បរទេស៖ ទីក្រុងប៉េកាំងបាននិយាយថា ខ្លួនមានគម្រោងផ្តល់ថ្នាំវ៉ាក់សាំងការពារមេរោគកូរ៉ូណា ជូនដល់ជនបរទេស ហើយវានឹងក្លាយជាទីក្រុងទីពីរនៅលើទឹកដីនៃប្រទេសចិន ដែលផ្តល់ការចាក់ថ្នាំវ៉ាក់សាំងប្រឆាំងជម្ងឺកូវីដ១៩។ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានរាយការណ៍ថា ការិយាល័យកិច្ចការបរទេសរបស់សាលាក្រុង បាននិយាយនៅថ្ងៃសុក្រថា ជនបរទេសពេញវ័យ មានអាយុ១៨ឆ្នាំ ឬក៏ច្រើនជាងនោះ គឺសមស្របនឹងទទួលថ្នាំវ៉ាក់សាំង។ យោងតាមសេចក្តីរាយការណ៍ ប៉ុន្តែថ្នាំវ៉ាក់សាំងនោះ មិនមែនមិនគិតថ្លៃទេ ហើយការចាក់ថ្នាំវ៉ាក់សាំងទាំងស្រុង ដែលរួមបញ្ចូលទាំងការចាក់ចំនួនពីរដងនោះ នឹងគិតថ្លៃប្រហែល១៤ដុល្លារ ប៉ុន្តែជនជាតិបរទេស...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៨ មីនានេះបានប្រកាសពីការរកឃើញរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៨៦នាក់ទៀតក្នុងសហគមន៍និងជាសះស្បើយ ៣៤នាក់ ។ សូមបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅកម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ១៩សរុប ២២៣៣ នាក់,អ្នកជាសះស្បើយ ១១៦៦ នាក់, អ្នកកំពុងព្យាបាល ១០៥៤ នាក់និង អ្នកស្លាប់១០ នាក់៕
ភ្នំពេញ៖ អ្នកតាមដានភូមិសាស្រ្ត នយោបាយបានលើកឡើងថា ក្នុងសង្រ្គាមកូវីដ១៩ធ្វើឲ្យសេដ្ឋកិច្ច ក្រឡាប់ចាក់(Great Depression)ច្បាស់ណាស់ ការដណ្តើមគ្នាធ្វើមហាអំណាចដឹកនាំពិភពលោក ពិតជាមានអ្នកឈ្នះ និង អ្នកចាញ់។ លោក ហេង វ៉ាន់ដា ប្រធានវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ បានធ្វើការវិភាគនិងពន្យល់ដូចខាងក្រោម៖ សង្គ្រាមលោកលើកទី១៖ ប្លុកអង់គ្លេស បារាំង រុស្សី ជាអ្នកឈ្នះ សង្គ្រាមលោកលើកទី២៖ ប្លុក...
បរទេស៖ ធនាគារពិភពលោកបានព្យាករណ៍ថា ប្រទេសវៀតណាមនឹងស្ថិតក្នុង ចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ីបូព៌ា និងតំបន់ប៉ាស៊ីហ្វិក ជាមួយនឹងការព្យាករថា នឹងមានកំណើន ៦,៦ ភាគរយនៅឆ្នាំ ២០២១ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍នេះបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាព សេដ្ឋកិច្ចចុងក្រោយរបស់ខ្លួននៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ហៅថា Uneven...
បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន មិនបដិសេធចំពោះការជួបជាមួយលោកស្រី គីម យូជុង ជាប្អូនស្រីមេដឹកនាំកូរ៉េខាងជើង ប្រសិនបើលោកស្រីជ្រើសចូលរួមកីឡាអូឡាំពិកតូក្យូ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីកាសែតជប៉ុន។ លោក Yoshihide Suga បានមានប្រសាសន៍នៅថ្ងៃសុក្រ ក្នុងកិច្ចប្រជុំគណៈកម្មការថវិកានៃក្រុមប្រឹក្សាសមាជិកសភាថា លោកនឹងពិចារណាលើលទ្ធភាពទាំងអស់ ដើម្បីដោះស្រាយបញ្ហានៃពលរដ្ឋជប៉ុនដែលត្រូវគេចាប់ពង្រត់យកទៅ។ ទីភ្នាក់ងារសារព័ត៌មានជប៉ុន ឈ្មោះ Mainichi Shimbun បានរាយការណ៍ថា លោកពោលយ៉ាងដូច្នោះ...
