បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu និងរដ្ឋមន្ត្រីការពារជាតិតាហ្ស៊ីហ្គីស្ថាន លោក Sherali Mirzo នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានលើកឡើងពីវិធីកររួមគ្នាដើម្បីទប់ទល់ការគម្រាមកំហែង ពីពួកតាលីបង់ នៅក្នុងតំបន់ព្រំដែនតាហ្ស៊ីហ្គីស្ថាននិងអាហ្វហ្គានីស្ថាន។ ប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រ បានប្តេជ្ញាជួយដល់សម្ពន្ធមិត្តរបស់ខ្លួន គឺប្រទេសតាហ្ស៊ីគីស្ថាន ដើម្បីកសាងប៉ុស្តិ៍ការពារថ្មីនៅតាមព្រំដែន ស្របពេលមានការប្រយុទ្ធគ្នាកាន់តែខ្លាំងក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងខណៈកងទ័ពដឹកនាំដោយសហរដ្ឋអាមេរិកដកចេញ ក្រោយកិច្ចអន្តរាគមន៍រយៈពេល២០ឆ្នាំ។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី...
បរទេស៖ មន្ត្រីអាមេរិកមួយរូប នាពេលថ្មីៗនេះ បាននិយាយថា សហរដ្ឋអាមេរិក កំពុងតែពិចារណាធ្វើការបង្ក្រាប លើការលក់ប្រេងអ៊ីរ៉ង់ទៅឲ្យចិន ស្របពេលដែលធ្វើការត្រៀមខ្លួនសម្រាប់ភាពអាចទៅរួច ដែលទីក្រុងអេរ៉ង់នឹងមិនវិលធ្វើការពិភាក្សានុយក្លេអ៊ែ ឬក៏កាន់យកប្រការកាន់តែលំបាកឡើង នៅពេលមានរឿងកើតឡើង។ ទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានប្រាប់ទីក្រុងប៉េកាំងកាលពីដើមឆ្នាំនេះថា គោលបំណងដ៏ចម្បងរបស់ខ្លួន គឺដើម្បីស្តារឡើងវិញនូវការអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ និងធ្វើការប៉ាន់ស្មានថា ការវិលត្រឡប់វិញទាន់ពេលវេលា មិនមានភាពចំបាច់ត្រូវដាក់ពិន័យក្រុមហ៊ុនចិន ដែលបំពានទណ្ឌកម្មអាមេរិក តាមរយៈការទិញប្រេងឆៅអ៊ីរ៉ង់។ គោលជំហរនេះ កំពុងតែវិវត្តដោយសារតែភាពមិនច្បាស់លាស់...
បរទេស៖ នៅក្នុងអំឡុងដំណើរទស្សនកិច្ចមួយ ទៅកាន់អឺរ៉ុប លោកឧត្តមសេនីយ៍ John Raymond ជាមេបញ្ជាការកងកម្លាំងអវកាសអាមេរិក បានមានប្រសាសន៍ប្រាប់ថា សហរដ្ឋអាមេរិកស្វះស្វែងរកដៃគូ ដើម្បីទប់ទល់នឹងការគម្រាមកំហែង ពីប្រទេសចិននិងរុស្ស៊ី។ លោក John Raymond បានជួបគ្នាជាមួយតំណាងមកពីប្រទេសលុចហ្សំបួរ អេស្ប៉ាញ ហូឡង់ និងប៊ែលហ្ស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការស្វះស្វែងកសាងចំណងមិត្តភាព ឆ្ពោះទៅរកសហប្រតិបត្តិការនៃសម្ពន្ធមិត្ត ក្នុងវិស័យអវកាស។...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៧នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៩នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៥នាក់ថ្មី និងមានករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៥៩ នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន១៦នាក់ថ្មី ខណៈមានករណីជាសះស្បើយ៣៧នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១,៤២៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៩៤២នាក់ និងកំពុងសម្រាកព្យាបាល៤៥៦នាក់ ស្លាប់២៩នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន និងបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៨នាក់ថ្មី និងមានករណី ជាសះស្បើយ៣៦៨នាក់ផងដែរ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៨នាក់ថ្មី និងមានករណីជាសះស្បើយ៤២នាក់ និងស្លាប់២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១,៩៦៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,០៩៣នាក់ និងកំពុងសម្រាកព្យាបាល៨៥២នាក់ ស្លាប់២១នាក់៕
ភ្នំពេញ៖ ក្រោយពីសង្កេតឃើញមានការចាក់ដី រំលោភបឹង ទន្លេ សមុទ្រ ជាញឹកញាប់ ពីសំណាក់ក្រុមទុច្ចរិតមួយចំនួន លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា លុយអាចរក បាន ប៉ុន្តែសម្បត្តិធម្មជាតិ គឺរកមិនបានទេ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ លោក ពេជ្រ...
បន្ទាយមានជ័យ: ប្រទះឃើញសាកសពបុរសវ័យជាង៥០ឆ្នាំម្នាក់អណ្តែតក្នុងស្ទឹងមួយកន្លែង នៅក្នុងឃុំសំរោងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ។ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំរោង បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ប៉ែន ឌុល ភេទប្រុស អាយុ៥៧ឆ្នាំ រសនៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ជាអតីតមន្ត្រីរាជការចូលនិវត្តន៍)។ លោកវរសេនីយ៍ឯក សែស...