បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រទេសអេហ្ស៊ីប និងតួកគីបានបើកឲ្យមានជំនួបគ្នាជាលើកដំបូងថ្នាក់កាទូត មិនធ្លាប់មានចាប់តាំងតែពីការទំលាក់មេដឹកនាំប្រធានាធីបតីអាមេរិកអេហ្ស៊ីប Mohamed Morsi តាំងតែពីឆ្នាំ២០១៣។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេសតួកគី Mevlut Cavusoglu បានបញ្ជាក់ទៀតថា៖ពួកយើងបានធ្វើការទំនាក់ទំនងគ្នា នៅក្នុងកម្រិតថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេសជាមួយនឹងគ្នា។ ភាគីទាំងសងខាងបានឈានទៅដល់ការព្រមព្រៀងគ្នា ក្នុងការដាក់លក្ខខណ្ឌជាមុនចំពោះកិច្ចពិភាក្សាបន្តទៀត នាពេលខាងមុខនិងដើម្បីអាចឲ្យទំនាក់ទំនងទ្វេរភាគី ដែលជាប់គាំងជាយូរមកហើយនោះអាចនឹងដំណើរការឡើងវិញ។ គួរឲ្យដឹងដែរថាទំនាក់ទំនង របស់ប្រទេសទាំងពីរតួកគីនិងអេហ្ស៊ីបត្រូវបានធ្លាក់ចុះជាពិសេស ក្រោយការទំលាក់លោក Morsi...
បរទេស៖ កាសែតចិនដេលីនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រទេសអូស្ត្រាលីនៅព្រឹកនេះ បានប្រកាសថាខ្លួនបានរកឃើញករណីឆ្លងក្នងសហគមន៍ សាជាថ្មីម្តងទៀតនៅក្រោយពេលដែលស្ថានភាពឆ្លង បានស្ងប់ស្ងាត់អស់រយៈពេលជាង២សប្តាហ៍មកហើយនោះ។ រដ្ឋ Queensland បានបញ្ជាក់ថាគ្រូពេទ្យដែលមិនបានបញ្ជាក់ឈ្មោះម្នាក់បានឆ្លងវិរុសកូវីដ នៅក្រោយពេលដែលគាត់បានព្យាបាលទៅលើអ្នកជំងឺកូវីដ២រូប ដែលបានធ្វើដំណើរចូលមកអូស្ត្រាលីថ្មីៗនេះ ហើយបន្តមកក៏បានធ្វើតេស្តឃើញវិជ្ជមានខ្លួនឯងដែលជាប្រភេទកូវីដ ពូជក្លាយរបស់អង់គ្លេសផងដែរ។ ក្រុមការងារពេលនេះ កំពុងចាប់ផ្តើមទំនាក់ទំនងទៅកាន់ក្រុមមនុស្សដែលបានពាក់ព័ន្ធ ទៅនឹងគ្រូពេទ្យរូបនេះទាំងអ្នកជំងឺរបស់គាត់ផងគ្រួសាររបស់គាត់ផង ដើម្បីស្វែងរកករណីវិជ្ជមានផ្សេងទៀតដែលអាចកើតឡើង ប៉ុន្តែនៅមិនទាន់អាចកំណត់បានទេថាតើនឹងមានអ្នកឆ្លង ឬចំនួនប៉ុន្មាននោះដែរ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ ករណីឆ្លងសរុបនៅទូទាំងប្រទេសអូស្ត្រាលីមានរហូតទៅដល់២៩ ០០០នាកមកហើយហើយករណីបាត់បង់ជីវិត...
វ៉ាស៊ីនតោន៖ មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Chuck Schumer បានជំរុញឱ្យអភិបាលក្រុងញូវយ៉កលោក Andrew Cuomo ចុះចេញពីតំណែង ដែលជាសំឡេងនៃប្រជាធិបតេយ្យដ៏មានឥទ្ធិពលបំផុតរហូតមកដល់ពេលនេះ ដើម្បីដាក់សម្ពាធឲ្យលោកអភិបាលលាឈប់ ចំពេលមានការចោទប្រកាន់ជាច្រើនទាក់ទងនឹងការយាយីផ្លូវភេទប្រឆាំងនឹងរូបលោក។ លោក Schumer ដែលតំណាងឱ្យរដ្ឋញូវយ៉កនៅក្នុងព្រឹទ្ធសភាបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញរួមគ្នាជាមួយសមាជិកព្រឹទ្ធសភា ប្រជាធិបតេយ្យលោក Kirsten Gillibrand មកពីរដ្ឋតែមួយ ដែលពួកគេជឿជាក់ថា វានឹងពិបាកសម្រាប់លោក...
គ៊ែរ៖ ប្រទេសអេហ្ស៊ីប បានច្រានចោលកាលពីថ្ងៃសុក្រនូវសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញដោយប្រទេសមួយចំនួននៅក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដែលរួមមានទាំងការរិះគន់អំពីស្ថានភាព សិទ្ធិមនុស្សនៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអេហ្ស៊ីប បានសម្តែងការបដិសេធជាដាច់ខាត ចំពោះសេចក្តីថ្លែងការណ៍ ដែលមាន “ការលើកឡើង ដោយគ្មានមូលដ្ឋាន ដោយផ្អែកលើព័ត៌មានមិនត្រឹមត្រូវ” ។ ក្រសួងបានសង្កត់ធ្ងន់ ចំពោះការងឿងឆ្ងល់ និងការមិនពេញចិត្តយ៉ាងខ្លាំង ដែលថាអង្គហេតុ និងព័ត៌មានដែលត្រូវបានបញ្ជាក់ច្បាស់ ចំពោះប្រទេសទាំងនេះទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅអេហ្ស៊ីប...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤មីនានេះបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ក្នុងសហគមន៍ ៤១នាក់បន្ថែមទៀត និងជាសះស្បើយ២៤នាក់ផងដែរ។ គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាមានដូចជា៖ – អ្នកឆ្លងសរុប= ១៣០៥ នាក់ – អ្នកជាសះស្បើយ= ៦៤៧ នាក់ – អ្នកកំពុងព្យាបាល= ៦៥៦...
