រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ថា យោងតាមសេចក្តីប្រកាសមួយចេញ ដោយក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា មីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីចំនួន៧២នាក់ ដោយសារជំងឺកូវីដ-១៩ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១៤៣.៤៨៦នាក់ គិតត្រឹមថ្ងៃសុក្រ ។ គ្មានអ្នកណាម្នាក់ស្លាប់បន្ថែមទៀត ដែលត្រូវបានរាយការណ៍ឲ្យដឹងនោះទេ និងចំនួនអ្នកស្លាប់គឺនៅថេរ ៣.២១៦នាក់ ។...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៥,៥រ៉ិចទ័រ វាយប្រហារមកលើខេត្តមួយស្ថិតនៅភាកខាងកើតប្រទេសជប៉ុន ។ យោងតាមការបញ្ជាក់របស់ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៥រ៉ិចទ័រ បានអង្រួននៅចម្ងាយ១២៥គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើតប្រទេសជប៉ុន នៅក្នុងខេត្ត Takahagi នៅវេលាម៉ោង០១និង០២នាទី ម៉ោងសកល នៅថ្ងៃសៅរ៍នេះ ។...
សាណាអា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ថា ប្រភពមួយចេញពីយោធារបស់រដ្ឋាភិបាលយ៉េមែន បានប្រាប់ដល់ស៊ិនហួថា យ៉ាងហោចណាស់ក្រុមឧទ្ទាមហួធី ចំនួន៣១នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ នៅក្នុងអំឡុងពេលវាយប្រហារដែនអាកាសដែលដឹកនាំ ដោយក្រុមចម្រុះអារ៉ាប៊ី សាអូឌីត នៅខេត្ត Marib ភាគកណ្តាលនៃប្រទេសយ៉េមែន ។ ប្រភពដែលសុំមិនបញ្ចេញ អត្តសញ្ញាណបានឲ្យដឹងថា “យន្តហោះវាយប្រហារដែនអាកាស បានសម្លាប់ក្រុមសកម្មប្រយុទ្ធនៅលើវាលខ្សាច់ ទន្ទឹមនឹងនេះដែរ ពួកគេ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសចិនស្អប់ខ្ពើម និងច្រានចោលការកត់សម្គាល់របស់តៃវ៉ាន់ ដែលពាក់ព័ន្ធនៅក្នុងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលជប៉ុន – អ៊ឺរ៉ុប ដោយប្រទេសចិន ប្តេជ្ញាបន្តការពារអធិបតេយ្យភាពសន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន។ អ្នកនាំពាក្យបានឲ្យដឹងថា“ ការកត់សម្គាល់ដែលពាក់ព័ន្ធដោយជប៉ុន និងអឺរ៉ុប បានធ្វើហួសពីវិសាលភាពនៃការអភិវឌ្ឍន៍ធម្មតានៃទំនាក់ទំនងទ្វេភាគី ហើយវាបង្កអន្តរាយដល់សន្តិភាព និងស្ថេរភាពអន្តរជាតិ ការយោគយល់គ្នា និងការជឿទុកចិត្តគ្នាក្នុងចំណោមប្រទេសក្នុងតំបន់ មិនមែននិយាយពីផលប្រយោជន៍របស់ភាគីទី៣ នោះទេ” ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១០៦នាក់បន្ថែមទៀត ដែលជាករណី ឆ្លងក្នុងសហគមន៍ និងមានករណីជាសះស្បើយចំនួន១៧៨នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១១នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការសហគម ២០ កុម្ភៈ ចំនួន៤នាក់ និងជាពលករទើបវិលត្រឡប់មកពីប្រទេសថៃចំនួន៧នាក់ និងមានករណីជាសះស្បើយចំនួន ៦នាក់។
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំអំពីប្រព័ន្ធពង្រឹងសមត្ថភាពសិស្ស ថ្នាក់ទី១២ សម្រាប់ត្រៀមប្រឡង នាពេលខាងមុខ មានមុខវិជ្ជាដូចជា ៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា...
វ៉ាស៊ីនតោន៖ អ្នកជំនាញអាមេរិកបានលើកឡើងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ក្នុងការចូលរួមជាមួយប្រទេសកូរ៉េខាងជើង ដោយតែងតាំងប្រេសិតពិសេស ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង ជាពិសេស។ នៅក្នុងសន្និសីទកាសែតរួមគ្នា ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន លោក ចូ បៃដិន បានប្រកាសតែងតាំងលោកឧបការីរដ្ឋមន្រ្តីស្តីទីលោក Sung Kim ក្នុងនាមជា“ បេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់កូរ៉េខាងជើង”...
ភ្នំពេញ ៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងថា នៅពេល រាជរដ្ឋាភិបាល មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស កំពុងរួមគ្នាប្រយុទ្ធជាមួយកូវីដ-១៩ តើពួកអ្នក ប្រឆាំងបានចូលរួមធ្វើអ្វីខ្លះ? ក្នុងពិធីប្រកាសកែសំរួល សមាសភាពក្រុមការងារស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២១...
កាលពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ១៩៥២ សហរដ្ឋអាមេរិកបានធ្វើការតេស្តសាកល្បងអាវុធ បរិមាណូដែលមានកម្លាំងមហិមាជាលើកដំបូងរបស់ខ្លួន នឹងទទួលបានជោគជ័យបំផុត។ការធ្វើតេស្តសាកល្បង ដែលត្រូវបានគេធ្វើឡើងនៅលើប្រជុំកោះ Eniwetok atoll នៅក្នុងមហាសមុទ្រប៉ាស៊ិហ្វិក។ ការធ្វើតេស្តដែលត្រូវ បានគេមើលឃើញថាជាការសំញ៉ែងដាក់គ្នារវាងប្រទេសអាមេរិក និងសហភាពសូវៀតនៅក្នុងសម័យសង្គ្រាមត្រជាក់ ដែលនៅមុននោះក្នុងកំឡុងឆ្នាំ១៩៤៩សហភាពរុស្សី បានធ្វើការតេស្តសាកល្បងគ្រាប់បែកអាតូមិកបានជោគជ័យ មុនរួចទៅហើយដែលជាហេតុធ្វើឲ្យអាមេរិកសម្រេចចិត្តធ្វើការសាកល្បង អាវុធរបស់ខ្លួនវិញម្តងបែបនេះ។ សហភាពសូវៀតបានផ្ទុះ អាវុធនុយក្លេអ៊ែររបស់ខ្លួននៅឆ្នាំបន្ទាប់មកទៀតហើយរហូតដល់ ចុងទសវត្សរ៍ឆ្នាំ១៩៧០ប្រទេសប្រាំពីរបានផលិតគ្រាប់បែកអ៊ីដ្រូសែន របស់ខ្លួនបានជោគជ័យដែរដូចគ្នា។ ការប្រណាំងសព្វាវុធនុយក្លេអ៊ែរបានឈានទៅមុខមួយជំហានដ៏គួរឱ្យភ័យខ្លាច ចាប់តាំងពីពេលនោះមក។ គ្រាប់បែកអ៊ីដ្រូសែនប្រភេទនេះ...