទីផ្សារចិន ផ្អាកទទួលទិញដោយសារផ្ទុះ ជំងឺរលាកសួត បង្កដោយវីរុស កូរ៉ូណា។ ទាក់ទិនបញ្ហានេះលោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិសមាគមសហព័ន្ធស្វាយកម្ពុជា បានចាត់ទុកការទម្លាក់តម្លៃស្វាយរបស់ខ្មែរនេះ ជាទង្វើឆ្លៀតឱកាសរបស់ក្រុមឈ្មួញខិលខូច តែប៉ុណ្ណោះព្រោះចិននៅតែបន្តទិញផ្លែស្វាយពីថៃ និងវៀតណាមដដែល។ លោក...
បរទេស៖ រដ្ឋាភិបាលវៀតណាម នឹងបរិច្ចាគទំនិញនិងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តដែលមានតំលៃ ៥០០,០០០ ដុល្លារ ដើម្បីជួយប្រទេសចិន ក្នុងការដោះស្រាយការរីករាលដាល នៃមេរោគរលាកសួតថ្មី កូរ៉ូណាវីរុស ដែលបានសម្លាប់មនុស្សកើនឡើងដល់ ២៥៩នាក់ នៅក្នុងប្រទេសចិន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រៅពីនេះកាកបាទក្រហមវៀតណាម នឹងផ្តល់ថវិកាចំនួន ១០...
មូស្គូ៖ លោក Dmitry Peskov បាននិយាយថាយន្តហោះរបស់កងកំលាំងអាកាសរុស្ស៊ី នឹងចូលរួមក្នុងការនាំជនជាតិរុស្ស៊ី ពីខេត្តនានារបស់ប្រទេសចិន ដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុត ពីមេរោគរលាកផ្លូវដង្ហើម កូរ៉ូណាវីរុស ចាប់ផ្តើមនៅថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរ បស់លោក Peskovថា «តាមបទបញ្ជារបស់ប្រធានាធិបតីរុស្ស៊ី និងអគ្គមេបញ្ជាការកំពូល នៃកងកំលាំងប្រដាប់អាវុធ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានប្រកាសជាសាធារណៈអំពីបញ្ហាសុខភាពជាបន្ទាន់ និងបានហាមប្រាមជាបណ្តោះអាសន្ន នូវការចូលមកពីសំណាក់ជនបរទេស ដែលបានធ្វើដំណើរដល់ប្រទេសចិន ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ ដែលមានផ្ទុកមេរោគ ដែលកំពុងតែឆ្លងរាលដាយ៉ាងខ្លាំង ដោយសារវីរុសថ្មី ដែលសម្លាប់មនុស្សយ៉ាងច្រើន ។ ការហាមប្រាមជាថ្មីនេះ នឹងត្រូវស្នើឡើងដល់ពលរដ្ឋអាមេរិកាំងផងដែរ...
ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសកាលពីថ្ងៃសៅរ៍ថា អ្នកជំងឺសរុបចំនួន ២៤៣ នាក់ដែលឆ្លងវីរុសកូរ៉ូណាវីរុស ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយកាលពីល្ងាចថ្ងៃសុក្រ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិ (NHC) បាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា ថ្ងៃសុក្រមានមនុស្ស ៧២ នាក់បានដើរចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយឡើងវិញ។ អ្នកជំងឺអាចត្រូវបានអនុញ្ញាត...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ថា ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយមានកម្រិត៥,៣រ៉ិចទ័រ បានកើតឡើងនៅថ្ងៃសៅរ៍នេះ នៅខេត្ត Ibaraki ប្រទេសជប៉ុន ។ ការរញ្ជួយនេះបានកើតឡើង នៅវេលាម៉ោង២និង០៧នាទីព្រឹក ម៉ោងក្នុងស្រុក ដែលមានរង្វាស់៣៦.០ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៤០.១ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត និងមានជម្រៅ៧០គីឡូម៉ែត្រ ។ គ្រោះរញ្ជួយដីនៅខេត្ត...
កំពង់ចាម ៖ ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ ខេត្តកំពង់ចាម បានទទួលបានភ្ញៀវទេសចរ សរុប១៣.៨០៩ នាក់ កើនឡើង១៣ ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ។ តាមលោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនៅក្នុងខេត្តកំពង់ចាម...
បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នៅថ្ងៃសុក្រសប្ដាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដកអង់គ្លេសចេញពីសហភាពអឺរ៉ុប ហើយនេះជាដំណើរដាក់អង់គ្លេស ឲ្យស្ថិតនៅលើផ្លូវឆ្ពោះទៅរកការធ្វើ Brexit ពេញលេញ នៅចុងខែនេះ។ លោក Boris Johnson បានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្នុងពេលបច្ចុប្បន្ននេះ យើងអាចនឹងបោះជំហានឆ្ពោះទៅក្លាយជាប្រទេសមួយ ដែលមានរដ្ឋាភិបាលផ្តោតលើការផ្តល់សេវាកម្មសាធារណៈកាន់តែប្រសើរ មានឱកាសកាន់តែច្រើន និងបញ្ចេញនូវសក្ដានុពលគ្រប់ផ្នែកទាំងអស់ របស់ចក្រភពអង់គ្លេសដ៏ត្រចះត្រចង់របស់យើង...
យ៉ាំងហ្គោន៖ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានកត់សម្គាល់លើសេចក្តីសម្រេចរបស់តុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីវិធានការបណ្តោះអាសន្នទាក់ទង នឹងបណ្តឹងរបស់ប្រទេសហ្គាំបៀ ដោយបដិសេធពីបទប្រល័យពូជសាសន៍នៅរដ្ឋរ៉ាក់ឃីន ជម្រុញឱ្យតុលាការអន្ដរជាតិឈានដល់ការសម្រេចចិត្តត្រឹមត្រូវ សេចក្តីថ្លែងការណ៍របស់ក្រសួងបានឲ្យដឹងថា “ វាមានសារៈសំខាន់ សម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលតុលាការឈានដល់ការសម្រេចចិត្ត ត្រឹមត្រូវលើអង្គហេតុនៃករណីនេះ”។ ប្រទេស Gambia ក្នុងនាមអង្គការសហប្រតិបត្តិការអ៊ិស្លាម (OIC) បានដាក់ពាក្យសុំទៅ ICJ ប្រឆាំងនឹងប្រទេសមីយ៉ាន់ម៉ា...