ហុងកុង៖ ខណៈពេលដែលភាគច្រើននៃការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដែលមានកំណត់ កំពុងត្រូវបានរារាំង ដោយប្រទេសអ្នកមាន ដែលភាគច្រើននៃប្រជាជនពិភពលោក ដែលរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ កំពុងត្រូវបានទុកចោល ដោយគ្មានការការពារ ចំពោះធាតុបង្កជំងឺដ៏សាហាវនេះ។ ការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត គឺជាសង្គ្រាមរួមមួយ ដែលពាក់ព័ន្ធនឹងមនុស្សជាតិទាំងអស់។ មនុស្សរាប់ពាន់លាននាក់ ដែលនឹងមិនត្រូវបានចាក់ថ្នាំបង្ការឆាប់ៗនេះ ដោយសារការចែកចាយវ៉ាក់សាំងមិនស្មើគ្នា កំពុងតែលាតត្រដាងនៃការគំរាមកំហែងលើកិច្ចប្រឹងប្រែងប្រឆាំងនឹងជំងឺឆ្លងជាសកល។ វេជ្ជបណ្ឌិតវ័យក្មេងលោក Junaid Iqbal អាយុ ២៩...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការប្រឆាំងជំងឺកូវីដ-១៩ខេត្ត លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចាត់ក្រុមឆ្លើយតបបន្ទាន់ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចុះយកសំណាកបងប្អូនប្រជាពលរដ្ឋ ជាមុខសញ្ញាដែលពាក់ព័ន្ធ ក្នុងករណីបុរសជនជាតិខ្មែរ ១នាក់ មានវិជ្ជមានកូវីដ-១៩ ដែលបានមកចូលរួមក្នុងពិធីមង្គលការក្មួយ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស កាលពីថ្ងៃទី២១...
វ៉ាស៊ីនតោន៖ សភាដែលកាន់កាប់ដោយគណបក្សប្រជាធិបតេយ្យ បានអនុម័តកញ្ចប់ថវិកាជំនួយចំនួន ១,៩ ពាន់ពាន់លានដុល្លារអាមេរិក សម្រាប់ជំនួយសង្គ្រោះជំងឺកូវីដ-១៩ ដុល្លារនៅព្រឹកថ្ងៃសៅរ៍នេះ ចំពេលមានការប្រឆាំងពីគណបក្សសាធារណរដ្ឋ ដោយបញ្ជូនច្បាប់នេះទៅកាន់ព្រឹទ្ធសភា។ វិធានការណ៍ដែលជាច្បាប់សំខាន់ សម្រាប់លោកបៃដិន បានឆ្លងផុតសភាជាន់ទាប ដោយសំឡេងគាំទ្រពី ២១៩ ទៅ ២១២ ដោយអ្នកប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋភាគច្រើនបោះឆ្នោតតាមបន្ទាត់គណបក្ស ក្នុងនោះអ្នកប្រជាធិបតេយ្យចំនួន ២ រូបក៏បានបោះឆ្នោតប្រឆាំងនឹងច្បាប់នេះដែរ។ ការបោះឆ្នោតសភាបានធ្វើឡើង...
បរទេស៖ កាលពីថ្ងៃសុក្រទី២៦ខែកុម្ភៈម្សិលមិញនេះ អជ្ញាធរទទួលបន្ទុកកិច្ចការងារវ៉ាក់សាំង កូវីដរបស់អាមេរិក CDC បានប្រកាសថាវ៉ាក់សាំងប្រមាណជា៧០ ៤៥៤ ០៦៤ដូសត្រូវបានធ្វើការចាក់ជូនពលរដ្ឋរបស់ខ្លួន នៅទូទាំងប្រទេសហើយប្រមាណជា៩៤ ៣០០ ៩១០ដូសទៀតត្រូវបានចែកចាយរួចទៅហើយ។ វ៉ាក់សាំងដែលត្រូវបានប្រើប្រាស់នោះ ត្រូវបានគេដឹងថាមានទាំង Moderna និង Pfizer ផងដែរហើយគិតត្រឹមថ្ងៃសុក្រម្សិលមិញដូចគ្នាអ្នកដែលអាចទទួលបាន វ៉ាក់សាំងដូសដំបូងនិងទី២គឺមានប្រមាណជា៤៧ ១៨៤ ១៩៩នាក់ ខណៈដែលអ្នកទទួលបានវ៉ាក់សាំងដូសទី២នៅត្រឹមថ្ងៃ សុក្រម្សិលមិញមាន២២...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាសមាជិកជាន់ខ្ពស់មួយរូប របស់រដ្ឋាភិបាលអូស្ត្រាលី បច្ចុប្បន្នត្រូវបានទទួលរងការចោទប្រកាន់ ករណីរំលោភបំពានផ្លូវភេទមួយ តាំងតែពីទសវត្សឆ្នាំ១៩៨០។ ក្រុមប៉ូលីសហព័ន្ធអូស្ត្រាលី AFP កាលពីថ្ងៃសុក្របានធ្វើការផ្ញើលិខិតមួយជូនទៅដល់លោកនាយករដ្ឋមន្ត្រី Scott Morrison និងសមាជិកជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀត នៃគណបក្សកាន់អំណាចរបស់ខ្លួនដូចជាលោក Penny Wong និង Sarah Handon-Young ដើម្បីស្នើសុំឲ្យពួកគេជួយគាំទ្រឲ្យមានការចាត់ការតាមវិធានការ ច្បាប់ចំណោះករណីចោទប្រកាន់មួយនេះ។ នៅក្នុងលិខិតដែលបានសរសេរចោទប្រកាន់...
