បរទេស៖ ប្រទេសអាល្លឺម៉ង់ បានសម្រេចចិត្តផ្គត់ផ្គង់ ឱ្យទីក្រុងគៀវ ជាមួយនឹងប្រព័ន្ធអាវុធប្រឆាំងរថក្រោះចំនួន 1 000 ក៏ដូចជាមីស៊ីល ‘Stinger’ ចំនួន 500 ពីឃ្លាំងស្តុករបស់កងទ័ពអាល្លឺម៉ង់, នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Steffen Hebestreit បានប្រកាសកាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធ របស់ចក្រភពអង់គ្លេស លោក James Heappey បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលទីក្រុងឡុងដ៍ នឹងដកកងទ័ពទាំងអស់ចេញពីប្រទេសអ៊ុយក្រែន ចំពេលមានការភ័យខ្លាចថា រុស្ស៊ីអាចឈ្លានពានប្រទេសជិតខាងរបស់ខ្លួនគឺអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Heappey បានប្រាប់កម្មវិធី BBC Radio...
បរទេស៖ ខណៈដែលគូស្នេហ៍ក្នុងប្រទេសថៃ រៀបចំបង្ហាញអំពីក្តីស្រលាញ់រវាងគ្នាទៅវិញទៅមក នៅថ្ងៃនៃក្តីស្រលាញ់នេះ អាជ្ញាធរសុខាភិបាល កំពុងជំរុញឱ្យគូស្នេហ៍ទាំងអស់នោះ អនុវត្តការរួមភេទដោយសុវត្ថិភាព រួមទាំងពាក់ម៉ាស់អំឡុងពេលរួមភេទផងដែរ។ យោងតាមសារព័ត៌មាន The Star ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ចំនួនករណីឆ្លងមេរោគ កូរ៉ូណា ក្នុងប្រទេសថៃ ជាមជ្ឈមណ្ឌលទេសចរណ៍អាស៊ីអាគ្នេយ៍បានកើនឡើងពីប្រហែល ៨ ០០០ករណី នៅដើមខែនេះ...
បរទេស៖ អាជ្ញាធរបារាំង បានដាក់ពង្រាយរថពាសដែក និងរបាំងការពារសម្រាប់ការតវ៉ាប្រឆាំង ការរឹតបន្តឹងទៅលើកូវីដ១៩។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប៉ូលិសក្រុងប៉ារីសបានត្រៀមខ្លួននៅថ្ងៃសុក្រសម្រាប់ការមកដល់នៃអ្វីដែលហៅថាការតវ៉ា ‘Freedom Convoy’ ដែលនឹងមកដល់រដ្ឋធានីបារាំងនៅថ្ងៃដដែលនោះ។ អាជ្ញាធរបាននិយាយថា “ម៉ាស៊ីនពិសេសនឹងត្រូវបានប្រើប្រាស់” ដើម្បីការពារក្រុមបាតុករ ដែលត្រូវបានហាមឃាត់រួចហើយពីទីក្រុងពីការបិទទីក្រុងប៉ារីស។ ក្នុងវីដេអូដែលបានចែករំលែកតាមអ៊ីនធឺណិត គេអាចឃើញរថពាសដែក បានធ្វើដំណើរមកដល់ជុំវិញរដ្ឋធានីបារាំង។...
បរទេស៖ សមយុទ្ធនេះគឺជាផ្នែកមួយ នៃល្បែងសង្រ្គាមស៊េរីធំ ដែលប្រកាសដោយកងទ័ពជើងទឹករុស្ស៊ី ក្នុងខែមករានៅទូទាំងតំបន់ជាច្រើន និងមានការចូលរួមពីនាវាចម្បាំងជាង ១៤០ គ្រឿង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សេវាកម្មសារព័ត៌មាននៃតំបន់យោធាភាគខាងត្បូងបានប្រកាសថា កប៉ាល់ជាង ៣០គ្រឿងមកពីកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី បានចាកចេញពីកំពង់ផែរបស់ពួកគេនៅ Sevastopol និង Novorossiysk សម្រាប់សមយុទ្ធការពារនៅតំបន់...
