ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ (Sinovac) ចំនួន១លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិនបានដឹក មកដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញហើយ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១លានដូស មកដល់កម្ពុជា នាថ្ងៃទី២៣ ឧសភា នេះ គឺជាវ៉ាក់សាំង លើកទី៥។ ដោយឡែក...
បរទេស៖ ប៉ូលីសទីក្រុងប៊ែកឡាំង ប្រទេស អាល្លឺម៉ង់ បាននិយាយថា បាតុកម្មទ្រង់ទ្រាយធំជាច្រើនប្រឆាំងនឹងការរឹតត្បិតដើម្បីការពារជំងឺកូវីដ១៩ ត្រូវបានហាមឃាត់មិនឱ្យធ្វើ នៅក្នុងរដ្ឋធានីអាល្លឺម៉ង់នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សប្រមាណ ១៦ ០០០ នាក់ ត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំគ្នានៅជិតក្លោងទ្វារ Brandenburg នៅកណ្តាលទីក្រុងដែលមានអគាររដ្ឋាភិបាលជាច្រើនស្ថិតនៅ។...
បរទេស៖ មន្ត្រីជាន់ខ្ពស់ចិនប្រចាំនៅតំបន់ទីបេ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសចិន នឹងធ្វើការលើកកម្ពស់ការដឹកនាំ របស់បក្សកុម្មុយនិស្តនៅតំបន់ទីបេ ដើម្បីពង្រឹងបន្ថែមនូវការអភិវឌ្ឍសេដ្ឋកិច្ច និងណែនាំសង្គមទីបេ ដោយអនុលោមតាមលទ្ធិសង្គមនិយម។ កងទ័ពចិនបានចូលក្នុងតំបន់ទីបេ នៅក្នុងឆ្នាំ១៩៥០ ហើយមួយឆ្នាំក្រោយមក រដ្ឋាភិបាលចិន បានទទួលបានការគ្រប់គ្រងជាផ្លូវការលើតំបន់នោះ និងអ្នកទីបេដែលជឿមុតមាំលើព្រះពុទ្ធសាសនា។ ចំណែកសម្តេចសង្ឃ ដាឡៃឡាម៉ា បានភៀសព្រះអង្គចេញពីតំបន់ទីបេ នៅក្នុងឆ្នាំ១៩៥៩ ក្រោយបរាជ័យក្នុងការបះបោរមួយប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន។ យោងតាមសេចក្តីរាយការណ៍មួយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្តីសម្រេចស្តីពី ការបិទខ្ទប់ភូមិសាស្ត្រភូមិជ្រៃធំ នៃឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល និងដោយត្រូវកំណត់ជា “តំបន់ក្រហម” និងតំបន់លឿង”ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
បរទេស៖ នៅក្នុងបទសម្ភាសន៍ដំបូងរបស់លោក ចាប់តាំងពីធ្វើរដ្ឋប្រហារនៅថ្ងៃទី០១ខែកុម្ភៈមកនោះ មេដឹកនាំរបបសឹកភូមា លោក Min Aung Hlaing តាមសេចក្តីរាយការណ៍ បាននិយាយថា លោកស្រី អ៊ុង សានស៊ូជី នៅផ្ទះយ៉ាងមានសុខភាពល្អ ហើយនឹងបង្ហាញខ្លួននៅតុលាការ ក្នុងពេលពីរបីថ្ងៃខាងមុខនេះ។ រដ្ឋប្រហារ បានធ្វើឲ្យប្រទេសមីយ៉ានម៉ា ធ្លាក់ចូលក្នុងភាពចលាចល ហើយមួយក្នុងចំណោមក្រុមជនជាតិភាគតិចប្រដាប់អាវុធជាច្រើន ដែលប្រឆាំងនឹងរបបយោធាកំពុងកាន់អំណាច បានបើកការវាយប្រហារលើប៉ុស្តិ៍យោធាមួយកន្លែង...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានបន្ថែមភាពបន្ទាន់ថ្មីចូលក្នុងការប៉ុនប៉ងឲ្យកូរ៉េខាងជើងធ្វើការពិភាក្សាគ្នា ជុំវិញបញ្ហាអាវុធនុយក្លេអ៊ែ ដោយលោក បៃដិន បានមានប្រសាសន៍ថា លោកនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្រោមស្ថានភាពដ៏ត្រឹមត្រូវ។ នៅក្នុងសន្និសីទកាសែតរួមគ្នាមួយ លោក...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថាបន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក យើងចង់ត្រឡប់ទៅជីវិតធម្មតាវិញ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស ដូច្នេះយើងត្រូវតែអនុវត្តជីវិតធម្មតារបស់យើងឱ្យទៅជាធម្មតាបែបគន្លងថ្មីមួយក្នុងការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល សម្រាប់ក្រុមគ្រួសារ និងសម្រាប់សហគមន៍ ប្រសិនបើយើងមិនចង់ឱ្យមាននៃការបើក និងបិទខ្ទប់ ចុះឡើងៗវិញនោះទេ។ តាមរយៈអត្ថបទក្រើនរំលឹកនៅថ្ងៃទី២៣ឧសភានេះលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២២នាក់ និងជាសះស្បើយ ០១នាក់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ។
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមជាមួយលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ កំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងការ រឹតបន្តឹងសន្តិសុខព្រំដែនទប់ស្កាត់ពលករលួចឆ្លងដែន ជាពិសេសបានចាត់តាំកម្លាំងចុះស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់។ ជាក់ស្តែងនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២១ មេខ្យល់ចំនួន២នាក់ ត្រូវបានចាប់ខ្លួន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden និងមេដឹកនាំកូរ៉េខាងត្បូង ដែលកំពុងបំពេញទស្សនកិច្ចនៅអាមេរិកលោក Moon Jae-in បានបង្ហាញជំហរួមគ្នាក្នុងការស្វែងរកឱកាសបង្កើតទំនាក់ទំនង ជាមួយនឹងកូរ៉េខាងជើងជាថ្មីលើបញ្ហាលប់បំបាត់ កម្មវិធីនុយក្លេអ៊ែរ។ លោក Moon ត្រូវបានគេដឹងថាជាមេដឹកនាំបរទេសទី២ហើយបន្ទាប់ពី លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga ដែលបានបំពេញទស្សនកិច្ច ទៅកាន់អាមេរិកកាលពីខែមេសាក្នុងអាណត្តិ របស់លោកប្រធានាធិបតី Joe...