ប៉ារីស៖ ប្រទេសហុងគ្រី និងស្លូវ៉ាគី បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារប្រជាជនប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃសៅរ៍ (ថ្ងៃទី ២៦ ធ្នូ) មួយថ្ងៃមុនការចេញលក់នៅក្នុងប្រទេសជាច្រើនទៀតរួមមានបារាំង និងអេស្បាញ ខណៈដែលការរាតត្បាតរីករាលដាលពាសពេញទ្វីប។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី បានឲ្យដឹងថា នៅប្រទេសអាល្លឺម៉ង់ មនុស្សមួយចំនួនតូចនៅផ្ទះថែទាំមនុស្សចាស់ ត្រូវបានគេចាក់ថ្នាំបង្ការ កាលពីថ្ងៃសៅរ៍ មួយថ្ងៃមុនពេលចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងជាផ្លូវការរបស់ប្រទេសនេះ។ ការចាក់ថ្នាំបង្ការរោគនៅទូទាំងសហភាពអឺរ៉ុប ដែលមានប្រជាជនជិត...
ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក WHO បានលើកឡើងថា វិបត្តិជំងឺរាតត្បាតកូវីដ-១៩ នឹងមិនមែនជាជំងឺរាតត្បាតចុងក្រោយនោះទេ ហើយការប៉ុនប៉ងដើម្បីលើកកម្ពស់សុខភាពមនុស្ស នឹងត្រូវវិនាសសាបសូន្យ ដោយមិនមានការដោះស្រាយ ការប្រែប្រួលអាកាសធាតុនិងសុខុមាលភាពសត្វឡើយ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរីបានឲ្យដឹងថា អគ្គនាយកអង្គការសុខភាពពិភពលោកបានឲ្យដឹងថា វាដល់ពេលដែលត្រូវរៀនមេរៀនពីជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-19) ។ លោកបានបញ្ជាក់ថា “អស់រយៈពេលជាយូរមកហើយពិភពលោកបានដំណើរការវដ្តនៃភាពភិតភ័យ និងការធ្វេសប្រហែស យើងបោះលុយចោលរាប់មិនអស់នៅពេលមានការផ្ទុះឡើងហើយនៅពេលវាចប់យើងភ្លេចអំពីវា ហើយមិនធ្វើអ្វីដើម្បីការពារអ្នកបន្ទាប់នោះទេ នេះគឺជាការមើលឃើញដ៏គ្រោះថ្នាក់ហើយពិបាកយល់”។...
ភ្នំពេញ ៖ ព្រះមហាក្សត្រកម្ពុជាព្រះបរមរាជានុញ្ញាតក្រាបថ្វាយមហាព្រះរាជកុសលខួបអនុស្សាវរីយ៍លើកទី១៤៥(២៧ ធ្នូ ១៨៧៥-២៧ ធ្នូ ២០២០)ព្រះវស្សា ព្រះរាជសម្ភព នៃព្រះករុណា ព្រះបាទ សម្ដេចព្រះ សុីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរក្សបរមិន្ទ្រ ភូវន័យក្រៃកែវហ្វា សុលាល័យ ព្រះបរមខត្តិយកោដ្ឋ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕
បរទេស៖ នាវាមុជទឹកអ៊ីស្រាអែលមួយគ្រឿង នាពេលថ្មីៗនេះ បានធ្វើដំណើរឆ្លងកាត់តាមព្រែកជីកស៊ុយអែស ហើយបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងសមុទ្រក្រហម ត្រៀមសម្រាប់សកម្មភាព ដែលអាចទៅរួចប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នេះតាមការផ្សាយរបស់ទូរទស្សន៍អ៊ីស្រាអែល KAN 11។ នាវាមុជទឹកប្រភេទ Dolphin ដែលប្រដាប់ជាចម្បងដោយមីស៊ីលផ្លោងវាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែនេះ បានធ្វើដំណើរឆ្លងកាត់ព្រែកជីកនោះ ដោយទទួលបានការយល់ព្រមពីប្រទេសអេហ្ស៊ីប ដែលជាថែទាំងព្រែកជីក។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែធ្នូ...
