ភ្នំពេញ៖ ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ថា បានរកឃើញស្ត្រីពលករខ្មែរមកពីធ្វើការប្រទេសថៃ បានឆ្លងជំងឺកូវីដ១៩ ចំនួន២នាក់ និងមិនមានករណីព្យាបាលជាសះស្បើយនោះទេ។ យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងយ៉ាងដូច្នេះថា ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ជាពលករបានធ្វើដំណើរពីថៃ មកដល់កម្ពុជានៅថ្ងៃ៣១ ធ្នូ ហើយលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង២នាក់ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបាន ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ក្រសួងក៏បានឲ្យដឹងទៀតថា ជាមួយគ្នានេះក៏មិនមានករណីជាសះស្បើយទេ។ ...
ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានថ្លែងថា ផលិតផលកសិកម្មសរុបលើផ្នែកដំណាំក្រៅពីស្រូវសម្រេចបានក្នុងឆ្នាំ២០២០ គិតជាប្រាក់មានតម្លៃជាង ៤,៤៩ ពាន់លានដុល្លារ ខណៈការនាំចេញមា២,១៧ ពាន់លានដុល្លារ។ បើតាមលោក វេង សាខុន បង្ហាញក្នុងហ្វេសប៊ុកនាថ្ងៃទី២ ខែមករា ឆ្នាំ២០២១បន្តថា ក្នុងនោះដំណាំដំឡូងមី សម្រាប់នាំចេញ សរុប មានចំនួន ៧...
ប៊ែរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ថា បណ្តាញទូរទស្សន៍ក្នុងស្រុកឈ្មោះ LBCI បានរាយការណ៍ថា គ្រាប់កាំភ្លើងដោយចៃដន្យត្រូវបានគេបាញ់ ដើម្បីអបអរឆ្នាំថ្មីនៅប្រទេសលីបង់ បានបាញ់ចំលើយន្តហោះចំនួន០៣គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ មជ្ឈឹមបូព៌ា (MEA) នៅឯព្រលានយន្តហោះប៊ែរ៉ាត់ កាលពីថ្ងៃសុក្រ ។ យន្តហោះមួយក្នុងចំណោមយន្តហោះទាំងនោះ ត្រូវបានទទួលដោយក្រុមហ៊ុន MEA ។ វាត្រូវបានគេសន្មត់ថា...
បរទេស៖ ប្រទេសអ៊ីរ៉ង់នៅពេលថ្មីៗនេះ បាននិយាយប្រាប់ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែអង្គការសហប្រជាជាតិថា ខ្លួនមានគម្រោងធ្វើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម រហូតដល់ទៅ២០ភាគរយ ជាកម្រិតមួយដែលខ្លួនធ្លាប់ទទួលបាននៅមុនកិច្ចព្រមព្រៀងឆ្នាំ២០១៥ នៅទីតាំង Fordow ស្ថិតនៅក្រោមភ្នំមួយ។ ការប្រកាសដូច្នេះ គឺជាសេចក្តីប្រកាសដ៏ថ្មីបំផុត នៅក្នុងចំណោមសេចក្តីប្រកាសជាច្រើនថ្មីៗនេះ ដែលប្រទេសអ៊ីរ៉ង់បានធ្វើឡើង ដល់ទីភ្នាក់ងារថាមពលអាតូមិកអង្គការសហប្រជាជាតិថា ខ្លួនមានគម្រោងងាកចេញថែមទៀត ពីកិច្ចព្រមព្រៀងដែលខ្លួនបានចាប់ផ្តើមបំពាននៅក្នុងឆ្នាំ២០១៩ ក្នុងដំណើរសងសឹកចំពោះទីក្រុងវ៉ាស៊ីនតោន ដែលដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ និងបានដាក់ទណ្ឌកម្មអាមេរិកលើទីក្រុងតេអេរ៉ង់ជាថ្មី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិរបស់អង្គការសហប្រជាជាតិ បាននិយាយដូច្នេះថា...
