សេអ៊ូល៖ កូរ៉េខាងជើង បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានតែងតាំងជាផ្លូវការនូវមន្រ្តីមួយរូប ដេីម្បីដោះស្រាយបញ្ហាអន្តរកូរ៉េ ដែលនឹងក្លាយជាអ្នកការទូតកំពូលថ្មីរបស់ខ្លួន នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថាក្រសួងការបរទេសបានរៀបចំពិធីជប់លៀងសម្រាប់ឯកអគ្គរដ្ឋទូត ដែលមានមូលដ្ឋាននៅទីក្រុងព្យុងយ៉ាង មុនថ្ងៃបុណ្យចូលឆ្នាំថ្មី និងបានសំដៅទៅលើលោក Ri Son-gwon ដែលស្ថិតក្នុងចំណោមមន្ត្រីជាន់ខ្ពស់ ដែលកំពុងកាន់ដៃគ្នានៅក្នុងពិធីជួបជុំនោះក្នុងនាមជារដ្ឋមន្រ្តីក្រសួងការបរទេស។ នេះជាលើកទីមួយហើយ ដែលសារព័ត៌មានកូរ៉េខាងជើង បានបញ្ជាក់ពីការតែងតាំងលោក ហេីយការរំពឹងទុកបានលេចចេញនាពេលថ្មីៗនេះថាលោករី ដែលជាអតីតប្រធានគណៈកម្មាធិការ...
បរទេស៖ នាយកប្រតិបត្តិហុងកុងលោកស្រី Carrie Lam បានប្រកាសថា សាលារៀននៅលើទឹកដីនេះនឹងត្រូវបិទរហូតដល់ថ្ងៃទី ១៧ ខែកុម្ភៈដើម្បីជាការបង្ការប្រឆាំងនឹងជំងឺឆ្លងគឺវីរុស កូរ៉ូណាវីរុសដោយសារចំនួនអ្នកស្លាប់ នៅក្នុងប្រទេសចិនដីគោកបានកើនឡើងដល់ ៤២ នាក់ ហើយជំងឺនេះបានបន្តរាលដាលពាសពេញ ទ្វីបអាស៊ី និងពិភពលោក។ យោងតាមសារព័ត៌មាន The Washington Post ចេញផ្សាយថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០...
ប្រែសម្រួលៈ ណៃ តុលា បរទេស៖ មន្ត្រីអាកាសចរណ៍ហ្វីលីពីនម្នាក់បាននិយាយនៅថ្ងៃនេះថា មានអ្នកទេសចរចិនជិត ៥០០ នាក់ដែលបានមកដល់ទីក្រុង Kalibo, Aklan ពីទីក្រុង វូហាន ប្រទេសចិន នឹងត្រូវបានដឹកត្រឡប់ទៅកន្លែងដើមវិញនៅសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន The Standard ចេញផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២០ថានាយកប្រតិបត្តិនៃក្រុមប្រឹក្សាអាកាសចរណ៍ស៊ីវិលលោក...
បរទេស៖ អគ្គិភ័យមួយបានឆាបឆេះនៅក្នុងអគារមួយនៅជិតអាកាសយានដ្ឋានស៊ីដនី នៅល្ងាចថ្ងៃអង្គារ ដោយមានក្រុមពន្លត់អគ្គិភ័យជាង ៨០ នាក់បានហៅឱ្យជួយពន្លត់ចំពោះអគ្គិភ័យដ៏ធំនេះ។ យោងតាមសារព័ត៌មាន 7News ចេញផ្សាយនៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមពន្លត់អគ្គិភ័យត្រូវបានគេហៅទៅផ្លូវ Coward តំបន់ Mascot នៅម៉ោងប្រហែល ៧ និង ១៥ នាទីល្ងាច ដោយមានប៉ូលីសនិងរថយន្តសង្គ្រោះបន្ទាន់បានចូលរួមផងដែរ។...
