នៅថ្ងៃទី២១ខែមករាកាលពីឆ្នាំ ១៩៩៦នាវាចម្លងមួយគ្រឿងបានលេចនៅក្នុងព្យុះដែលមិននឹកស្មានដល់មួយនៅឆ្នេរសមុទ្រ ស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ីដែលជាលទ្ធផលវាបានសម្លាប់មនុស្សរហូតទៅដល់៣៤០នាក់។ សាឡាងចម្លងអ្នកដំណើរដែលមានឈ្មោះ Gurita ទម្ងន់៥៥៥តោនត្រូវបានគេប្រើដើម្បីដឹកអ្នកដំណើរក្នុងការឆ្លង ទៅមករវាងកោះនានានៅឥណ្ឌូនេស៊ី។ នៅថ្ងៃទី២១ខែមករាកាលពីឆ្នាំ១៩៩៦ វាត្រូវបានដាក់ឲ្យធ្វើដំណើរក្នុងផ្លុវរយៈខ្លីមួយចេញពីទីក្រុងហ្សាកាតាទៅ សាបាងដែលស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌូនេស៊ី។ ទោះបីជាចំនួនពិតប្រាកដ មិនអាចកំណត់បានក៏ដោយប៉ុន្តែគេអាចសន្មតបានថាមានមនុស្សប្រហែលជា៤០០នាក់ ដែលបានជិះពីលើនាវានេះនៅពេលវាចាប់ផ្តើមចាក់ចេញពីផែ។ Guritaបានលិចភ្លាមៗ ហើយទឹកដែលនៅព័ទ្ធជុំវិញបានហូរចាក់បំពេញពីលើសាឡាងយ៉ាងរហ័សហើយក្នុងពេលជាមួយគ្នា ដែរត្រីឆ្លាមបានសម្លាប់ខាំយកទាំងមនុស្សដែលស្លាប់និងរស់។មិនមានក្រុមការងារ ជួយសង្គ្រោះបានមកដល់ភ្លាមៗឡើយក្នុងនោះមានក្មេងស្រីម្នាក់ដែលបានបណ្តែតខ្លួន នៅលើសមុទ្រអស់រយៈពេល១៦ម៉ោងទើប អាចប្រទះឃើញប៉មត្រួតពិនិត្យ ហើយនាងបានក្លាយទៅជាមនុស្សទី៤៧ប៉ុណ្ណោះដែលបានរួចជីវិតពីឧប្បទ្ទេវហេតុដ៏អាក្រក់មួយនេះ៕ ប្រែសម្រួល:ស៊ុនលី
បរទេស៖ ទឹកដីនៅសមុទ្រចិនខាងត្បូងត្រូវបានទាមទារដោយប្រទេសជាច្រើនរួមមានចិន ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី កោះ តៃវ៉ាន់ និង ប្រទេសវៀតណាម។ សហរដ្ឋអាមេរិកគ្មានការទាមទារណាមួយចំពោះតំបន់នោះទេ ប៉ុន្តែអាមេរិកតែងតែបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់តំបន់នេះសម្រាប់បេសកកម្ម ដែលគេហៅថា“ សេរីភាពក្នុងការធ្វើដំណើរ” ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Jose Manuel...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យដាក់ឱ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃចំនួន៤៣រូប ៕
ភ្នំពេញ៖ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសអន្តរក្រសួងស្តីពី ការបង្កើតគណៈកម្មការចំពោះកិច្ច សិក្សាស្រាវជ្រាវរយៈពេលទទួលឋានន្តរសក្តិ និងមុខតំណែងចុងក្រោយរបស់យោធិន ដែលពុំត្រូវបានដំឡើងឋានន្តរសក្តិ តាមការកំណត់ក្នុងច្បាប់ លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។យោងតាមប្រកាសអន្តរក្រសួងកាលពីថ្ងៃទី២១ ខែ មករា ឆ្នាំ ២០២១ដែលទើបត្រូវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានបញ្ជាក់ថាគណៈកម្មការចំពោះកិច្ចនេះ មានភារកិច្ចដូចខាងក្រោម៖*សិក្សាស្រាវជ្រាវរយៈពេលទទួលឋានន្តរសក្តិ និងមុខតំណែងចុងក្រោយរបស់យោធិន ដែលពុំអាចត្រូវបានដំឡើងឋានន្តរសក្តិ តាមការកំណត់ក្នុងច្បាប់ លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។...
