ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសាធារណៈ បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសគុយបា បានចុះក្នុងបញ្ជីដែលមាន អ្នកឆ្លងជំងឺចំនួន១.០២៦នាក់ និងមានអ្នកស្លាប់ចំនួន១២នាក់ ដោយសារជំងឺកូវីដ-១៩ ដែលចំនួនអ្នកស្លាប់បានកើនឡើង ខ្ពស់ប្រចាំថ្ងៃ ចាប់តាំងពីមានជំងឺឆ្លង កើតឡើងនៅក្នុងប្រទេសកាលពីឆ្នាំមុន ។ ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺមានរហូតដល់៩២.៤៧៤នាក់ ទន្ទឹមនឹងនេះដែរ អ្នកស្លាប់បានកើនឡើងដល់៥១២នាក់ ។...
បរទេស៖ ប្រទេសថៃនៅថ្ងៃអាទិត្យនេះ បានកត់ត្រានូវចំនួនកំណត់ត្រាកើនឡើងប្រចាំថ្ងៃមួយទៀតនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺ ១ ៧៦៧ នាក់ ដែលនាំអោយចំនួនករណីឆ្លងសរុបដែលបានបញ្ជាក់ចាប់តាំង ពីការរាតត្បាតរាលដាលដល់ចំនួន ៤២ ៣៥២ នាក់ និង មានអ្នកស្លាប់ថ្មីពីរនាក់ត្រូវបាន រាយការណ៍ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ១០១ នាក់។ នេះបើតាមយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា...
ភ្នំពេញ ៖ អ្នកជំងឺកូវីដ១៩ម្នាក់ បានទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅទីតាំងក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ដែលមានទីតាំងស្ថិតនៅ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានលើកឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ថា ឥឡូវវីរុសកូវីដ-១៩ កំពុងតែសកម្ម និងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាន នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រេីនដូចជាទីផ្សារ កាស៊ីណូ និង រោងចក្រដែលសុទ្ធសឹងជាកន្លែងមានមនុស្សម្នាច្រេីន។ លោកស្រីបន្តថា ពេលបុគ្គលបានឆ្លងវីរុសកូវីដ-១៩ នៅតាមទីតាំងទាំងនេះ ហេីយមកដល់ផ្ទះ អាចមានការ ចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួន សូម្បីតែកូនតូចៗមិនថាអាយុតិច...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជេីញអមដំណេីរជាមួយលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យមេីលស្ថានភាពទូទៅ នៅគោលដៅច្រមុះជ្រូកក្បាលថ្នល់ និងគោលដៅបិទខ្ទប់ជាប់ព្រំប្រទល់ខេត្តកណ្តាល ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ៕
បរទេស៖ អ្នករកស៊ីផ្លូវភេទជាង ៣ ០០០ នាក់នៅក្នុងទីក្រុងដេលី ប្រទេសឥណ្ឌា ដែលរស់នៅក្នុងផ្ទះបន ៨០ របស់ទីក្រុង បានស្វែងរកជំនួយហិរញ្ញវត្ថុ សម្រាប់ស្បៀងអាហារនិងឧបករណ៍ប្រើប្រាស់ជាមូលដ្ឋាន ពីរដ្ឋាភិបាលទីក្រុង ដេលី។ តម្រូវការនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមានបំរាមគោចរ នៅពេលយប់នៅក្នុងទីក្រុង និងមួយថ្ងៃ បន្ទាប់ពីការបិទចុងសប្តាហ៍ត្រូវបានប្រកាស ដើម្បីការពារកុំអោយមេរោគកូវីដ១៩រាលដាល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា...
បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលី លោក Greg Hunt បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា ប្រទេសអូស្ត្រាលី នឹងបន្តធ្វើការត្រួតពិនិត្យឡើងវិញ លើថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា ក្រោយការស្លាប់របស់ស្ត្រីវ័យ៤៨ឆ្នាំមួយរូប ហាក់ជាប់ពាក់ព័ន្ធនឹងការចាក់ថ្នាំវ៉ាក់សាំង។ កាលពីថ្ងៃសុក្រ ប្រទេសអូស្ត្រាលីបានរាយការណ៍ នូវការស្លាប់ដំបូងរបស់អ្នកបានចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca បណ្ដាលមកពីការកកឈាម ហើយនេះគឺជាករណីទី៣នៃការកកឈាមដ៏កម្រមាន ដែលកើតមានចំពោះមនុស្សបានទទួលថ្នាំវ៉ាក់សាំង នៅក្នុងប្រទេសអូស្ត្រាលី។ នៅក្នុងសន្និសីទកាសែតផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ លោក...
បរទេស៖ កូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសការសម្រេចចិត្តរបស់ជប៉ុន បង្ហូរទឹកសំណល់វិទ្យុសកម្មដែលសម្លាប់មេរោគរួច ចូលទៅក្នុងសមុទ្រ ដោយហៅការសម្រេចចិត្តនេះថា ជាឧក្រិដ្ឋកម្មមិនអាចទទួលយកបាន។ ទីភ្នាក់ងារសារព័ត៌មាន កណ្ដាលរបស់ទីក្រុងព្យុងយ៉ាង KCNA បានចេញនូវបទវិចារណកថាមួយ ដែលចោទប្រកាន់ប្រទេសជប៉ុន ពីបទព្យាយាមនាំមកឲ្យមនុស្សជាតិ នូវគ្រោះមហន្តរាយថ្មី ស្របពេលដែលមានជម្ងឺ រាតត្បាតលើពិភពលោក។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែមេសា...
បរទេស៖ កងកម្លាំងអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានបើកការវាយប្រហារតាមអាកាស ទៅលើគោលដៅនៅក្នុងតំបន់ Gaza Strip កាលពីពេលថ្មីៗនេះ ក្នុងអ្វីដែលមន្ត្រីអ៊ីស្រាអែលនិយាយថា ជាការសងសឹកចំពោះការវាយប្រហារដោយគ្រាប់រ៉ុកកែតមួយគ្រាប់។ ទីភ្នាក់ងារសារព័ត៌មាន WAFA បានរាយការណ៍ថា យន្តហោះចម្បាំងអីស្រាអែល F-16 បានវាយប្រហារទីតាំងមួយកន្លែង នៅខាងលិចជំរុំជនភៀសខ្លួន Nuseirat បង្កឲ្យមានការខូចខាតដល់ទ្រព្យសម្បត្តិនៅក្បែរៗនោះ ហើយការវាយប្រហារតាមអាកាសនេះ ក៏ធ្វើឲ្យប៉ពាល់ដល់ដីកសិកម្មនៅជិតស្រុក Ez-Zeitoun...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបន្តហាមឃាត់ការធ្វើដំណើរ និងបិទរ មណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩រយៈពេល៨ថ្ងៃទៀត រហូតដល់ថ្ងៃទី២៨ មេសា ៕