បរទេស៖ ប្រទេសឥណ្ឌាតាមសេចក្តីរាយការណ៍ បានផ្តល់ថ្នាំវ៉ាក់សាំងការពារមេរោគកូរ៉ូណា AstraZeneca ឲ្យដល់ប្រទេសបង់ក្លាដែស នៅថ្ងៃសៅរ៍ម្សិលមិញនេះ ស្របពែលដែលទីក្រុងដាកា ជំរុញទីក្រុងញូដេលី ឲ្យរក្សាការផ្គត់ផ្គង់ថ្នាំតាមប្រក្រតី ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជម្ងឺ។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េដ្រា ម៉ូឌី បានធ្វើការផ្តល់នេះនៅចុងដំណើរទស្សនកិច្ច២ថ្ងៃនៅបង់ក្លាដែស ដើម្បីអបអរគម្រប់ខួបឯករាជ្យលើកទី៥០ ហើយដំណើរទស្សនកិច្ចនេះ ក៏ជាដំណើរទស្សនកិច្ចដំបូងរបស់លោក ម៉ូឌី ចាប់តាំងពីការផ្ទុះឆ្លងជម្ងឺកូវីដ១៩មក។ ប្រទេសបង់ក្លាដែស បានចុះហត្ថលេខាមួយនៅក្នុងខែវិច្ឆិកា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកបានធ្វើការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនប្រមាណជា១៤០ ១៨០ ៧៣៥ដូសមកហើយនិងចែកចាយបានប្រមាណចា១៨០ ៦៤៤ ១២៥ដូសគិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយអជ្ញាធរគ្រប់គ្រងនិងការពារជំងឺឆ្លង CDC បានបន្តទៀតដែរថាមកដល់ពេលនេះវ៉ាក់សាំងដែលអាមេរិក កំពុងតែបានប្រើប្រាស់នោះគឺជាវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer, Moderna និង Johnson&Johnson។ CDC នៅក្នុងនោះក៏បានប្រកាស...
ភ្នំពេញ៖ នៅថ្ងៃទី២៨មីនានេះ អាជ្ញាធរចុះមកបើកទីតាំងស្ថានីយវិទ្យុ និងទូរទស្សន៍ ថោន ឡើងវិញក្រោយពីបុគ្គលិកបានធ្វើចត្តាឡីស័ក១៤ថ្ងៃ និងគោរពតាមការណែនាំអនាម័យរបស់ក្រសួងសុខាភិបាល ព្រមទាំងការតេស្តយកសំណាកបានយ៉ាងជោគជ័យ។
ភ្នំពេញ៖ រដ្ឋបាលខេត្ដត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែមីនាឆ្នាំ២០២១បានចេញសេចក្ដីសម្រេចបិទជាបណ្តាអាសន្នផ្សារស្ទឹង និងមន្ទីរសម្រាកព្យាបាល និងសម្ភពផ្សារស្ទឹង ស្ថិតនៅក្នុងភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បន្ទាប់ពីមានអ្នកកើតជំងឺកូវីដ-១៩ បានចូលទៅទៅទីនោះ។ រដ្ឋបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ថា «ត្រូវបានបិទការចេញ-ចូល ជាបណ្ដោះអាសន្ន នៅទីតាំងក្នុង និងក្រៅបរិវេណជុំវិញផ្សារស្ទឹង ស្ថិតនៅក្នុងភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩...