ភ្នំពេញ ៖ ក្នុងដំណើរចុះត្រួតពិនិត្យការងារ និងសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវរបស់កងវិស្វកម្មកងទ័ពជើងគោក ដែលបានកំពុងស្ថាបនាផ្លូវ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលផ្លូវនេះបានខូចខាតបំផ្លាញដោយគ្រោះទឹកជំនន់កាលពីចុងឆ្នាំ២០២០ កន្លងមក ហើយស្ថាបនាឡើងវិញដើម្បីអោយប្រជាពលរដ្ឋបានធ្វើដំណើរដោយងាយស្រួល។ ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវទាំងពីរទីតាំងខាងលើ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ...
ភ្នំពេញ៖ នាចុងសប្តាហ៍នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការនៃការចម្លងជំងឺ កូវីដ-១៩ នឹងអប់រំសុខភាពមាត់ធ្មេញ ដល់សិស្សានុសិស្ស សរុបចំនួន១១៦នាក់ និងលោកគ្រូអ្នកគ្រូចំនួន ២៥នាក់ ស្ថិតក្នុងអនុវិទ្យាល័យ ហ៊ុន សែន ចម្រើនជាតិ ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមរយៈបេសកកម្មថ្មី TYDA ចុះតាមសាលារៀន...
ភ្នំពេញ៖ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធការតាំងបង្ហាញផលិតផលសិប្បកម្មកម្ពុជា “ ផលិតនៅសៀមរាប / Made in Siem Reap” ចាប់ពីថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០២១ នៅនៅអគារ ៣១៣ Quayside...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ បានបន្តអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ កុំមានការធ្វេសប្រហែស ទោះបីជាកម្ពុជានឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខយ៉ាងណាក្ដី។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា «ទោះបីជាយើងនឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខនេះក្តី សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានការធ្វេសប្រហែស...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីម្នាក់ទៀត ដែលទើបធ្វើដំណើរមកពីប្រទេសហ្វីលីពីននិងមិនមានករណីអ្នកជំងឺកូវីដ១៩ ជាសះស្បើយនោះទេ។ អ្នកឆ្លងកូវីដ១៩ថ្មីនេះ គឺជាបុរសជនជាតិឥណ្ឌូណេស៊ី អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជា អ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាអង្គការសុខភាពពិភពលោក WHO បានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះសហភាពអ៊ឺរ៉ុបទៅលើការរៀបចំកិច្ចការងារគ្រប់គ្រងការនាំចេញវ៉ាក់សាំង ដែលផលិតនៅក្នុងប្លុករបស់ខ្លួន។ ជាការឆ្លើយតបសហភាពអ៊ឺរ៉ុប EU កំពុងបានចាប់ផ្តើមធ្វើការវាស់វែងនិងត្រួតពិនិត្យឡើងវិញអំពីបញ្ហាផលិត និងចែកចាយវ៉ាក់សាំងដែលយឺតយ៉ាវជាងរំពឹងទុក។កាលពីមុននេះបន្តិចប្រធានអង្គការសុខភាពពិភពលោក Dr Tedros Adhanom Ghebreyesus ក៏ធ្លាប់បាននិយាយទាំងព្រួយបារម្ភ ដែរថាការចែកចាយវ៉ាក់សាំងបែបជាតិនិយមនឹងនាំឲ្យ មានការងើបឡើងវិញកាន់តែយឺតយ៉ាវ។ លក្ខណ្ឌមួយចំនួនដែលគេហៅថា ជាតម្លាភាពបានកំពុងតែផ្តល់អំណាចដល់បណ្តាប្រទេសសហគមន៍អ៊ឺរ៉ុប ក្នុងការបដិសេធការអនុញ្ញាត...