ភ្នំពេញ៖ ខណ្ឌរដ្ឋបាលជលផលខេត្តកំពតនៅរសៀលថ្ងៃទី១៨ ខែមករានេះ បានបន្តចុះឃាត់ការចាក់ដីរំលោភដែនសហគមន៍នេសាទព្រែកត្នោត ដែលបានចាក់លុបគោលព្រំអស់ចំនួន៣ និងថ្នាលបណ្ដុះកោងកាងចំនួន ៧ពាន់ដើម។ រដ្ឋបាលជលផលខេត្តកំពតបានបញ្ជាក់ថា ការចាក់ដីនេះមានបណ្ដោយ ៩៩ម៉ែត្រទទឹង ១០ម៉ែត្រហើយករណីនេះលោកអភិបាលខេត្តកំពត លោក ជាវ តាយ មិនឱ្យចាប់គ្រឿងចក្រ ព្រមទាំងឱ្យបន្តសកម្មភាពដដែល៕
កំពង់ចាម ÷ ប្រជាពលរដ្ឋប្រមាណជាង ២០០០ នាក់ មកទទួលសេវាពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូ ពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលការ ពិនិត្យនិងព្យាបាលជំងឺនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ១២ ខែមរាឆ្នាំ ២០២០ នៅក្នុងបរិវេណវិទ្យាល័យសម្ដេច ជួន ណាត ស្ថិតភូមិត្រកួន ឃុំកហរឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម...
បរទេស៖ បន្ទាប់ពីការវាយប្រហារតាមអាកាស របស់អាមេរិកនៅអ៊ីរ៉ាក់ ដែលបានសម្លាប់ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់ Qasem Soleimani មកនោះ សភាអ៊ីរ៉ាក់បានបោះឆ្នោតនៅថ្ងៃទី ៥ ខែមករា ដើម្បីបណ្តេញវត្តមាន យោធាបរទេសចេញពីប្រទេសខ្លួន រួមទាំងកងទ័ពអាមេរិកផងដែរ ដែលអ៊ីរ៉ាក់ បានអញ្ជើញមកកាលពីឆ្នាំ ២០១៤ ដើម្បីប្រយុទ្ធនឹងការលុកលុយរបស់ក្រុមឧទ្ទាម Daesh ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២...
បរទេស៖ ការជំរុញឲ្យទទួលបានអាវុធការពារនេះ កើតឡើង ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងរវាងអ៊ីរ៉ាក់និងអាមេរិក ដែលកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីយោធាអាមេរិកបានបើកការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើក ទៅលើក្បួនរថយន្តមួយនៅអាកាសយានដ្ឋានអន្តរជាតិបាកដាដ ប្រទេស អ៊ីរ៉ាក់ ដែលបានសម្លាប់មេបញ្ជាការកំពូលកងកម្លាំងពិសសេ Quds Force របស់អង្គភាពឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា សមាជិកនៃគណៈកម្មាធិការសន្តិសុខនិងការពារជាតិរបស់អ៊ីរ៉ាក់...
បរទេស៖ រដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេស បាននិយាយថា ចក្រភពអង់គ្លេសត្រូវតែ “ បង្វែរទ្រព្យសម្បត្តិរបស់ខ្លួន” ដើម្បីកាត់បន្ថយការពឹងពាក់ផ្នែក យោធាលើសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា លោករដ្ឋមន្រ្តីបារម្ភថាប្រសិនបើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ពិតជាកាត់បន្ថយវត្តមានយោធារបស់ខ្លួន នៅជុំវិញពិភពលោក នោះបន្ទុកនឹងត្រូវដាក់លើរដ្ឋផ្សេងទៀតរួមទាំងចក្រភពអង់គ្លេសផងដែរ ជាពិសេសនៅក្នុងបរិយាកាសសន្តិសុខក្នុងតំបន់ដែលកំពុងតានតឹង នៅមជ្ឈឹមបូព៌ា។ រដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេស Ben...
បរទេស៖ លោក Justin Trudeau នាយករដ្ឋមន្រ្តីកាណាដា ដែលថ្មីៗបានធ្វើសន្និសិទកាសែតមួយ ទាក់ទងនឹងការរកឃើញថ្មី ទាក់ទងនឹងការធ្លាក់យន្ដហោះអ៊ុយក្រែន នៅអ៊ីរ៉ង់ដែលបានសម្លាប់មនុស្សទាំងអស់ ១៧៦ នាក់នៅលើយន្តហោះរួមទាំងពលរដ្ឋកាណាដា ៥៧ នាក់។ លោកថា លោកនៅតែមានសំណួរជាច្រើនទាក់ទងនឹងការបាញ់ទម្លាក់ ធ្លាក់យន្តហោះអ៊ុយក្រែនពីសំណាក់អ៊ីរ៉ង់ ហើយលោកទទូចឱ្យមានការបញ្ជាក់ ភាពច្បាស់លាស់ពេញលេញ។ លោកនាយករដ្ឋមន្រ្តីកាណាដារូបនេះបានបន្ថែមថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ចាំបាច់ត្រូវទទួលខុសត្រូវ ទាំងស្រុងចំពោះឧប្បត្តិហេតុដ៏គួរឱ្យរន្ធត់នេះ។ យោងតាមសារព័ត៌មាន...
