ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា វិទ្យាស្ថាន Robert Koch Institute (RKI) បានឲ្យដឹងកាលពីថ្ងៃសុក្រថា សេចក្តីរាយការណ៍ប្រចាំថ្ងៃអំពីអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសអាល្លឺម៉ង់ បានបន្តកើនឡើង ដោយគិតត្រឹមថ្ងៃសុក្រ ប្រទេសេនេះបានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺបន្ថែមទៀតចំនួន១៧.៤៨២នាក់ ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ។ លោក Lars Schaade អនុប្រធានវិទ្យាស្ថាន RKI...
សាណាអា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា ក្រុមសកម្មប្រយុទ្ធហួធី របស់ប្រទេសយេមែន បាននិយាយថា ពួកគេ បានបង្ហោះដោយវាយប្រហារនៅឯមូលដ្ឋានទ័ពអាកាស King Khalid នៅទីក្រុង Khamis Mushait ស្ថិតនៅភាគនីរតីនៃប្រទេសអារ៉ាប៊ី សាអូឌីត កាលពីថ្ងៃសុក្រ ដោយប្រើដ្រូនបំផ្ទុះចំនួន០២គ្រឿង ។ លោក Yehya...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលតាមដានស្ថានភាពកូវីដ១៩បានចេញរបាយការណ៍មួយឲ្យដឹងថា ប្រទេសថៃឡង់ដ៏ បានបញ្ជាក់ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១១៩នាក់ ភាគច្រើនជាអ្នកឆ្លងក្នុងស្រុក គិតត្រឹមថ្ងៃសៅរ៍នេះ ។ មជ្ឈមណ្ឌលបានដាក់ក្នុងរបាយការណ៍ថា ករណីថ្មីគិតត្រឹមថ្ងៃសៅរ៍នេះ អ្នកឆ្លងក្នុងស្រុកគឺមានចំនួន១១២នាក់ និង០៧នាក់ផ្សេងទៀត ជាអ្នកឆ្លងជំងឺនាំចូលពីខាងក្រៅ ។ របាយការណ៍បានដាក់ថា ក្នុងចំណោមអ្នកឆ្លងជំងឺក្នុងស្រុក គឺមាន៣៨នាក់ត្រូវបានគេបញ្ជាក់ថា ជាអ្នកស្រុករស់នៅក្រុងបាងកក...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា កាលពីថ្ងៃសុក្រ អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានជំរុញឲ្យប្រទេសជាច្រើនបន្តប្រើប្រាស់វ៉ាក់សាំង Oxford/AstraZeneca ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ ដែលគុណសម្បត្តិរបស់ថ្នាំនេះអាចបន្ថយហានិភ័យក្នុងការទប់ស្កាត់ការឆ្លងជំងឺ និងស្លាប់ដោយសារជំងឺឆ្លងរាតត្បាត ។ លោក Tedros Adhanom Ghebreyesus នាយកអង្គការសុខភាពពិភពលោក បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីបានឆ្លុះបញ្ចាំងទៅលើវ៉ាក់សាំង...
បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk និយាយថា ក្រុមហ៊ុនរបស់លោកនឹងត្រូវបិទប្រសិនបើរថយន្តរបស់ខ្លួនត្រូវបានគេប្រើដើម្បីស៊ើបការណ៍។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Musk បានប្រាប់វេទិកាចិនមួយក្នុងអំឡុងកិច្ចពិភាក្សាជាក់ស្តែងមួយកាលពីថ្ងៃសៅរ៍ថា “ មានការលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់ពួកយើងដើម្បីរក្សាការសម្ងាត់ជាមួយព័ត៌មានណាមួយ” ។ ប្រសិនបើក្រុមហ៊ុន...
បរទេស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ប្រទេសប៉ាគីស្ថានបាននិយាយថា នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imran Khan បានធ្វើតេស្តិ៍វិជ្ជមានវីរុសកូវីដ១៩ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Faisal Sultan បានសរសេរលើអ៊ីនធឺរណែតថា លោក Imran...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកការសិក្សានៅតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ក្នុងក្រុងសៀមរាប រយៈពេលពីរសប្តាហ៍ក្រោយរដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ទៀត។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានរកឃើញបុរសអាយុ៣៥ឆ្នាំម្នាក់ កើតជំងឺកូវីដ១៩។ បុរសម្នាក់នេះមានឈ្មោះ ម៉ាប់ វ៉ុន រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប...
ភ្នំពេញ:ក្នុងព្រឹត្តិការណ៍ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញវិជ្ជមានកូវីដ១៩ បុគ្គលទី២ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ទៅលើលោក ម៉ាប់ វុន អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ដែលបានប្រកបមុខរបរជាកម្មករបើករថយន្តដឹកដី នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល...
ប្រព័ន្ធផ្សព្វផ្សាយ Jakarta Post បានចុះផ្សាយថា សភាប្រជាជនចិន បានបើកសម័យប្រជុំពេញអង្គប្រចាំឆ្នាំ និងបានសន្យាថា ប្រទេសនេះនឹងដណ្តើមយក កៅអីមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ១ នៅលើពិភពលោកពីសហរដ្ឋអាមេរិកអោយបាននៅឆ្នាំ២០២៨ ឬយ៉ាងយូរបំផុតនៅឆ្នាំ២០៣៥ខាងមុខ ។ អ្នកជំនាញផ្នែកសេដ្ឋកិច្ច របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និយាយថា ការសន្យារបស់សភាប្រជាជនចិន ក្នុងការដណ្តើមយកកៅមហាអំណាចសេដ្ឋកិច្ច ពីសហរដ្ឋអាមេរិក គឺជាការសន្យាអាចធ្វើទៅបានដោយសារ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ បានកើនឡើងខ្ពស់ជាបន្តបន្ទាប់ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ ។ កាលពីឆ្នាំ២០២០កន្លងទៅ ខណៈដែលពិភពលោកជួបប្រទះនូវវិបត្តិកូវីដ-១៩ ចិនជាប្រទេសមានឧស្សាហកម្មជឿនលឿនតែមួយគត់នៅលើពិភពលោក ដែលមានកំណើនសេដ្ឋកិច្ចវិជ្ជមាន ដោយកំណើនសេដ្ឋកិច្ចចិន បានកើនឡើង២,៦% ខណៈដែលកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះក្រោមសូន្យ ។ អ្នកជំនាញដដែលបានបន្តថា នៅឆ្នាំ២០២១នេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចលេខ២ នឹងកើនឡើងពី៦,៩%ទៅលើ៧%...