បរទេស៖ មីស៊ីលវាយប្រហារក្នុងរយៈចម្ងាយខ្លី ដែលប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បង កាលពីថ្ងៃព្រហស្បតិ៍ តាមសេចក្តីរាយការណ៍ ទំនងជាមីស៊ីល KN-23 ដែលពិបាកបាញ់ស្ទាក់នៅកូរ៉េខាងត្បូង ជាប្រទេសងាយរងគ្រោះបំផុតដោយការវាយប្រហារមីស៊ីលចម្ងាយខ្លី។ ទីភ្នាក់ងារសារព័ត៌មានកណ្ដាល គ្រប់គ្រងដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង KCNA បានរាយការណ៍នៅថ្ងៃសុក្រថា វិទ្យាស្ថានវិទ្យាសាស្ត្រការពារជាតិរបស់រដ្ឋាភិបាល បានបាញ់តេស្តសាកល្បងអាវុធប្រភេទថ្មី កាលពីថ្ងៃព្រហស្បតិ៍។ លោក Shin Jong-woo ជាអគ្គលេខាធិការនៃវេទិកាសន្តិសុខនិងការពារជាតិកូរ៉េនៅទីក្រុងសេអ៊ូល បាននិយាយថា ម៉ូដែលអាវុធថ្មីដែលកូរ៉េខាងជើងនិយាយនោះ...
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយក្រុមគ្រួសារសព ស្ត្រីជនជាតិខ្មែរ អាយុ ៧៦ឆ្នាំ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ ។ យោងតាមកាកបាទក្រហមកម្ពុជាបានឲ្យដឹងបន្ថែមថានៅក្នុងការចូលរួមរំលែកមរណទុក្ខនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកការស្លាប់របស់ជនរងគ្រោះខាងលើ គឺជាមរណភាពមួយគួរឲ្យសោកស្ដាយជាទីបំផុត...
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ មីនានេះ បានសម្រេចផ្តល់បន្ថែមសម្ភារ និងឃីត ជូនដល់បណ្តាខេត្តមួយចំនួន សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (ចាប់ពីថ្ងៃទី ២៨ ខែមីនា ដល់ ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២១)។
បរទេស៖ ដោយសារតែការឆ្លើយតបរបស់រដ្ឋាភិបាលចិនចំពោះការផ្ទុះឡើងនៃជំងឺកូវីដ១៩ មានប្រសិទ្ធិភាព ដូច្នេះវាបាននាំឱ្យមានការព្រួយបារម្ភជាសាធារណៈដែលមិនសមហេតុផល អំពីការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះ។ ឥឡូវនេះមន្ត្រីចិន កំពុងប្រញាប់ប្រញាល់បំផុសការយល់ដឹងដើម្បីការពារប្រជាជននិងបើកការធ្វើដំណើរឡើងវិញ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ជាមួយនឹងការថយចុះចំនួននៃការចាក់វ៉ាក់សាំង រដ្ឋាភិបាលចិនបានចាប់ផ្តើមជំរុញថ្មីមួយទៀតដើម្បីលើកទឹកចិត្តប្រជាជនឱ្យចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស កូវីដ១៩ ដែលជាវីរុសដែលបណ្តាលរលាកសួតធ្ងន់ធ្ងរ ។ ពួកគេបានកំណត់គោលដៅ ៤០ ភាគរយ ក្នុងចំណោមប្រជាជនទាំងអស់...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នំា២០២១ថា មន្ត្រីអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្របានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងមេដឹកនាំពិភពលោក ។ លោក Bruce Aylward ទីប្រឹក្សាលោកអគ្គនាយកអង្គការសុខភាពពិភពលោក បានថ្លែងថា “និយាយដោយស្មោះត្រង់ទៅ យើងស្ថិតក្នុងសង្រ្គាមមួយហើយមេដឹកនាំពិភព គឺធ្វើរឿងដែរត្រឹមត្រូវ ។ យើងស្ថិតក្នុងសង្រ្គាមមួយ ហើយវាជាសង្គ្រាមប្រឆាំងនឹងវីរុស មិនមែនប្រឆាំងគ្នាឯងនោះទេ”...