បរទេស៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Mitt Romney នៅថ្ងៃសុក្រសប្ដាហ៍នេះ បានជំរុញរដ្ឋាភិបាលសហរដ្ឋអាមេរិក ឲ្យចុះឈ្មោះភ្លាមៗ នូវគ្រូពេទ្យសត្វ ពេទ្យក្នុងសង្គ្រាម និងអ្នកផ្សេងទៀត នៅក្នុងយុទ្ធនាការថ្នាក់ជាតិ ដើម្បីគ្រប់គ្រងការចាក់ថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា និងបន្ថយល្បឿននៃការកើនឡើងក្នុងចំនួនអ្នកចូលមន្ទីរពេទ្យ និងអ្នកស្លាប់ដោយសារជម្ងឺកូវីដ១៩។ សមាជិកព្រឹទ្ធសភា ដែលមកពីគណបក្សសាធារណរដ្ឋរូបនេះ បានស្នើឲ្យមានសកម្មភាពកាន់ខ្លាំងឡើង ស្របពេលដែលរដ្ឋបាលលោក ត្រាំ នៅឆ្ងាយពីគោលដៅក្នុងការចាក់ថ្នាំវ៉ាក់សាំងឲ្យប្រជាជនអាមេរិក២០លាននាក់ ជាមួយនឹងដូសដំបូងក្នុងចំណោមដូសពីរដែលត្រូវការជាចាំបាច់...
ភ្នំពេញ៖ ក្នុងឱកាសខួបទី ៨ ឆ្នាំរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ខ្ញុំសូមសម្ដែងនូវការអរគុណ ចំពោះការចូលរួមយ៉ាងសកម្ម របស់សមាជិកសមាជិកា ទាំងអស់នៃសមាគម ដែលបានធ្វើឲ្យសមាគម អាចសម្រេចភារកិច្ច ដ៏ត្រចះត្រចង់ជាច្រើន នៅក្នុងបុព្វហេតុ មនុស្សធម៌ ព្រោះថាជោគជ័យរបស់សមាគម ក្នុង៨ឆ្នាំនេះ មិនអាចសម្រេចបាន បើគ្មានការចូលរួមគាំទ្រ យ៉ាងសកម្មរបស់សមាជិកសមាជិកា សមាគមទាំងអស់ទេ។ នេះបើតាម លោក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន បានព្រមាន អំពីផលវិបាកដ៏សាហាវ ប្រសិនបើប្រធានាធិបតីលោក ដូណាល់ ត្រាំ បន្តពន្យារពេលការចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ ស្តីពីជំនួយសេដ្ឋកិច្ចជំងឺកូវដ-១៩ ដែលអនុម័តដោយសភា។ លោក បៃដិន បានឲ្យដឹងនៅពេល ដែលប្រជាជនអាមេរិករាប់លាននាក់ បានឃើញពីគុណវិបត្ដិនៃភាពគ្មានការងារធ្វើរបស់ពួកគេ បន្ទាប់ពីលោក ត្រាំ បានបោះកញ្ចប់ជំនួយជំងឺរាតត្បាត ដែលបានរង់ចាំជាយូរមកហើយ ទៅជាការសង្ស័យ...
បរទេស៖ រដ្ឋមន្ត្រីព័ត៌មានស៊ូដង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសស៊ូដង់ ទើបបានកាន់កាប់នូវទឹកដីភាគច្រើន ដែលខ្លួនចោទប្រទេសអូត្យូពីពីបទបំពានយក នៅជិតព្រំដែនរវាងប្រទេសទាំងពីរ។ លោក Faisal Salih ជារដ្ឋមន្ត្រីព័ត៌មានស៊ូដង់ បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងជឿជាក់ចំពោះការពិភាក្សាគ្នា ដោះស្រាយបញ្ហាណាមួយ ប៉ុន្តែទាហានរបស់យើង នឹងធ្វើកាតព្វកិច្ចរបស់ខ្លួន យកត្រឡប់មកវិញនូវទឹកដីរបស់យើង ហើយបច្ចុប្បន្ននេះ ទាហានយើងបានយកមកវិញនូវទឹកដី ស៊ូដង់ចន្លោះពី៦០ទៅ៧០ភាគរយហើយ”។ គួរបញ្ជាក់ថា...
ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ការប្រមាថដល់អង្គព្រះមហាក្សត្រ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ តែជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញតិនៃមាត្រា៤៣៧ស្ទួន។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក ជិន ម៉ាលីន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា តបតាមការស្នើសុំរបស់អ្នកសារព័ត៌មានលោកបញ្ជាក់ជូន៣ចំណុច អំពីទិដ្ឋភាពច្បាប់នៃការចេញអធិបញ្ជារបស់...