កូរ៉េ៖ ការលេចធ្លាយថ្មីរបស់ទូរស័ព្ទ Galaxy S20 បញ្ជាក់ថា ទូរស័ព្ទប្រភេទនេះ នឹងប្រើបច្ចេកវិទ្យាផ្តិតមេដៃលើអេក្រង់ របស់ក្រុមហ៊ុនបច្ចេកទេសកូរ៉េខាងត្បូង Samsung ដោយមានអេក្រង់ ១២០ HZ ដ៏មានអានុភាពបំផុតនាពេលបច្ចុប្បន្ន បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងទៅតាម XDA Developers បានឲ្យដឹងថា ស្មាតហ្វូន Galaxy S20 Plus...
Harry Kane មកដល់ថ្ងៃសុក្រនេះទើបតែបញ្ចប់ទៅ នៃការវះកាត់សរសៃពួរជើងខាងឆ្វេងរបស់ខ្លួន ដែលបានទទួលរងរបួសកាលពីអំឡុងពេល ប្រកួងចុងក្រោយចាញ់នឹងក្រុម Southampton ។ ទោះបីជាយ៉ាងណាក្តីអវត្តមានរបស់កីឡាករ Kane ពិតជាបានធ្វើឲ្យគ្រូបង្វឹកថ្មីរបស់ក្លឹប Spurs គឺលោក Mourinho មានអារម្មណ៍ពិបាកចិត្តមិនតិចនោះឡើយ ហើយដោយត្រូវបានព្យាករណ៍ថានឹងអាចសម្រាកព្យាបាល រហូតទៅដល់២ខែផងប៉ុន្តែកាន់តែអាក្រក់ជាងនេះ នៅពេលដែលគ្រូពេទ្យជំនាញក្រោយវះកាត់ ហើយបានបញ្ជាក់ទៀតថាមិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០រដូវក្តៅខាងមុខនេះក៏ Kane មិនអាចចូលរួមបានឡើយ។...
ភ្នំពេញ៖ ក្នុងនាមក្រុមគ្រួសារនៃសពជនរងគ្រោះ ដែលស្លាប់ដោយសារមិត្តភក្តិរៀនជាមួយគ្នា នៅសាលាអន្តរជាតិអាមេរិកាំង AIS វាយនោះ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមថ្លែងអំណរគុណចំពោះព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានដឹកនាំបញ្ជាកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងមន្រ្តីពាក់ព័ន្ធបំពេញការងារយ៉ាងមមាញឹករហូតដល់ឃាត់ខ្លួនជនបង្កឈ្មោះនី លីស៊ាងនៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២០នេះ។ ភ្លាមៗក្រោយកើតហេតុឧត្តមសេនីយ៍ទោសុង លីស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនព្រហ្មទណ្ឌ បានបញ្ជាទៅ លោកវរសេនីយ៍ទោ...
ភ្នំពេញ:លោកអធិការខណ្ឌបឹងកេងកង បានបញ្ជាក់នៅមុននេះបន្តិចថាយុវសិស្សសាលាអន្តរជាតិអាមេរិកាំង AISដែលវាយមិត្តភក្តិស្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហេីយ។ សូមរំលឹកថាយុវសិស្សម្នាក់ រៀននៅសាលាអន្តរជាតិអាមេរិកាំង AISត្រូវមិត្តភក្តិរវាយរហូតដល់ស្លាប់ ពេលបញ្ជូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ៤៣០ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។ ប្រភពពីមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះត្រូវដៃគូទំនាស់វាយមួុយដៃចំដើមទ្រូង និងក បណ្តាលឲ្យចុកណែន ហើយត្រូវមិត្តភក្តិររួមថ្នាក់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សុី ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ថា...
ភ្នំពេញ : យុវសិស្សម្នាក់ រៀននៅសាលាអន្តរជាតិអាមេរិកាំង AISត្រូវមិត្តភក្តិរវាយរហូតដល់ស្លាប់ ពេលបញ្ជូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ៤៣០ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។ ប្រភពពីមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះត្រូវដៃគូទំនាស់វាយមួុយដៃចំដើមទ្រូង និងក បណ្តាលឲ្យចុកណែន ហើយត្រូវមិត្តភក្តិររួមថ្នាក់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សុី ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ៕...