បរទេស៖ រដ្ឋាភិបាលឥណ្ឌា បានឃុំខ្លួនមេដឹកនាំនយោបាយនិងសកម្មជនតំបន់កាស្មៀរតិចបំផុតចំនួន៧៥នាក់ ដើម្បីទប់ស្កាត់មិនឲ្យមានភាពចលាចលនយោបាយ ក្រោយសម្ពន្ធភាពមួយរបស់គណបក្សនយោបាយតំបន់កាស្មៀរ បានឈ្នះការបោះឆ្នោតក្នុងតំបន់។ ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាស្រុក ដែលបានចប់នៅដើមសប្ដាហ៍ននោះ គឺជាការអនុវត្តបែបនេះជាលើកទីមួយ ចាប់តាំងពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី បានដកសិទ្ធិពិសេសរបស់តំបន់ដែលមានពួកមូស្លីមភាគច្រើន កាលពីឆ្នាំមិញនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍នេះ បានអនុម័តឲ្យប្រើប្រាស់ថ្នាំវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ Sputnik V សម្រាប់មនុស្សមានវ័យលើស៦០ឆ្នាំ នេះបើយោងតាមសេចក្តីរាយការណ៍មួរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ដែលដកស្រង់សម្តីក្រសួងសុខាភិបាលរុស្ស៊ី។ តាមការចេញផ្សាយព័ត៌មានមួយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា មនុស្សមានអាយុលើស៦០ឆ្នាំ កាលពីមុន មិនត្រូវបានគេរាប់បញ្ចូលក្នុងកម្មវិធីចាប់ថ្នាំវ៉ាក់សាំងជាតិរបស់ប្រទេសរុស្ស៊ី ស្របពេលដែលមានការចាប់ថ្នាំតេស្តសាកល្បង លើក្រុមមនុស្សវ័យនេះផ្សេងៗគ្នា។ ...
កំពង់ចាម ៖ ក្រោយពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃរ៍ទី២៦ ខែធ្នូឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យមើលការរៀបកន្លែងសម្រាប់ធ្វើចត្តាឡីស័ក សម្រាប់បងប្អូនប្រជាពលរដ្ឋ និងពលករចំណូលស្រុក ដែលមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលគិតមកដល់ពេលនេះ បានរៀបចំគ្រែចំនួន...
ភ្នំពេញ ៖ ដើម្បីបន្តចូលរួមគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចូលរួមបរិច្ចាគប្រាក់បៀវត្សចំនួន៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ ដែលជាការបន្ថែមពីពេលមុន នូវប្រាក់បៀវត្សចំនួន៣ខែ ។ ដូច្នេះសរុបទាំងអស់ចំនួន៩ខែ ជូនមូលនិធិប្រ យុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ជាមួយគ្នានេះសម្តេច បានអំពាវនាវជនរួមជាតិទាំងអស់ បន្តចូលរួមគាំទ្រ និងអនុវត្តឲ្យបានខ្ចាប់ខ្ចួននូវវិធានការរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាទប់ស្កាត់...
ភ្នំពេញ ៖ ក្រោយពីខេត្តសាមុតសាខន ប្រទេសថៃ កំពុងផ្ទុះជំងឺកូវីដ១៩សារជាថ្មី នោះ សម្ដេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើទៅដល់ កម្មករ-កម្មការិនីខ្មែរ ដែលកំពុងធ្វើការងារនៅប្រទេសថៃ កុំមានការរត់ចេញពីថៃ ឡើយ ដោយបន្ដធ្វើការងារ និងរស់នៅជាធម្មតា ជាពិសេស កុំមានការភ័យខ្លាចក្នុងស្ថានភាពបែបនេះ។ តាមរយៈសារសំឡេងរបស់ សម្ដេចតេជោ...
ភ្នំពេញ ៖ កងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ចេញរថយន្តយោធាចំនួន៩០គ្រឿង ទៅកាន់ច្រកព្រំដែនអូស្មាច់ និងដូងនៅរាត្រីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ ដើម្បីត្រៀមដឹកពលករខ្មែរមកកម្ពុជាវិញ ដែលនៅតាមព្រំដែនគ្មានលទ្ធភាពធ្វើចត្តាស័ក ក្រោយខេត្តសាមុតសាខន របស់ប្រទេសថៃបានផ្ទុះកូវីដ១៩ធ្វើឲ្យមានអ្នកឆ្លងជិត៦០០នាក់ នាថ្ងៃ១៩និង២០ធ្នូ។ ការចេញដំណើរទៅទាំងយប់នេះ ក្រោយពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីបានដាក់បទបញ្ជា៕