បរទេស៖ នៅតាមផ្លូវដ៏មមាញឹកមួយក្នុងទីក្រុងយ៉ាំងហ្គោន ប្រទេស មីយ៉ាន់ម៉ា ប៉ូលិសកំពុងតាមប្រមាញ់បុរសម្នាក់ ខណៈដែលស្នូរកាំភ្លើងផ្ទុះឡើងនៅខាងក្រោយ។ បុរសនោះស្ថិតនៅក្នុងការឃុំឃាំង ហើយមិនមានសញ្ញាណណាមួយបង្ហាញថា គាត់បានតស៊ូឡើយ ភ្លាមៗនោះមន្រ្តីម្នាក់បានបាញ់គាត់ពីខាងក្រោយ, ទាត់ធាក់ នៅពេលគាត់ដេកដួលនៅលើដី។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ឧប្បត្តិហេតុដែលត្រូវបានថតនៅលើវីដេអូ គឺជារឿងមួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនដែលត្រូវបានគេរាយការណ៍ចាប់តាំង ពីមានរដ្ឋប្រហារយោធាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា គិតមកត្រឹមថ្ងៃសុក្រម្សិលមិញនេះសហរដ្ឋអាមេរិក គឺអាចចាក់វ៉ាក់សាំងការពារកូវីដជូនពលរដ្ឋរបស់ខ្លួនបានប្រមាណជា១០១ ១២៨ ០០៥ដូសមកហើយខណៈដែលវ៉ាក់សាំង សរុបដែលបានចែកចាយមានទៅដល់១៣៣ ៣៣៧ ៥២៥ដូសនៅទូទាំងប្រទេស។ វ៉ាក់សាំងដែលត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសគឺមានដូចជា Pfizer, Moderna និង Johnson&Johnson ហើយចំនួននេះត្រូវបានគេមើលឃើញថា បានហក់ទៅដល់គោលដៅ ដែលលោកប្រធានាធិបតីអាមេរិក Joe Biden ធ្លាប់បានសន្យាចាក់ឲ្យបានក្នុងរយៈពេល១០០ថ្ងៃ...
បរទេស៖ ប្រធានអង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃសុក្រម្សិលមិញបានធ្វើការ ប្រកាសស្នើសុំឲ្យមានការលប់ចោលនូវដំណើរការសុំប័ណ្ណប៉ាតង់ ចំពោះការផលិតវ៉ាក់សាំងនានារហូតដល់ចប់ការរាតត្បាត កូវីដជាមុនសិនដើម្ពីអាចបង្កើនការងារចាក់វ៉ាក់សាំងឲ្យបានច្រើនជាងមុន បន្ថែមទៀតនៅពេលនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ មួយប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយថាបណ្តាប្រទេសដែលអាចផលិតវ៉ាក់សាំងបានដោយខ្លួនគួរតែទទួលបាន សិទ្ធក្នុងការប្រើប្រាស់ដោយមិនចាំបាច់ស្នើសុំប៉ាតង់ឬសិទ្ធពិសេស ពីអង្គការសេដ្ឋកិច្ចពិភពលោកឡើយ។ នៅក្នុងសេចក្តីប្រកាសចុងក្រោយមួយ បានបញ្ជាក់ថារោងចក្រជាច្រើននៅក្នុងទ្វីបចំនួន៣ដែលម្ចាស់ របស់ពួកគេបាននិយាយថាមានសមត្ថភាពអាចផលិតវ៉ាក់សាំង បានទៅដល់រាប់រយលានដូសភ្លាមក្នុងរយៈពេលយ៉ាងខ្លីមួយ ប្រសិនបើពួកគេអាចទទួលបានការអនុញ្ញាតិ និងបច្ចេកទេសផលិត។...
បរទេស៖ នៅថ្ងៃសុក្រម្សិលមិញនេះ ប្រទេសកាណាដាបានប្រកាសទទួលស្គាល់និងឲ្យប្រើប្រាស់ វ៉ាក់សាំងទី៤របស់ខ្លួនហើយគឺ Johnson&Johnson ខណៈដែលប្រទេសកំពុងត្រូវបានគេមើលឃើញ មានភាពយឺតយ៉ាវមែនទែនចំពោះល្បឿននៃការចាក់វ៉ាក់សាំង។ ក្រុមអ្នកជំនាញសុខាភិបាល បានបញ្ជាក់ថាពួកគេពិតជារំពឹងទុកយ៉ាងខ្លាំងចំពោះវ៉ាក់សាំង ដែលអាចចាក់តែ១ដូសដូចជា Johonson&Johnson ក្នុងគោលបំណងដើម្បីអាចជួយឲ្យការចាក់វ៉ាក់សាំងកាន់តែលឿន និងច្រើនឡើង។កាណាដាកន្លងមកបានទទួលយកការប្រើប្រាស់ វ៉ាក់សាំងចំនួន៣មកហើយដូចជា Pfizer, Moderna និង AstraZenecaផងដែរ។ នៅក្នុងសេចក្តីប្រកាស ដដែលបានបញ្ជាក់ទៀតថាវ៉ាក់សាំង Johnson&Johnson ចំនួន១០លានដូសត្រូវបានបញ្ជាទិញរួចរាល់ហើយខណៈដែល២៨លានដូសទៀត...