បរទេស៖ ប្រទេសរុស្ស៊ីបានសម្រេចចិត្ត ដកបុគ្គលិកការទូតរបស់ខ្លួនមួយចំនួន ចេញពីប្រទេសអ៊ុយក្រែន។ ទីក្រុងមូស្គូនិយាយថា ខ្លួនខ្លាចការបង្កហេតុដែលអាចកើតមាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា វិធានការនេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសមួយចំនួនទៀតបានចាប់ផ្តើមជម្លៀសបុគ្គលិក និងសមាជិកគ្រួសារមួយចំនួនចេញពីស្ថានទូតរបស់ពួកគេក្នុងទីក្រុងគៀវ កាលពីខែមុន ដោយទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃសៅរ៍ ដោយលើកហេតុផលថារដ្ឋលោកខាងលិច អាចមានការយល់ដឹងរឿងមួយចំនួន ហើយមិនបានចែករំលែកជាមួយប្រទេសរុស្ស៊ី។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានមកដល់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទ ជាកន្លែងដែលលោកបានជួបពិភាក្សារយៈពេល ៥ម៉ោងជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រធានាធិបតី Emmanuel Macron បានបដិសេធមិនទទួលការធ្វើតេស្ត Covid បន្ទាប់ពីបានទៅដល់ទីក្រុងមូស្គូ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។...
ភ្នំពេញ: លោក ហ៊ុន ម៉ាណែត សមាជិកគណៈ អចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ថ្លែងរំលេចសមិទ្ធផលគណបក្ស ក្នុងពិធីប្រកាស សមាសភាពក្រុមការងារ យុវជនគណបក្សខេត្តតាកែវ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។ លោក បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា មានវ័យ ជាង៧០ឆ្នាំហើយ ព្រមទាំងបានបំពេញភារកិច្ចប្រកបដោយគុណប្រយោជន៍...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ថា លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានស្ថិរភាព បន្ទាប់ពីបានទទួលការព្យាបាលនៅវិទ្យាស្ថានជាតិរោគបេះដូង (IJN) កូនស្រីរបស់គាត់បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ។ លោកស្រី Marina Mahathir បានឲ្យដឹងថា...
ឡុងដ៌៖ ប្រទេសអង់គ្លេស បានចោទប្រកាន់វិមានក្រឹមឡាំងថា កំពុងស្វែងរកការបង្កើតមេដឹកនាំគាំទ្ររុស្ស៊ីនៅអ៊ុយក្រែន ហើយបានលើកឡើងថា មន្ត្រីចារកម្មរុស្ស៊ី បានទាក់ទងជាមួយអតីតអ្នកនយោបាយអ៊ុយក្រែនមួយចំនួន ដែលជាផ្នែកនៃផែនការ សម្រាប់ការលុកលុយ។ ក្រសួងការបរទេសអង់គ្លេស បានបដិសេធមិនផ្តល់ភស្តុតាង ដើម្បីគាំទ្រការចោទប្រកាន់របស់ខ្លួន ដែលបានកើតឡើងនៅពេលមានភាពតានតឹងខ្ពស់រវាងរុស្ស៊ី និងលោកខាងលិច ជុំវិញការប្រមូលផ្តុំកងទ័ពដ៏ធំរបស់រុស្ស៊ីនៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ប៉ុន្ដែទីក្រុងម៉ូស្គូ បានទទូចថាខ្លួនមិនមានគម្រោងវាយលុកនោះទេ។ ក្រសួងអង់គ្លេសបានឲ្យដឹងថា ខ្លួនមានព័ត៌មានដែលរដ្ឋាភិបាលរុស្ស៊ី កំពុងពិចារណាលើអតីតសមាជិកសភាអ៊ុយក្រែនលោក Yevhen Murayev...