បរទេស៖ ប្រទេសអ៊ីរ៉ង់និងប្រទេសចិន នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហការលើសេដ្ឋកិច្ចរយៈពេល២៥ឆ្នាំ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានចូលរួមក្នុងពិធីប្រកាសកិច្ចព្រមព្រៀង ដែលមានឈ្មោះ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាបណ្តាញសង្គមយក្ស Facebook បានប្រកាសផ្អាកជាបណ្តោះអាសន្ននូវផេក របស់ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាលោក Nicolas Maduro បន្ទាប់ពីផេកនេះបានធ្វើការចេញផ្សាយអំពីព័ត៌មាន មិនពិតថាមានឧិសថបុរាណមួយប្រភេទដែលអាចព្យាបាលកូវីដបាន។ នៅក្នុងការបង្ហោះមួយកាល ពីខែមករាកន្លងទៅដោយផេករបស់លោក Maduro បាននិយាយថាដំណោះស្រាយឧិសថបុរាណនឹងអាចជួយព្យាបាល អ្នកជំងឺកូវីដបានហើយជាលទ្ធផល Facebook បានសម្រេចចិត្ត ក្នុងការផ្អាកដំណើរការរបស់ផេកនេះរយៈពេល៣០ថ្ងៃ។ ក្រុមហ៊ុនយក្សអាមេរិកមួយនេះ ក៏បាននិយាយថាដែរថាកន្លងមកមេដឹកនាំរូបនេះក៏តែងតែ បានរំលោភបំពានទៅលើគោលការណ៍របស់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការអញ្ជើញមេដឹកនាំ ពិភពលោកចំនួន៤០ដែលមានរួមទាំងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong ផងដែរដើម្បីចូលរួម នៅក្នុងកិច្ចប្រជុំកំពូលមួយស្តីពីបញ្ហាអាកាសធាតុដែលនឹងប្រព្រឹត្តិ ទៅនៅខែក្រោយនេះនៅថ្ងៃទី២២និងថ្ងៃទី២៣ខែមេសា។ នៅក្នុងសេចក្តីប្រកាស មួយដោយសេតវិមានបានឲ្យដឹងទៀតដែរថាកិច្ចប្រជុំនៃមេដឹកនាំពិភពលោក នឹងធ្វើឡើងក្នុងលក្ខខណ្ឌជាបន្ទាន់និងដើម្បី ទទួលបានផលចំណេញសម្រាប់សេដ្ឋកិច្ចព្រមទាំងសកម្មភាព ដើម្បីអាចធ្វើឲ្យបញ្ហាអាកាសធាតុអាចល្អប្រសើរឡើងវិញ ហើយជឿជាក់ថាវានឹងក្លាយទៅជា កូនសោរដ៏សំខាន់នៅក្នុងផ្លូវ ទៅកាន់កិច្ចប្រជុំកំពូលមួយទៀតស្តីពីបញ្ហាបម្រែបម្រួលអាកាស...
ភ្នំពេញ៖ រដ្ឋបាលខេត្តកែបនៅថ្ងៃទី២៨មីនានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញបុគ្គលម្នាក់មានវិជ្ជមានជំងឺកូវីដ-១៩ ១នាក់ ឈ្មោះ អ៊ុន រិទ្ធី ភេទប្រុស អាយុ ២១ ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត ដែលជាកម្មករស្ថាបនាផ្លូវនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។ រដ្ឋបាលខេត្តកែប សូមអំពាវនាវដល់បុគ្គលគ្រប់រូប...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានអញ្ជើញមេដឹកនាំនៃប្រទេសចិននិងប្រទេសរុស្ស៊ី ឲ្យចូលរួមក្នុងជំនួបកំពូលពិភពលោក ស្តីពីបម្រែបម្រួលអាកាសធាតុ នៅក្នុងខែមេសា។ យោងតាមសេចក្តីថ្លែងការណ៍មួយរបស់សេតវិមាន បានឲ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន...
បរទេស៖ មេដឹកនាំរដ្ឋាភិបាលយោធា នៃប្រទេសមីយ៉ានម៉ា លោក មីន អ៊ុងឡាំង បានលើកឡើងជាថ្មីនូវការប្តេជ្ញារបស់លោក ក្នុងការប្រារព្ធធ្វើការបោះឆ្នោត ក្រោយការធ្វើរដ្ឋប្រហារកាលពីខែមុន និងបាននិយាយថា អំពើហិង្សា ជាទង្វើមិនសមស្រប ស្របពេលដែលកងទ័ពប្រើកម្លាំងបង្ក្រាបលើក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងខណៈថ្លែងនៅក្នុងពិធីព្យុហយាត្រានៃទិវាកងទ័ពប្រចាំឆ្នាំ...