ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី លើកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើសុន្ទរកថា នេះនៅក្នុងសន្និសីទសារព័ត៌មាននៅពេលឆ្លើយតបទៅនឹងការស៊ើបអង្កេត ស្តីពីកិច្ចព្រមព្រៀងបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែររវាងប្រទេសទាំងបី។ លោកបានលើកឡើងថា មិនថាទម្រង់ណាក៏ដោយកិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែរ នឹងធ្វើឱ្យការប្រកួតប្រជែងអាវុធ ក្នុងតំបន់កាន់តែធ្ងន់ធ្ងរបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់រារាំងកិច្ចប្រឹងប្រែងអន្តរជាតិ លើការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពពិភពលោក។ នៅក្នុងនោះដែរកាលពីថ្ងៃពុធ...
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសនៅថ្ងៃសៅរ៍នេះថា លោកនឹងមិនឈរឈ្មោះជាអនុប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ ២០២២ ហើយនឹងចូលនិវត្តន៍ពីនយោបាយ។ លោក ឌូតឺតេ អាយុ ៧៦ ឆ្នាំបានប្រាប់អ្នកកាសែតបញ្ជាក់ឲ្យដឹងថា“ ថ្ងៃនេះខ្ញុំប្រកាសចូលនិវត្តន៍ពីនយោបាយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទាក់ទងនឹងការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើល របស់លោកឌូតឺតេ ដែលបានចូលកាន់តំណែងនៅឆ្នាំ ២០១៦ សម្រាប់អាណត្តិប្រធានាធិបតីរយៈពេល ៦...
បរទេស៖ ប្រទេសរុស្ស៊ីបាននិយាយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា ខ្លួនមានក្តីព្រួយបារម្ភថា កិច្ចព្រមព្រៀងការពារជាតិ AUKUS រវាងអូស្ត្រាលី អង់គ្លេសនិងសហរដ្ឋអាមេរិក នឹងអនុញ្ញាតឲ្យអូស្ត្រាលី ចូលក្នុងក្រុមប្រទេស ដែលប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ។ ទីក្រុងមូស្គូបាននិយាយនៅដើមសប្ដាហ៍នេះថា ខ្លួនកំពុងស្វែងរកព័ត៌មានបន្ថែម ស្តីពីកិច្ចព្រមព្រៀងនោះ ហើយនៅថ្ងៃសុក្រម្សិលមិញនេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថា លោកបានមើលឃើញថា វាជាឧបសគ្គមួយ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានណែនាំឲ្យបង្កើនការពង្រឹងថែរក្សាសន្តិសុខសណ្ដាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបង្កបរិយាកាស ដល់ការរៀបចំការបោះឆ្នោត ឃុំ-សង្កាត់ នាពេលខាងមុខ។ ក្នុងកិច្ចប្រជុំពិនិត្យលទ្ធផល នៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ -សង្កាត់ អាណត្តិទី៥ ខេត្តព្រៃវែង និងទិសដៅអនុវត្តការងារបន្ត ព្រមទាំងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍...
បរទេស៖ មេដឹកនាំមកពីអូស្ត្រាលី ឥណ្ឌា ជប៉ុន និងអាមេរិកបានធ្វើការពិភាក្សាលើបញ្ហា ជាច្រើនរួមទាំងសន្តិសុខដែនសមុទ្រ កិច្ចសហប្រតិបត្តិការវ៉ាក់សាំងប្រឆាំងកូវីដ ក៏ដូចជាស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងនៃ « ការសន្ទនាសន្តិសុខ៤ប្រទេស» ដែលរៀបចំឡើងនៅ សេតវិមាននៅថ្ងៃទី ២៤ ខែកញ្ញា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសចិនបានព្រមានប្រទេសប្រជាធិបតេយ្យនៅអាស៊ី...
បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមសេចក្តីរាយការណ៍ បានសរសេរក្នុងលិខិតអបអរសាទរមួយ ជូនដល់មេដឹកនំាទើបជាប់ឆ្នោតថ្មី របស់គណបក្សប្រឆាំងដ៏ធំរបស់កោះតៃវ៉ាន់ ដែលបានប្តេជ្ញាបន្តកិច្ចពិភាក្សាគ្នា ជាមួយទីក្រុងប៉េកាំង។ គណបក្ស Kuomintang របស់កោះតៃវ៉ាន់ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានបោះឆ្នោតជ្រើសរើស អតីតអភិបាលក្រុមតៃប៉ិថ្មី លោក Eric Chu ឲ្យធ្វើជាមេដឹកនាំខ្លួន។ លោក...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ចំនួន៩.៧០៦នាក់គិតត្រឹមថ្ងៃសៅរ៍នេះ ដែលក្នុងនោះមានករណីឆ្លងក្នុងស្រុកចំនួន ៩.៦៨២នាក់ និងនាំចូល២៤ករណី ។ ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា ការឆ្លងថ្មីនេះបាននាំមកនូវចំនួនសរុបរបស់ប្រទេសនេះកើនឡើងដល់៧៤៦.៦៧៨នាក់ដោយមានអ្នកស្លាប់ចំនួន១៨.៤០០នាក់ ។ ករណីសហគមន៍ ភាគច្រើនត្រូវបានរកឃើញ នៅតំបន់ភាគខាងត្បូង រួមមាន៤.០៤៦នាក់ នៅចំណុចកណ្តាលទីក្រុងហូជីមិញ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាស្ថានភាពកាទូត រវាងប្រទេសចិននិងលោកខាងលិចកំពុងឈានទៅដល់ទីបញ្ចប់ទៅហើយ បន្ទាប់ពីជនជាតិកាណាដា២នាក់ត្រូវបានដោះលែង ដោយអជ្ញាធរនៃប្រទេសក្រោយប្រធានប្រតិបត្តិការ ក្រុមហ៊ុនយក្សចិន Huawei ត្រូវបានដោះលែង ចេញពីកាណាដាផងដែរនោះ។ ប្រធានប្រតិបត្តិការលោកស្រី Meng Wanzhou ត្រូវបានចាប់ខ្លួនតាំងតែពីឆ្នាំ២០១៨ តាមដីកាចាប់ខ្លួនពីសំណាក់សរហដ្ឋអាមេរិក ហើយលោកទើបតែត្រូវបានដោះលែង ឲ្យមានសេរីភាពវិញប៉ុណ្ណោះកាលពីថ្ងៃសុក្រ នៅក្នុងកិច្ចព្រមព្រៀងមួយជាមួយនឹងអាមេរិក។ ប៉ុន្មានម៉ោងក្រោយការប្រកាសនេះលោក Michael Spavor...
បាដាដ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថារដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ាក់ បានធ្វើការប្រកាសបដិសេធទៅនឹងសំណើររបស់សម្លេង ក្នុងស្រុកដើម្បីអាចធ្វើឲ្យមានទំនាក់ទំនងជាធម្មតា ឡើងវិញជាមួយនឹងប្រទេសអ៊ីស្រាអ៊ែល ឡើងវិញដោយលើកឡើងថាវាជាសកម្មភាព ខុសទៅនឹងច្បាប់របស់ខ្លួន។ សេចក្តីប្រកាសបដិសេធ ដោយការិយាល័យព័ត៌មានរបស់នាយករដ្ឋមន្ត្រីបានអះអាងថា គោលគំនិតនៃការធ្វើទំនាក់ទំនងជាធម្មតាឡើងវិញគឺវាមានភាពប្រឆាំង ទៅនឹងរដ្ឋធម្មនុញ្ញផងខុសទៅនឹងច្បាប់ប្រទេសផង និងខុសទៅនឹងគោលការណ៍នយោបាយរបស់ប្រទេសផង ហើយបញ្ជាក់រដ្ឋាភិបាលអ៊ីរ៉ាក់មានជំហរឹងម៉ាំក្នុងការគាំទ្រ ទៅដល់រដ្ឋប៉ាឡេស្ទីននិងសិទ្ធក្នុងការទទួលបានឯករាជ្យរបស់ពួកគេ។ គួរឲ្យដឹងដែរកាលពីថ្ងៃសុក្រម្សិលមិញនេះ ពលរដ្ឋអ៊ីរ៉ាក់ជាច្រើនរយនាក់ដែលប្រមូលផ្តុំគ្នា មកពីខេត្តជាច្រើនរបស់អ៊ីរ៉ាក់នៅក្នុងតំបន់ Erbil ដើម្បីធ្វើការស្នើសុំឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់ក្នុងការចូលរួមជាមួយនឹងកិច្ចព្រមព្រៀង Abraham ដែលនឹងអាចបង្កើតទំនាក់ទំនង...
បរទេស៖ អតីតប្រធានប៉ូលីសផ្នែកសាសនា ដ៏ល្បីល្បាញរបស់តាលីបង់បាននិយាយថា ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដូចជាការប្រហារជីវិត និងការកាត់សរីរាង្គណាមួយរបស់មនុស្ស គឺនឹងបន្តកើតមាននៅអាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Mullah Nooruddin Turabi ដែលបច្ចុប្បន្នទទួលបន្ទុកពន្ធនាគារបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា ការកាត់សរីរាង្គគឺចាំបាច់សម្រាប់សន្តិសុខ។ លោកបាននិយាយថា...