ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋធ្វើដំណើរមកពីថៃត្រូវធ្វើចត្តាឡីស័កនៅតាមព្រំដែន ក្នុងនោះច្រកដូង អូស្មាច់ និងប៉ោយប៉ែត ជាច្រក៣សំខាន់ក្នុងការដាក់គោលដៅរថយន្ត៧០គ្រឿង ដែលត្រូវចេញពីភ្នំពេញដើម្បីដឹកជញ្ជូនពលរដ្ឋខ្មែរមកធ្វើចត្តាឡីស័ក ក្នុងករណីហួសលទ្ធភាពនៃការធ្វើចត្តាឡីស័កនៅតាមព្រំដែនដោយ មិនអនុញ្ញាតឲ្យជិះតាក់ស៊ី ឬរថយន្តឈ្នួលឡើយ ដើម្បីបង្ការការចម្លងមេរោគកូវីដ១៩៕
បរទេស៖ ប្រទេសថៃគ្រោងធ្វើតេស្តប្រជាជនជាង១ម៉ឺននាក់ ក្រោយមានករណីឆ្លងជម្ងឺកូវីដ១៩ប្រចាំថ្ងៃ លើសចំនួន៥០០ករណី ដែលភាគច្រើន គឺកើតមាននៅក្នុងចំណោមកម្មករចំណាកស្រុក ពាក់ព័ន្ធជាមួយផ្សារបង្គាមួយកន្លែងនៅជិតរាជធានី នេះបើតាមសម្តីរបស់មន្ត្រីថៃមួយរូប នៅថ្ងៃអាទិត្យនេះ។ អ្នកនាំពាក្យឲ្យក្រុមការងារ ជម្ងឺកូវីដ១៩របស់ប្រទេសថៃ បាននិយាយប្រាប់សន្និសីទកាសែតមួយថា នៅត្រឹមថ្ងៃពុធ អាជ្ញាធរមានបំណងធ្វើតេស្តចំនួន១០.៣០០ នៅក្នុងខេត្ត Samut Sakhon ជាទីមានការផ្ទុះឆ្លងខ្លំាង និងខេត្តនៅក្បែរនោះមួយចំនួន ដូចជាខេត្ត Samut Songkhram...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ថា លោក បេចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែល បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយបានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ កាលពីល្ងាចថ្ងៃសៅរ៍ ។ លោក ណេតាន់យ៉ាហ៊ូ និងលោក Yuli Edelstein រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលការចាក់វ៉ាក់សាំង...
ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៅល្ងាចថ្ងៃ២០ ធ្នូនេះ បានផ្ញើសារជាសំឡេងទៅកាន់ពលករខ្មែរនៅថៃ ឲ្យជឿទុកចិត្តទៅលើរដ្ឋាភិបាលថៃចំពោះការគ្រប់គ្រងស្ថានការណ៍ផ្ទុះជំងឺកូវីដ១៩ នៅខេត្តសាមុតសាខន។ សូមបញ្ជាក់ថា កាលពីថ្ងៃ១៩ធ្នូថៃបានប្រកាសរកឃើញករណីឆ្លងកូវីដ១៩ជាង៥០០ករណី ក្នុងចំណោមពលករចំណាកស្រុក នៅឯខេត្តសាមុតសាខន (Samut Sakhon) ភាគនិរតីទីក្រុងបាងកក ខណៈជាចំនួនករណីឆ្លងដ៏ច្រើនបំផុតដែលត្រូវបានរាយការណ៍ក្នុងរយៈពេលត្រឹម១ថ្ងៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃ២០ ធ្នូ ៕
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម បានកត់ត្រាមានករណីថ្មីមួយនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបចំនួន១.៤១១នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៣៥នាក់ ។ ក្រសួងបានឲ្យដឹងថា អ្នកឆ្លងជំងឺថ្មីមានអាយុ៤០ឆ្នាំ ដែលជាស្ត្រីជនជាតិបរទេស ដែលបានចូលមកកាន់ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះដែលមកពីបរទេស និងត្រូវបានធ្វើចត្តាឡីស័កនៅពេលមកដល់ ។ ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្ននេះ...
បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ពីកាសែតកូរ៉េខាងត្បូង បានឲ្យដឹងថា សហរដ្ឋអាមេរិក ជាផ្លូវការ បានប្រគល់អតីតមូលដ្ឋានយោធា១២កន្លែង ឲ្យទៅប្រទេសកូរ៉េខាងត្បូង ប៉ុន្តែមានសំនួរជាច្រើន ត្រូវបានគេលើកឡើង ស្តីពីការបំពុលបរិស្ថាន។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ និង Hankook Ilbo បានរាយការណ៍ថា យោធារបស់ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាចំពោះការប្រគល់ឲ្យនេះ នៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងអំឡុងកិច្ចប្រជុំមួយ ប៉ុន្តែមិនអាចដោះស្រាយការជាប់គាំង...
បរទេស៖ ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃអាទិត្យនេះ តាមសេចក្តីរាយការណ៍ បានធ្វើការព្រមានថា វិធានការទប់ទល់ជម្ងឺកូវិដ១៩ អាចនឹងត្រូវបានបង្កើន ឲ្យដល់កម្រិតខ្ពស់បំផុត ក្រោយសន្ទុះកំណើនឆ្លងខ្ពស់ ក្នុងថ្ងៃទីពីរ ស្របពេលដែលប្រទេសធ្វើការប្រយុទ្ធនឹងរលកឆ្លងទី៣។ ដោយចូលរួមជាអធិបតីលើកិច្ចប្រជុំបន្ទាន់មួយ នៅទីស្នាក់ការកណ្ដាលប្រយុទ្ធប្រឆាំង ជម្ងឺនិងសុវត្ថិភាពកណ្ដាល សម្រាប់ជាលើកដំបូងចាប់តាំងពីខែកុម្ភៈមកនោះ លោក មូន ជេអ៊ីន បានជំរុញឲ្យមានការប្រុងប្រយ័ត្នខ្ពស់...
បរទេស៖ ប្រទេសប៊ូតាន និងប្រទេសអ៊ីស្រាអែល នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នា បង្កើតចំណងមិត្តភាពការទូតផ្លូវការទាំងស្រុង ជាមួយគ្នាទៅវិញទៅមក នេះបើយោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។ ប្រទេសអ៊ីស្រាអែល បានធ្វើការប្រកាសកិច្ចព្រមព្រៀងគ្នា ដែលឯកអគ្គរដ្ឋទូត ប្រចាំនៅប្រទេសឥណ្ឌា គឺលោក Ron Malka និងសមភាគីប៊ូតានរបស់លោក...
បរទេស៖ អ្នកទេសចរបានសម្រុកទៅស្រុក Sangkhla Buri នៅចុងសប្តាហ៍ថ្ងៃឈប់សម្រាករយៈពេលយូរ ដោយសណ្ឋាគារ និងរមណីយដ្ឋាន ត្រូវបានកក់ទុករហូតដល់ឆ្នាំថ្មី ចំពេលមានវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងចំពេលដែលថៃរកឃើញអ្នកឆ្លង វីរុសកូវីដ១៩ រាល់ថ្ងៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា បរិយាកាសនៅស្ពាន Uttamanusorn ដែលត្រូវបានគេស្គាល់ថា...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ ប្រទេសតូកគី បានច្រានចោលទៅលើការប្រកាសមួយ របស់សហភាព អឺរ៉ុប (EU)ដែលបានធ្វើកិច្ចប្រជុំកំពូល មានបណ្តាមេដឹកនាំសហភាពអឺរ៉ុប បានឯកភាពគ្នានឹងបន្ថែម ការដាក់ទណ្ឌកម្មប្រឆំាងនឹងរដ្ឋាភិបាល ក្រុងអង់ការ៉ា ទៅលើរឿងជម្លោះនៅភាគខាងកើត នៃសមុទ្រម៉េឌីទែរ៉ាណេ ។ ក្រសួងការបរទេសតួកគី បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសូមច្រានចោលការប្រកាស និងដែលមិនស្របទៅនឹងច្បាប់...