បរទេស៖ ទីក្រុងប៉េកាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសចិន នឹងមិនផ្លាស់ប្តូរគោលជំហរខ្លួន ដែលថា កោះតៃវ៉ាន់ជាកម្មសិទ្ធិរបស់ចិន ក្រោយប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សា អ៊ីងវិន ដែលបានជាប់ឆ្នោតម្តងទៀត បាននិយាយថា លោកស្រីនឹងមិនចាញ់ការគម្រាមកំហែងរបស់ចិន ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយព្រមានថា លោកស្រីនឹងគ្រោះមហន្តរាយ។ ជាការឆ្លើយតបទៅនឹងលទ្ធផលបោះឆ្នោតនោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសចិន បាននិយាយដូច្នេះថា “មិនថាមានអ្វីកើតឡើង...
កាប៊ុល៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យទី១២ខែមករានេះបានឲ្យដឹងថា សមាជិកយោធាអាមេរិក ២ នាក់ត្រូវបានសម្លាប់និង ២ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការផ្ទុះមួយនៅខេត្ត Kandahar ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសៅរ៍ម្សិលមិញ។ កងកំលាំងគាំទ្រការតស៊ូដឹកនាំ ដោយអង្គការណាតូបានធ្វើសេចក្តី ការណ៍និងបញ្ជាក់ថា យោធាសហរដ្ឋអាមេរិក ២ នាក់ត្រូវបានសម្លាប់និង ២ នាក់បានរងរបួសនៅក្នុងប្រតិបត្តិការ របស់ខ្លួនក្នុងពេលដែលរថយន្តរបស់ពួកគេត្រូវបានវាយប្រហារ ដោយគ្រាប់បែកប្រភេទ IED នៅខេត្ត...
បរទេស៖ នៅថ្ងៃអាទិត្យទី១២ ខែមករានេះទូរទស្សន៍ BBC បានចេញផ្សាយថា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការដោះស្រាយរបស់លោកទៅលើវិបត្តិភ្លើងឆេះព្រៃ ដែលបច្ចុប្បន្ននៅតែកំពុងរាលដាលពាសពេញប្រទេសនៅឡើយនោះ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ នាយករដ្ឋមន្រ្តីបានប្រឈមមុខនឹងការរិះគន់ ដែលកំពុងកើនឡើងជុំវិញការឆ្លើយតប របស់រដ្ឋាភិបាលរបស់គាត់ចំពោះភ្លើងឆេះព្រៃ និងជាពិសេសក៏ដូចជាគោលនយោបាយអាកាសធាតុរបស់រដ្ឋាភិបាល របស់លោកផងដែរ។គួរឲ្យដឹងទៀតដែរថាចាប់តាំងពីខែកញ្ញា ភ្លើងឆេះព្រៃបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨ នាក់មកហើយ និង...
បរទេស៖ ប្រទេសអ៊ីរ៉ង់បាននិយាយនៅថ្ងៃសៅរ៍នេះថា យោធារបស់ខ្លួន បានច្រឡំបាញ់ទម្លាក់យន្តហោះអ៊ុយក្រែន សម្លាប់អ្នកជិះលើយន្តហោះទាំងអស់ចំនួន១៧៦នាក់ គឺថា ប្រព័ន្ធការពារដែនអាកាស ត្រូវបានបាញ់ចេញដោយសារភិតភ័យ ក្នុងខណៈប្រកាសអាសន្នខ្ពស់ ក្រោយធ្វើការវាយប្រហារ មីស៊ីលអ៊ីរ៉ង់ទៅលើគោលដៅអាមេរិកនៅអ៊ីរ៉ាក់។ នៅលើបណ្ដាញសង្គមធ្វីតធ័រ ប្រធានាធិបតីអ៊ីរ៉ង់ លោកហាស្សាន រ៉ូហានី បានសរសេរដូច្នេះថា “សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ មានការសោកស្តាយយ៉ាងខ្លាំង ចំពោះកំហុសឆ្គង់ដ៏អាក្រក់នេះ” ហើយលោកបានសន្យាថា អ្នកដែលនៅពីក្រោយហេតុការណ៍បាញ់ទម្លាក់យន្តហោះអ៊ុយក្រែននោះទាំងអស់ នឹងត្រូវកាត់ទោស។...