ប្រែសម្រួលៈ ណៃ តុលា បរទេស៖ យោងតាមរបាយការណ៍ចេញផ្សាយ នៅថ្ងៃសុក្រដោយមូលនិធិ Mirror ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលជួយដល់គ្រួសារដែលមានកុមារបាត់ខ្លួន បានឱ្យដឹងថា ក្មេងសរុបចំនួន ២៤៤ នាក់នៅក្នុងប្រទេសថៃបានបាត់ខ្លួនកាលពីឆ្នាំមុន ជាមួយនឹងចំនួនក្មេងស្រីដែលបាត់ខ្លួនមានចំនួន ៥០ ភាគរយខ្ពស់ជាងក្មេងប្រុស។ បើតាមរបាយការណ៍ ការបាត់ខ្លួននេះ គឺបណ្តាលមកពីកត្តាជាច្រើនដូចជា ការរត់ចេញពីផ្ទះដោយស្ម័គ្រចិត្តដើម្បីគេចចេញពីអំពើហិង្សាក្នុងគ្រួសារ ការចាប់ពង្រត់ និងការភៀសខ្លួនទៅស្នាក់នៅជាមួយក្មេងប្រុសឬសង្សារ...
បរទេស៖ទីក្រុងវ៉ាស៊ីនតោន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានច្រានចោលសំណើអ៊ីរ៉ាក់ ដែលសុំឲ្យត្រៀមរៀបចំដកកងទ័ពអាមេរិក ស្របពេលមានភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់កើនឡើងខ្លាំង ក្រោយអាមេរិកសម្លាប់មេបញ្ជាការអ៊ីរ៉ង់មួយរូប នៅក្នុងទីក្រុងបាដាដ និងបាននិយាយថា ខ្លួនកំពុងតែស្វះស្វែងពង្រីកវត្តមានណាតូ នៅទីនោះ។ ដោយស្វះស្វែងរឹតបន្តឹងដាក់សម្ពាធលើសត្រូវរបស់ខ្លួន សហរដ្ឋអាមេរិក នៅក្នុងពេលទន្ទឹមគ្នានេះដែរ ក៏បានដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសអ៊ីរ៉ង់ ដើម្បីជាការឆ្លើយតបចំពោះ ការវាយប្រហារមួយ ទៅលើកងទ័ពសហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ ធ្វើឡើងដោយទីក្រុងតេអេរ៉ង់ សងសឹកចំពោះការសម្លាប់នាយឧត្តមសេនីយ៍ លោក...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Adel Abdul Mahdi តាមសេចក្តីរាយការណ៍ មានបំណងចង់ឲ្យរដ្ឋមន្ត្រីការបរទេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជូនក្រុមទៅប្រទេសអ៊ីរ៉ាក់ និងបង្កើតផែនការរៀបចំដកកងទ័ពអាមេរិក ចេញពីប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បាននិយាយប្រាប់ថា លោក Adel Abdul Mahdi បានស្នើឲ្យរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ បានលេីកឡេីងពីគុណតម្លៃនៃសន្តិភាពមិនអាចកាត់ថ្លៃបាន ក្នុងប្រវត្តិសាស្រ្ត ជាង៥០០របស់កម្ពុជា។ លោក ហ៊ុន ម៉ាំណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធពុទ្ធរូបព្រះអង្គធំ...
