បរទេស៖ បាតុកម្មនយោបាយចំនួន ៤ បានធ្វើឡើងនៅទីក្រុងបាងកកនៅរសៀល និងល្ងាចថ្ងៃសៅរ៍ ទោះបីមានការប្រកាសថ្មីដោយអាជ្ញាធរក្នុងការហាមឃាត់ការប្រមូលផ្តុំក៏ដោយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ Charlempol Srisawat មេបញ្ជាការនៃទីបញ្ជាការកងទ័ពជើងគោក ដែលត្រូវបានចាត់តាំងឱ្យគ្រប់គ្រងភាពបន្ទាន់ទាក់ទងនឹងសន្តិសុខ បានចេញសេចក្តីប្រកាសហាមឃាត់ការប្រមូលផ្តុំដើម្បីកាត់បន្ថយហានិភ័យចម្លងវីរុសកូវីដ ១៩ មានប្រសិទ្ធភាពនៅថ្ងៃសុក្រ។ អ្នកដែលត្រូវបានផ្តន្ទាទោស...
វ៉ាស៊ិនតោន៖ អតីតរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអាមេរិកលោក Mike Pompeo កាលពីថ្ងៃសុក្រម្សិលមិញបានធ្វើការប្រកាសអំពាវនាវឲ្យអាមេរិក ក្នុងការធ្វើពហិកាក្នុងការចូលរួមនៃព្រឹត្តិការណ៍ ពានរង្វាន់អូឡាំពិករដូវរងានៅឆ្នាំ២០២២នៅក្នុងទីក្រុងប៉េកាំង។ លោក Pompeo បានហៅថាចិនគឺជាម្ចាស់ផ្ទះដែលមានភាពមិនសមរម្យទាំងដែលគេបានដឹងថា បុរសម្នាក់នេះគឺជាមនុស្សនិយមក្នុងការរិះគន់ ទៅលើរដ្ឋាភិបាលប៉េកាំងបំផុតក្នុងពេលដែលធ្វើការជាមួយ នឹងអតីតប្រធានាធិបតីអាមេរិក Donald Trump នាពេលកន្លងមកហើយក៏ធ្លាប់បានព្យាយាមបញ្ចុះបញ្ចូលគណកម្មការ អូឡាំពិកក្នុងការផ្លាស់ប្តូរព្រឹត្តិការណ៍នេះចេញពីប្រទេសចិនទៀតផង នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃអាណត្តិរបស់គាត់។ គេក៏បានមើលឃើញដែរថា សមាជិកបក្សសាធារណៈជាច្រើនរូបទៀតព្រមទាំងអតីតរដ្ឋទូត ប្រចាំនៅអង្គការសហប្រជាជាតិលោក...
បរទេសៈ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃនេះបានឲ្យដឹងថាសហរដ្ឋអាមេរិក បានប្រកាសថាខ្លួនបានធ្វើការចាក់វ៉ាក់សាំង ជូនដល់ពលរដ្ឋរបស់ខ្លួនសរុបដល់ទៅ ៨៥ ០០៨ ០៩៤ ដូសមកហើយគិតត្រឹមព្រឹកថ្ងៃសុក្រហើយបានចែកចាយវ៉ាក់សាំងសរុប១១៤ ១៣៣ ១១៥ដូសផងដែរ។ យោងតាមប្រភពដដែលបានឲ្យដឹងទៀតដែរថា មនុស្សប្រមាណជា៥៥ ៥៤៧ ៦៩៧នាក់ គឺអាចទទួលបានវ៉ាក់សាំងដូសដំបូងឬដូសទី២រួចទៅហើយ ខណៈដែលគិតត្រឹមតែថ្ងៃសុក្រមួយថ្ងៃមនុស្សប្រមាណជា២៨ ៧០១ ២០១នាក់ដែលបានទទួលបានវ៉ាក់សាំងដូសទី២ ដែលវ៉ាក់សាំងត្រូវបានប្រើប្រាស់នោះគឺមានតែ Moderna និង...
យេរូសាឡឹម៖ ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃសុក្រម្សិលមិញនេះបានប្រកាសផ្អាកជាបណ្តោះអាសន្ន ក្នុងការចាក់វ៉ាក់សាំងជូនពលករជនជាតិប៉ាឡេស្ទីន ដែលកំពុងធ្វើការងារនៅក្នុងប្រទេសព្រមទាំងតំបន់ West Bank ផងដែររហូតដល់មានការជូនដំណឹងសាជាថ្មី។ គួរឲ្យដឹងដែរថាកម្មវិធីចាក់វ៉ាក់សាំង របស់អ៊ីស្រាអ៊ែលជូនជនប៉ាឡេស្ទីនតាមផែនការ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យនេះនៅក្នុងតំបន់ West Bank និងទូទាំងប្រទេសអ៊ីស្រាអ៊ែលជាពិសេសតំបន់ឧស្សាហកម្ម ពិសេសរបស់អ៊ីស្រាអ៊ែលផងដែរ។ គួរឲ្យដឹងថាការសម្រេចចិត្តបែបនេះ នឹងធ្វើឱ្យមានការរិះគន់ដល់អ៊ីស្រាអែលចំពោះការ មិនចែករំលែកវ៉ាក់សាំងដែលមានចំនួនយ៉ាងច្រើនរបស់ខ្លួន ជាមួយប្រជាជនប៉ាឡេស្ទីនដែលរស់នៅក្រោមការគ្រប់គ្រង របស់អ៊ីស្រាអែលនៅតំបន់ West Bank...