ភ្នំពេញ៖ បុគ្គលិកក្លឹបខារ៉ាអូខេឈ្មោះឡូហ្សិត២ ចំនួន៧៤ នាក់ (ប្រុស១១នាក់)ត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រៃកលពៅ បន្ទាប់ពីរកឃើញបុគ្គលិកម្នាក់មានវិជ្ជមានកូវីដ-១៩នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយក៏បានអាជ្ញាធរចុះបិទទីតាំងហាងខារ៉ាអូខេ(ឡូហ្ស៊ិត២) ផងដែរ។នេះបើតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ការបិទនេះ បន្ទាប់ពីរកឃើញ ប្តីរបស់ស្រ្តីម្នាក់ធ្វើការនៅក្លឹបកម្សាន្ត N8 ដែលជាកន្លែងកើតមានឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅក្រុងភ្នំពេញមានផ្ទុកជំងឺកូវីដ-១៩ ។...
ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា នៅយប់ថ្ងៃទី២១ កុម្ភៈ នេះបានចេញសេចក្តីប្រកាសជាបន្ទាន់មួយដោយសម្រេចបិទវិទ្យាល័យសម្ដេច ហ៊ុន សែន ភ្នំពេញថ្មី និងសាលា SIS សាខាឡាក់គីស្តារ។ ការបិទសាលាទាំង២នេះក្រោយក្រសួងសុខាភិបាលប្រកាស បានរកឃើញសិស្សថ្នាក់ទី៦ម្នាក់នៅសាលា SIS សាខាក្បែរផ្សារដើមគរ និងម្តាយរបស់គាត់កើតកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។
កំពង់ចាម ៖ ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់យុវជន ជាសមាជិកគណបក្សប្រជាជនខេត្ត ឱ្យចេះប្រើប្រាស់បណ្ដាញសង្គម ទៅជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋ ។ លោកប្រធានគណបក្សប្រជាជនខេត្ត បានលើកឡើងដូច្នេះ នារសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនខេត្តកំពង់ចាម ក្នុងពិធីបិទវគ្គ បណ្ដុះបណ្ដាល ស្ដីពីបណ្ដាញសង្គម...
បរទេស៖ យោងតាមការចេញផ្សាយ នៅថ្ងៃសៅរ៍នេះដោយកាសែតចិនដេលីបានឲ្យដឹងថា ប្រទេសញូវសឺឡេនបានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង Pfizer-BioNTechនៅថ្ងៃសៅរ៍នេះហើយខណៈ ដែលប្រទេសអូស្ត្រាលីវិញនឹងចាប់ផ្តើមផែនការចុងក្រោយ របស់ខ្លួនចាប់ផ្តើមការចាក់វ៉ាក់សាំងនាថ្ងៃចន្ទសប្តាហ៍ក្រោយ។ ប្រភពដដែលបានសរសេរទៀតថា ក្រុមមនុស្សមួយចំនួននៃអ្នកធ្វើការនៅក្នុងវិស័យសុខាភិបាល ត្រូវបានចាក់តាំងតែពីថ្ងៃសុក្រម្សិលមិញម្ល៉េះនៅក្នុងទីក្រុង Auckland មុនពេលដែលការចាក់វ៉ាក់សាំងនៅទូទាំង ប្រទេសត្រូវបានធ្វើឡើងនៅថ្ងៃនេះទាំងអ្នកធ្វើចត្តាឡីស័កនិងក្រុមអ្នកធ្វើការ។ ដោយឡែកនៅក្នុងប្រទេសអូស្ត្រាលី ក៏ដូចគ្នាដែរនៅថ្ងៃចាប់ផ្តើមក្រុមអ្នកធ្វើការងារ នៅក្នុងវិស័យសុខាភិបាលនិងក្លាយជាអ្នកដែលអាចទទួលបាន ការចាក់វ៉ាក់សាំងមុនគេនៅទូទាំងទីតាំងចាក់ចំនួន១៦កន្លែង និងមជ្ឈមណ្ឌលថែរក្សាមនុស្សចាស់ផងដែរ។ គួរឲ្យដឹងដែរថាញូវសឺឡេ នដែលមានពលរដ្ឋសរុប៥លាននាក់នឹងត្រូវរំពឹងទុកថានឹងអាចចាក់ឲ្យបាន គ្រប់គ្នានៅក្នុងរយៈពេលតែ១ឆ្នាំប៉ុណ្ណោះហើយអូស្ត្រាលី បានដាក់ផែនការចាក់ឲ្យបានពលរដ្ឋរបស់ខ្លួន២៥លាននាក់ឲ្យ...