ភ្នំពេញ : នៅវេលាម៉ោង ៣ រសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីអគ្គិភ័យឆេះផ្ទះជួលមួយមិនដឹង ឲ្យរងការខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ។ មូលហេតុ៖ មិនទាន់ដឹងនោះទេ។ ខណ:នេះ រថយន្តពន្លត់អគ្គិភ័យបានកំពុងអន្តរាគមន៍ ។ បច្ចុប្បន្នអគី្គភ័យបានថមថយទៅវិញហើយ តែទោះជាយ៉ាងណាកម្លាំងពន្លត់អគ្គីភ័យនៅតែបន្តបាញ់ពន្លត់ ដើម្បីឲ្យរលត់ទាំងស្រុង។ ករណីនេះមិនបណ្ដាលឱ្យមានការឆេះរាលដាល ដល់ផ្ទះអ្នកដទៃនោះទេហើយក៏មានអ្នករបួសនោះដែរ។
បរទេស: ក្រោយការសម្លាប់បុរសកំពូលរបស់អ៊ីរ៉ង់ រួចមកកាលពីថ្ងៃសុក្រមន្ទីរបញ្ចកោណ បានអះអាងថាខ្លួនកំពុងបញ្ជូនកងទ័ពជិត៣០០០នាក់ បន្ថែមទៀតទៅកាន់មជ្ឈឹមបូព៌ាចេញពីផ្នែកអាកាស ទី៨២ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងbកើនឡើងដល់កងកម្លាំងអាមេរិកនៅក្នុងតំបន់។ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ដែលនិយាយក្នុងលក្ខខណ្ឌអនាមិកបាននិយាយថា ការដាក់ពង្រាយបន្ថែមរបស់សហរដ្ឋអាមេរិក ក៏កំពុងត្រូវបានថ្លឹងផងដែររួមមានការបញ្ជូនធាតុ នៃកងពលតូចទ័ពអាកាសលេខ១៧៣ ដែលមានមូលដ្ឋាននៅអឺរ៉ុប សម្រាប់កិច្ចការដូចជាកិច្ចការពារស្ថានទូតនៅប្រទេសលីបង់ផង។ នៅថ្ងៃសុក្រជាមួយគ្នាមេបញ្ជាការជាន់ខ្ពស់ បានប្រមានថាគោលដៅសំខាន់ចំនួន៣៥ រួចទៅហើយដែលត្រូវបានកំណត់សម្រាប់ការធ្វើវាយប្រហារប្រឆាំង នឹងសហរដ្ឋអាមេរិកបន្ទាប់ពីការធ្វើឃាតឧត្តមសេនីយ៍កំពូលលោក Qassem Soleimani ។ គួរឲ្យដឹងដែរថាក្នុងចំណោមគោលដៅ ដែលស្ថិតក្នុងចម្ងាយឆ្ងាយពីអ៊ីរ៉ង់ទាំងអស់ក៏មានដូចជាទីតាំង...
កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាមលោកអ៊ុន ចាន់ដា បានថ្លែងណែនាំដល់យុវជន យុវនារី ឲ្យខិតខំលេងកីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីសុខភាព និងអភិវឌ្ឍ ន៍រាងកាយ បញ្ញាស្មារតី របស់ខ្លួន ។ នេះជាការលើកឡើងរបស់លោកអភិបា លខេត្តនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ ២០២០ ខណៈពេលចូលរួមជាអធិបតីក្នុងកម្មវិធីប្រកួត កីឡាមហាជនខេត្តកំពង់ចាម ដើម្បីអបអរចូលឆ្នាំសកល និងខួបអនុ...
កំពង់ចាម ÷ នៅព្រឹកថ្ងៃទី ០៥ ខែមករាឆ្នាំ ២០២០ ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តនិគ្រោធារាម ស្ថិតក្នុងស្រុកកងមា ស ខេត្តកំពង់ចាម អភិបាលខេត្តកំពង់ ចាមលោក អ៊ុន ចាន់ដា បានមានប្រ សាសន៍ទៅកាន់ប្រជាពលរដ្ឋថា កត្តាសុខសន្តិភាព នាំមកនូវការរីកចម្រើនលើគ្រប់វិស័យ ផ្តល់សេចក្តីសុខដល់ប្រជាពលរដ្ឋ និងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ។ ...
ស្វាយរៀង៖ ក្មេងស្រីម្នាក់ត្រូវសត្វឪម៉ាល់ទិច ជាច្រើនទ្រនិចបណ្តាលឲ្យស្លាប់បាត់បង់ជីវិត ខណះបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខេត្តដើម្បីជួយសង្គ្រោះ តែគ្រូពេទ្យអស់លទ្ធភាពក្នុងការសង្គ្រោះ ដោយសារជាតិពឹសរាលដាល់ពេញខ្លួន។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី៤ខែមករាឆ្នាំ២០២០ ស្ថិតក្នុងភូមិថ្មី ឃុំសំបួរស្រុកស្វាយទាប ខេត្តស្វាយរៀង។ បើតាមឈ្មោះ វាសនា ត្រូវជាអ៊ុំបង្កើតរបស់ក្មេងស្រី រងគ្រោះបានឲ្យដឹងថាក្មេងស្រីរងគ្រោះ ឈ្មោះរៀម លីណាអាយុជាង៦ឆ្នាំ រៀនថ្នាក់ទី២ជាសិស្សពូកែប្រចាំថ្នាក់។ នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបានជិះកង់ ទៅទិញនំក្នុងភូមិនៅពេលដល់តូបលក់ ចាប់ហ៊ួយក៏ឈប់កង់ក្បែ...
ភ្នំពេញ: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងថា សូមអរគុណសន្តិភាព ក្នងរយៈកាលជាង ២០ឆ្នាំកន្លងមកនេះ ដែលសម្រេចបានក្រោមនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំរបស់កម្ពុជា។ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ ទីបញ្ជាការ ០១ ខ្នង និងបិទវគ្គហ្វឹកហ្វឺនឆ្នាំ២០១៩ របស់កងពលតូចអន្តរាគមន៍លេខ១៤...