ភ្នំពេញ៖ ក្រោយឃើញប្រជាពលរដ្ឋសម្រុកមកចាក់វ៉ាក់សាំងកូវីដ១៩ ដោយឈរប្រជ្រៀតគ្នាគ្មានគម្លាតសុវត្ថិភាពសង្គមនៅព្រឹកថ្ងៃអាទិត្យ ទី ៧ មីនា ២០២១ នៅ ពេទ្យកុមារជាតិ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថាពេទ្យស្រែកចង់រយះមេក្រូអោយរក្សាគម្លាតស្រេចតែគាត់មិនស្តាប់។ ពាក់ព័ន្ធករណីនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេងក៏បានអំពាវនាវដល់អ្នកដែលទទួលវ៉ាក់សាំងការពារកូវីដ១៩ សូមអញ្ជើញទៅទទួលយកវ៉ាក់សាំង នៅទីតាំងដែលនៅជិតផ្ទះរបស់ខ្លួន ចៀសវាងមកប្រមូលផ្តុំកកកុញចាក់នៅតាមមន្ទីរពេទ្យរបស់រដ្ឋធំៗតែប្រជាពលរដ្ឋហាក់នៅមិនទាន់មានការយល់ដឹងនិងមិនអនុវត្តន៍តាមសោះឡើយ!។ លោក...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី៧ ខែ មីនានេះបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី៣៤នាក់បន្ថែមទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៣១នាក់និង អ្នកដំណើរពីបរទេស៣នាក់ចំណែកអ្នកជំងឺដែលព្យាបាលជះសះស្បើយមានចំនួន១៩នាក់ផងដែរ។ គិតត្រឹមព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១អ្នកឆ្លងជំងឺកូវីដ១៩សរុបមានចំនួន៩៨៧ នាក់ចំណែក អ្នកជាសះស្បើយ ៥១០ នាក់និងអ្នកកំពុងព្យាបាល ៤៧៦ នាក់៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យយកអ្នកកេីតជំងកូវីដ-១៩ ពីមណ្ឌលព្យាបាលជំងឺកូវីដ ព្រែកព្នៅ មកព្យាបាលក្នុងសណ្ឋាគារ Great duke (អតីតសណ្ឋាគារអាំងត័រកង់ទីណង់តាល់) វិញ ក្រោយពីអ្នកជំងឺកូវីដម្នាក់ ស្លាប់ដោយសាររេីមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឲ្យគាំងបេះដូង។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីពិនិត្យការហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំង ត្រៀមចូលរួមអន្តរាគមន៍ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ របស់អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាទ្បីស័ក នៅកងពលតូចលេខ៧០ នា ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១។ លោកឧត្តមសេនីយ៍...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាលរបស់ហ្វីលីពីន (DOH)រាយការណ៍នៅថ្ងៃសៅរ៍នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣.៤៣៩នាក់ ដែលបានបញ្ជាក់ឲ្យដឹងនៅក្នុងប្រទេសអាស៊ីអាគេ្នយ៏មួយនេះ បានកើនឡើងដល់៥៩១.១៣៨នាក់ ។ ចំនួនអ្នកស្លាប់ដោយសារជំងឺ បានកើនឡើងដល់១២.៤៦៥នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៤២នាក់ ដែលបានស្លាប់ដោយសារវីរុសនេះ ។ នាយកដ្ឋានខាងលើបានបញ្ជាក់ដូច្នេះ ។ នាយកដ្ឋានបានឲ្យដឹងថា អ្នកជំងឺចំនួន១៦០នាក់បន្ថែមទៀតបានជាសះស្បើយពីជំងឺ ដែលបានកើនឡើងដល់៥៣៥.៣៥០នាក់ ។...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ថា ប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រ បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩លើសពី១.៦០០នាក់ សម្រាប់រយៈពេល០៤ថ្ងៃនៅក្នុងតារាង ដែលបានរាយការណ៍អំពីអ្នកស្លាប់បន្ថែមទៀតចំនួន១.៨០០នាក់់ និងមានអ្នកឆ្លងជំងឺ៧៥.៤៩៥នាក់ នៅក្នុងរយៈពេល២៤ម៉ោង ។ ប្រេស៊ីល បានរាយការណ៍ថា សរុបមានអ្នកឆ្លងជំងឺ១០.៨៦៩.២២៧នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន២៦២.៧៧០នាក់ ។ យោងតាមទិន្នន័យផ្លូវការ ។ ប្រេស៊ីល...