ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានដាក់ចេញនូវបទបញ្ជា ៥ចំណុច ស្ដីពីការគ្រប់គ្រងកម្លាំងធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ដល់ឯកឧត្ដម មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ នាយកស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទទាំងអស់ដើម្បីចាត់តាំងណែនាំដល់កងឯកភាពក្រោមឱវាទ...
ភ្នំពេញ៖ បន្ទាប់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាបានបរិច្ចាគថវិកាជាបន្តបន្ទាប់រហូត ដល់ជិត១០លានដុល្លារដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជានោះ លោក ពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជានិងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានសម្ដែងការ កោតសរសើរចំពោះអ្នកឧកញ៉ាឡេងណាវ៉ាត់ត្រាដែលមិនសម្ងំសុខតែឯង ពេលក្លាយខ្លួនជាមហាសេដ្ឋី។ ជាមួយគ្នានោះ លោក ពេជ្រ ស្រស់ បានលើកឡើងបន្ថែមថា ការចូលរួមរបស់ អ្នកឧកញ៉ា គឺជាការដាស់ស្មារតីដល់កូនខ្មែរគ្រប់ៗរូបឲ្យភ្ញាក់រលឹកស្រលាញ់ជាតិ និងជាតិសាសន៍ខ្លួនឯងនៅពេលខ្លួនជោគជ័យមានប្រាក់ក្លាយជាសេដ្ឋី និងក្លាយជាមហាមន្រ្តី ដោយកុំចោលអ្នកខ្សត់។...
ភ្នំពេញ៖ អគារមន្ទីរពេទ្យដ៏ធំស្កឹមស្កៃ ដែលមានឈ្មោះថា មន្ទីរពេទ្យស្រ្តីនគរទេព នឹងត្រូវប្រែក្លាយឈ្មោះទៅជា «មន្ទីរពេទ្យ ហ្លួងម៉ែ » បន្ទាប់ពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានតបតាមសេចក្តីក្រាបបង្គំទូលថ្វាយ នៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
បរទេស៖ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក Alexander Fomin បាននិយាយកាលពីថ្ងៃសុក្រនៅឯកិច្ចប្រជុំមួយជាមួយមេបញ្ជាការ Min Min Hlaing ថា ប្រទេសរុស្ស៊ីនិងប្រទេសមីយ៉ាន់ម៉ា កំពុងពង្រឹងទំនាក់ទំនងការពារជាតិឱ្យកាន់តែខ្លាំង នៅពេលដែលការផ្គត់ផ្គង់យោធារបស់ទីក្រុងមូស្គូ នឹងនៅតែបន្តមាននៅក្នុងប្រទេសនេះ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក...
រ៉ង់ហ្គូន, បាងកក៖ កាលពីថ្ងៃទី ១ ខែកុម្ភៈយោធាមីយ៉ាន់ម៉ាបានឃុំខ្លួនទីប្រឹក្សារដ្ឋ គឺលោកស្រីអ៊ុងសានស៊ូជី និងប្រធានាធិបតី លោក Win Myint នៅក្នុងរដ្ឋប្រហារលើកដំបូងរបស់ប្រទេសនេះចាប់តាំងពីឆ្នាំ ១៩៨៨ ដែលនាំមកនូវការបញ្ចប់ការគ្រប់គ្រងដោយស៊ីវិល រយៈពេលមួយទសវត្សមកនេះ។ យោងតាមសារព័ត៌មាន Asia Nikkei ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដឹកនាំដោយលោកស្រីស៊ូជី...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាលើការពង្រីកទណ្ឌកម្មរបស់ខ្លួនប្រឆាំង នឹងប្រទេសកូរ៉េខាងជើង ក្នុងគោលបំណងរក្សាសម្ពាធទៅលើទីក្រុងព្យុងយ៉ាងដើម្បីរំសាយអាវុធនុយក្លេអ៊ែរ និងដោះស្រាយនូវការចាប់ជំរិតជនជាតិជប៉ុនរបស់ខ្លួន។ ការដាក់ទណ្ឌកម្មនេះ រួមមានការហាមឃាត់សរុបលើពាណិជ្ជកម្មទ្វេភាគី និងហាមឃាត់ការចូលទៅក្នុងប្រទេសជប៉ុននៃនាវា និងកប៉ាល់ ដែលបានចុះបញ្ជីរបស់កូរ៉េខាងជើង ដែលបានឈប់នៅកំពង់ផែកូរ៉េខាងជើង។ សកម្មភាពនេះកើតឡើង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២ គ្រាប់ចេញពីឆ្នេរខាងកើតរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការបង្កហេតុលើកដំបូងក្នុងមួយឆ្នាំ ដោយរំលោភលើសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ ខុទ្ទកាល័យនាយករដ្ឋមន្រ្តីជប៉ុនលោក...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៅរាត្រីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះបានចេញមកច្រានចោលថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅកម្ពុជាមិនមែនសុទ្ធតែមកពីការចាក់វ៉ាក់សាំងកូវីដ១៩ទាំងអស់នោះឡើយ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសជាផ្លូវការហើយ ករណីស្ត្រី ជនជាតិខ្មែរម្នាក់ អាយុ៧២ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារ ជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ដែលធ្វើអោយករណីស្លាប់ នៅកម្ពុជា កើនដល់៩ករណី ។
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ថា សេតវិមានបានឲ្យដឹងកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងចែកចាយវ៉ាក់សាំង COVID-១៩ ចំនួន១១ លានកម្រិតនៅសប្តាហ៍ក្រោយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងបន្តរបស់ខ្លួនដើម្បីទទួលបានការចាក់ចំនួន២០០លាននៅក្នុងដៃរបស់មនុស្សក្នុងរយៈពេល១០០ថ្ងៃដំបូងនៃអាណត្តិរបស់ប្រធានាធិបតី ចូ បៃឌិន ។ អ្នកសម្របសម្រួលការឆ្លើយតបនឹងកូវីដ១៩របស់សេតវិមានលោក Jeff Zients បានប្រាប់អ្នកយកព័ត៌មានថា...
បរទេស៖ អ្នកតវ៉ានៅប្រទេស មីយ៉ាន់ម៉ារាប់សិបនាក់ត្រូវបានគេរាយការណ៍ថាត្រូវបានគេបាញ់សម្លាប់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលពួកគេបានប្រឆាំងនឹងការព្រមាននិងការបង្ហាញពីភាពខ្លាំងរបស់មេដឹកនាំ នៃរដ្ឋប្រហាររបស់ប្រទេសនេះ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់មីយ៉ាន់ម៉ា បាននិយាយថា មានមនុស្សដល់ទៅ ៩០ នាក់ត្រូវបានសម្លាប់ ទោះបីជាចំនួននេះពិបាកបញ្ជាក់ក៏ដោយ។ មេដឹកនាំរដ្ឋប្រហារ លោកឧត្តមសេនីយ៍ Min Aung...